• 804
    0

    សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាឱ្យសហព័ន្ធបាល់ទាត់សេណេហ្គាល់ ប្រកួតដោយបិទទ្វារកីឡដ្ឋាន នឹងផាកពិន័យជាប្រាក់ប្រមាណ១៨០,០០០ដុល្លារ ដោយសារទង្វើមិនសមរម្យរបស់អ្នកគាំទ្រ។ អំឡុងការប្រកួតជម្រុះពានរង្វាន់ World Cup តំបន់ទ្វីបអាហ្រ្វិកក្នុងជំនួប អេហ្ស៊ីបប្រកួតចាញ់សេណេហ្គាល់ អ្នកគាំទ្រសេណហ្កាល់ បង្ហាញទង្វើមិនសមរម្យជាច្រើនដែលមានារប្រើប្រាស់ការបញ្ចាំងកាំរស្មី Laser ទៅលើខ្សែប្រយុទ្ធ Mohamed Salah និងកីឡាករអេហ្ស៊ីបផ្សេងទៀត។ ទោះជាបីជាបែបនេះ FIFA បានចាត់ទុកសកម្មភាពទាំងនោះថាជារឿងគ្មានច្បាប់ទម្លាប់ និងគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវក្នុងកីឡដ្ឋាន។ សេណេហ្គាល់ នឹងបង្ហាញខ្លួននៅការប្រកួត FIFA World ...
  • 1016
    0

    គ្រាប់បាល់ពីខ្សែប្រយុទ្ធ Kieffer Moore ក្នុងនាទី៨៣បញ្ជូន Bournemouth ទៅកាន់ក្របខណ្ឌ Premier League វិញហើយ តាមរយៈជ័យជម្នះ១ទល់នឹង០លើ Nottingham Forest ក្នុងការប្រកួត Championship សប្ដាហ៍ទី៤៥ នៅថ្ងៃអង្គារ ទី០៣ ខែឧសភា។ ជ័យជម្នះនេះធ្វើឲ្យ Bournemouth រក្សាកៅអីលេខ២របស់ខ្លួន ដោយមាន៨៥ពិន្ទុ នៅពីលើក្រុមលេខ៣ Nottingham Forest ៦ពិន្ទុ ...
  • 1457
    0

    ខ្សែប្រយុទ្ធ Luis Diaz មិនអាចទប់ភាពក្ដុកក្ដួលខ្លួនឯងបាន ដោយស្រក់ទឹកភ្នែកភ្លាមៗ ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដែល Liverpool របស់គេបានយកឈ្នះ Villarreal ២ទល់នឹង៣ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។ ហង្សក្រហមបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ដោយបាល់សរុបទាំង២ជើង ៥ទល់នឹង២។ ក្នុងការប្រកួតនេះ កីឡាករកូឡុំប៊ីខាងលើបានចូលជំនួស Diogo Jota ក្នុងនាទី៤៦ ហើយវត្តមានរបស់​គេបានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង។ គេមានស្ថិតិប៉ះសេច្បាស់ដល់៩០ភាគរយ, បានលេង៤ដងក្នុងប្រអប់ប៉េណាល់ទីរបស់​គូប្រជែង, ...
  • 1162
    0

    Lverpool កំពុង​មាន​បំណង​ចង់​ឈ្នះ​ពាន​ទាំង​៤ នៅ​រដូវ​កាល​នេះ ​​បន្ទាប់ពី​បាន​ឈ្នះ​ពាន EFL Cup ​​រួច​មក​។ ពួកគេនឹង​ត្រូវ​ប៉ះ Villarreal នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ UEFA Champions League ​​ជើង​ទី​២ នៅ​កីឡដ្ឋាន El Madrigal ​​យប់​នេះ។ កាលពីជើងទី១ នៅទឹកដី Anfield ក្រុមរបស់លោក Klopp បានឈ្នះដោយលទ្ធផល ២-០ ខណៈពួកគេបានឈ្នះគ្រប់ការប្រកួតក្រៅទឹកដីរដូវកាលនេះ ...
  • 930
    0

    លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Manchester United ទទូចថា លោកមិនសប្បាយចិត្តប៉ុន្មានទេអំឡុងការដឹកនាំក្រុមមកនេះ ហើយក៏ទទួលស្គាល់ថា ដាក់គោលដៅយកកៅអីទៅ Champions League ដែរ។ “ខ្ញុំមិនសប្បាយចិត្តប៉ុន្មានទេចំពោះលទ្ធផល ជាពិសេសប៉ុន្មានប្រកួតចុងក្រោយ៤ទៅ៥សប្ដាហ៍មកនេះ។ ៦ខែមកនេះក៏អ៊ីចឹងដែរ។ ខ្ញុំសង្ឃឹមថា យើងអាចបានកៅអីនៅ Champions League។ យើងបាត់បង់កីឡាករសំខាន់ៗមួយចំនួន ចាប់តាំងពីពេលឈ្នះ West Ham មក។” នេះជាការថ្លែងរបស់លោក ...
  • 1082
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជី២០នាក់ចុងក្រោយនៃក្រុមបាល់ទាត់បុរសសម្រាប់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម។ កីឡាករទាំង២០នាក់ មកពីវិសាខា ៥នាក់, វិសាខា ៣នាក់, ភ្នំពេញក្រោន៣នាក់, ណាហ្គាវើលដ៍២នាក់, ព្រះខ័នរាជស្វាយរៀង៣នាក់, គិរីវង់សុខសែនជ័យ, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ និង​ព្រៃវែងអេហ្វស៊ី មានម្នាក់ដូចគ្នា។ កីឡាករទាំង២០នាក់ និងក្រុមការងារនឹងចេញទៅវៀតណាមនៅព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា។ ជុំវិញការជ្រើសរើសបញ្ជីចុងក្រោយនេះ លោក ភា សុភ័ក្ត្រា ធ្លាប់សង្កត់ធ្ងន់ថា ...
  • 816
    0

    បន្ទាប់ពីមានរឿងរ៉ាវជុំវិញរុស្សីលើអ៊ុយក្រែន គិតមកទល់ពេលនេះក៏មិនទាន់បានបញ្ចប់ដែរជាពិសេសពិភពបាល់ទាត់មៅតែមានការប៉ះទង្គិច ។ អំឡុងពេលនេះមានក្លឹបបាល់ទាត់រុស្សី និងក្លឹបដែលកាន់កាប់ដោយម្ចាស់រុស្សីក៏ជួបបញ្ហាដូចគ្នា តួយ៉ាងគឺ Chelsea ដែលត្រូវបានដាក់ពិន័យផងដែរ។ យ៉ាងណាមិញពេលនេះ UEFA បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតសម្រាប់ឆ្នាំថ្មីនេះលើបាល់ទាត់រុស្សីពោល ៖ គ្មានក្លឹបរុស្សុីក្នុងការប្រកួតណាៗទាំងអស់គ្រប់កម្មវិធី របស់ UEFA ក្នុងឆ្នាំ 2022-23 ការដេញថ្លៃបាល់ទាត់Euro 2028 និង 2032 ត្រូវបានចាត់ទុកជាមោឃៈ ជាប់ចំណាត់ថ្នាក់ទី 4 ក្នុងពូលដោយស្វ័យប្រវត្តិ សម្រាប់ UEFA Nations ...
  • 799
    0

    លោក Xavi អ្នកចាត់ការទូទៅរបស់ Barça បានលើកឡើងពីអំពីអនាគតរបស់ Gavi ថា ខ្ញុំសង្ឃឹមថា Gavi នឹងបន្តកុងត្រាថ្មីក្នុងពេលឆាប់ៗនេះ។ ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​គេក្លាយ​ជា​កីឡាករដែលនៅជាមួយក្លឹបបន្ទាប់ពី Araújo”។ លោក Xavi បានបន្ថែមថា “Gavi មានរឿងជាច្រើនដែលត្រូវកែលម្អ ប៉ុន្តែគេទើបតែមានអាយុ 17 ឆ្នាំ ដូចនេះGavi ត្រូវការពេលបន្តិចទៀតប៉ុនណ្ណោះគេនិងក្លាយជាដង្ហើមប្រចាំក្រុម។ សូមបញ្ចាក់ថាក្រៅពី Gavi ក៏មាន Frenkie ...
  • 810
    0

    បន្ទាប់ពីការប្រកាសជាផ្លូវការតែងតាំងគ្រូបង្វឹកថ្មីនៅរដូវកាលក្រោយរបស់ Man UTD គឺលោក Ten Hag ពេលនេះលោកនឹងត្រូវបានផ្តល់ទឹកប្រាក់ច្រើនជាង 120 លានផោនដើម្បីចំណាយលើការស្រោចស្រង់ក្រុម Man United ។ ក្នុងនោះសារព័ត៍មាន The Time បានចុះថាកីឡាករ Bruno Fernandes, Raphaël Varane និង David de Gea ត្រូវ​បាន​គេ​សំគាល់ថា​ជា​កីឡាករ​លំដាប់​ពិភពលោក​ដែលជួយក្រុមឲ្យល្អ។ ផ្ដល់កីឡាករដែលមានទេព្យកោសល្យដូចជា ...
  • 785
    0

    អ្នកចាំទីអង្គរថាយហ្គឺរ នុន ណាត បានសរសេរថា “៖ខ្ញុំមកទីនេះដោយសង្ឃឹម និងឆន្ទៈ ប្រឹងអស់ពីលទ្ធភាព ទោះបរាជ័យក៏មិនបាក់ទឹកចិត្ត ❤️🥰 #ឆ្នាំក្រោយនឹងប្ដេជ្ញាពាក់អាវនេះម្ដងទៀត 🙏។” ការថ្លែងបែបនេះហាក់ជាសញ្ញាដែលគេដឹងថា អាចនឹងត្រូវបានកាត់ចោលពីបញ្ជីចុងក្រោយ U23 ទៅស៊ីហ្គេម ក្នុងប្រទេសវៀតណាម។ គួរដឹងដែរថា នុន ណាត ស្ថិតក្នុងចំណោមបេក្ខជន២៦នាក់ និងអ្នកចាំទី៣នាក់ ត្រៀមទៅស៊ីហ្គេម ២០២១។ កីឡាករ៦នាក់នឹងត្រូវកាត់ចេញពីបញ្ជី ដោយទុកតែ២០នាក់ប៉ុណ្ណោះទៅហាណូយ។ ជម្រើសជាតិ ...