• 830
    0

    ក្រោយក្រុមបាល់ទាត់ជម្រើសជាតិថៃ បានយកឈ្នះកម្ពុជា ៥ទល់នឹង០ លោក Alexander Polking គ្រូបង្គោលថៃ បានអះអាងប្រកបដោយទំនុកចិត្តខ្ពស់ថា លោកមិនខ្លាចក្រុមណាទេ សូម្បីតែម្ចាស់ផ្ទះវៀតណាម។ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់កើតនៅប្រេស៊ីលថ្លែងបែបនេះ “៖យើងមិនខ្លាចនរណាទេ សូម្បីតែវៀតណាម។ វៀតណាមលេងល្អ តែឥណ្ឌូនេស៊ីក៏ល្អដែរ។ បើជៀសពីវៀតណាមបាន វាល្អសម្រាប់ តែបើបានជួប ក៏មិនអីដែរ។ យើងត្រូវតែឈ្នះគ្រប់គូប្រកួតដើម្បីយកមេដាយមាស។” អតីតគ្រូបង្គោល Bangkok United បន្ថែម “៖ពិបាកទាយណាស់ តែក៏ពេញចិត្តលទ្ធផល។ ...
  • 766
    0

    ចិនបានដកខ្លួនពីម្ចាស់ផ្ទះ AFC Asian Cup 2023 ហើយដោយសារតែស្ថានភាពកូវីដ១៩មិនអំណោយផល។ នេះបើតាមការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។ គួរដឹងដែរថា ចិនត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup 2023 ដែលប្រកួតពីថ្ងៃ១៦ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់កម្ពុជាត្រូវ ប្រកួតជម្រុះក្នុងខែមិថុនា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា តទល់ ...
  • 1021
    0

    កុមារា Kasidej Vasunan ឬ Dome ដែលជាកូនប្រុសច្បងរបស់អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញនាប៉ុន្មានខែខាងមុខដើម្បីចូលរួមហ្វឹកហាត់បាល់ទាត់រៀបចំដោយកម្មវិធី La Liga Talents។ កម្មវិធីដ៏ពិសេសនេះជ្រើសរើសយុវជន ​ដែលមាន​សក្តានុពល​ខ្លាំងបំផុតទៅហ្វឹកហាត់បាល់ទាត់អាជីពកម្រិត ក្រោមការបង្ហាត់ពីគ្រូ Pro-License ដែលរៀបចំដោយ La Liga។ មិនតែប៉ុណ្ណោះទេ ក៏មានការផ្ដល់ការសិក្សាចំណេះដឹងទូទៅទាំងភាសាអេស្ប៉ាញ និងអង់គ្លេស។ សម្រាប់ការហ្វឹកហាត់នេះ យុវជនទាំងអស់មានឱកាសប្រកួតជាមួយក្រុមថ្នាលកម្រិតខ្ពស់ផ្សេងៗទៀត និងអាចទៅចូលរួមក្លិបណាមួយផងដែរ។ គួរដឹងដែរថា ...
  • 706
    0

    ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានចាត់ទុកបញ្ហារបស់អ្នកគាំទ្រអំឡុងការប្រកួតព្រឹត្តិការណ៍ Euro 2020 វគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេសនិងអ៊ីតាលី ជារឿងមិនអាចទទួលយកបាន និងថា ទង្វើទាំងនោះមិនគួរកើតឡើងម្តងទៀតឡើយព្រោះបញ្ហានេះបានធ្វើអោយលោក Ceferin យល់ថា វាជាបរាជ័យនៃបាល់ទាត់និងពិបាកទទួលយក។ បុរសវ័យ ៥៤ឆ្នាំ បានអោយដឹងថា “អំពើហិង្សានៅកីឡដ្ឋាន Wembley កាលពីឆ្នាំមុន ជារឿងពិបាកទទួលយកហើយមនុស្សគ្រប់គ្នាគួរទទួលបានអារម្មណ៍សុវត្តិភាពទាំងក្នុងទាំងក្រៅទីលាន ពួកគេមិនគូរទទួលបានអារម្មណ៍ភ័យខ្លាចឡើយ រឿងនេះមិនគួរកើតមានម្តងទៀតឡើយ។” សូមបញ្ជាក់ថា ដោយសារបញ្ហាអ្នកគាំទ្រអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ...
  • 651
    0

    ខ្សែការពារអ៊ីតាលី Giorgio Chiellini បានបញ្ជាក់ថារូបគេនឹងចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីរយៈពេល ១៧ ឆ្នាំ។ កីឡាករវ័យ ៣៧ឆ្នាំ បានឈ្នះពានរង្វាន់ Serie A ចំនួន ៩ លើក Coppa Italia ចំនួន ៥ លើកចាប់តាំងពីចូលរួមជាមួយក្លិប Juventus ក្រោយចាកចេញពីក្លិប Fiorentina ក្នុងឆ្នាំ២០០៥។ ...
  • 721
    0

    ក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា ក្រោមតំណក់ទឹកភ្លៀង កាលថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ដើម្បីត្រៀមប៉ះ U23 កម្ពុជា ក្នុងវគ្គវិលជុំសន្សំពិន្ទុ ប្រចាំពូល B។ ក្រុម U23 ថៃ ប្រកួតបាន២លើក ដោយចាញ់ម៉ាឡេស៊ី​១ទល់នឹង២ និងឈ្នះសិង្ហបុរី ៥ទល់នឹង០។ ចំណែក កម្ពុជា បានឈ្នះឡាវ ៤ទល់នឹង១ និងចាញ់សិង្ហបុរី ០ទល់នឹង១ ...
  • 707
    0

    ការប្រកួត Cambodian League Cup រវាងភ្នំពេញក្រោន និងបឹងកេត ត្រូវបានលើកពីកីឡដ្ឋានបឹងកេត នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ទៅថ្ងៃចន្ទ ទី១៦ ខែឧសភា នៅ RSN វិញ។  ការផ្លាស់ប្ដូរទៅ RSN វិញនេះដើម្បីរំឭកដល់លោកឧកញ៉ា ឬទ្ធី សំណាង។ ការប្រកួតនឹងធ្វើឡើងនៅម៉ោង៦និង៣០នាទីល្ងាច។ គួរបញ្ជាក់ថា លោកឧកញ៉ា ឬទ្ធី សំណាង បានទទួលមរណភាព ...
  • 1162
    0

    Heung Min-son បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេពេលត្រូវបានប្ដូរចេញក្នុងនាទី៧២ ក្នុងការប្រកួត Premier League ដែល Tottenham Hotspur ឈ្នះ Arsenal ៣ទល់នឹង០។ ពេលនោះអ្នកចាត់ការ Antonio Conte បានប្ដូរ Son ចេញជំនួសដោយ Steven Bergwijn។ ក្រោយរកបានមួយគ្រាប់ និងជាគ្រាប់ទី៣ក្នុងនាទី៤៧ គេចង់បន្តលេង​ ដើម្បីរកគ្រាប់បាល់បន្ថែមទៀត ជាពិសេសតាម Mohamad ...
  • 2873
    0

    ក្លិបបាល់ទាត់វិសាខាបានសម្រេចចែកផ្លូវជាមួយគ្រូបង្គោល Lee Tae-hoon ហើយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា នេះ។ គ្រូបង្គោលជនជាតិកូរ៉េខាងត្បូងចូលដឹកនាំវិសាខា នៅដើមរដូវកាល២០២២នេះ។ ៧ប្រកួតនៅ Cambodian Premier League វិសាខា ឈ្នះ៣ ស្មើ១ និងចាញ់៣ ស្ថិតនៅលេខ៤៕
  • 857
    0

    កាលពីខែមេសា UEFA ធ្លាប់បានប្រកាសថា ការប្រកួតប្រជែងនឹងអាចបន្ថែមចំនួនក្រុមពី៣២ ទៅដល់៣៦ក្រុមនៅពីររដូវកាលបន្ទាប់។ គណៈកម្មាធិការប្រតិបត្តិ UEFA ក៏បានសម្រេចបង្កើនការប្រកួតក្នុងវគ្គចែកពូលពី៦ប្រកួតកើនដល់៨ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះក្រុមចំនួន២ក្នុងចំណោម៤ក្រុមដែល UEFA បានបន្ថែម នឹងត្រូវ ផ្តល់កៅអី Champions league ស្វ័យប្រវត្តិពី UEFA។ កៅអីស្វ័យប្រវត្តិ១ បន្ថែម នឹងត្រូវផ្តល់ឱ្យលីគដែលស្ថិតនៅកម្រិតទី៥នៃចំណាត់ថ្នាក់ UEFA ខណៈកៅអីមួយទៀតនឹងផ្តល់ឱ្យប្រទេស ដែលមានក្លិបឈ្នះពានរង្វាន់ UEFA Champions League ...