• 1890
    0

    ក្រុមបាល់ទាត់ U23 វៀតណាម ជាម្ចាស់មេដាយមាសស៊ីហ្គេម ក្រោយឈ្នះ U23 ថៃ ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ដែលរកបានគ្រាប់បាល់ជ័យជម្នះដោយការតែតពីកីឡាករ Nhâm Mạnh Dũng នាទី៨៣។ នេះជាការឈ្នះមេដាយមាសជាលើកទី៣សម្រាប់វៀតណាម។ ដូច្នេះមេដាយប្រាក់បានលើថៃ និងឥណ្ឌូនេស៊ីបានមេដាយសំរឹទ្ធ។ លទ្ធផលផ្នែកនារីវិញ វៀតណាម បានមេដាយមាស, ថៃមេដាយប្រាក់ និងហ្វីលីពីន មេដាយសំរឹទ្ធ៕
  • 552
    0

    Nunez វ័យ 22 ឆ្នាំ ជាខ្សែប្រយុទ្ធរបស់ Benfica ដែលត្រូវបានរាយការណ៍ដោយ Fabrizio Romano ថា១០០ភាគរយ គេចាកចេញពីក្លឹបយក្សនៅទីក្រុង Lisbon នៅរដូវក្តៅនេះ។ ក្នុងនោះរបាយការណ៍ពី RMC របស់បារាំងនិយាយថា Nunez បានបដិសេធ Manchester United ដោយសារតែគេចង់លេងនៅChampions League ទោះបិសាចក្រហមចំណាយប្រាក់ចំនួន 85 លានដុល្លារសម្រាប់ Nunez ...
  • 942
    0

    សមាជិកក្រុមបាល់ទាត់ជម្រើសជាតិថៃ បានទទួលការគាំទ្រទាំងកម្លាំងកាយ និងកម្លាំង មុនវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម នៅរាត្រីថ្ងៃអាទិត្យ ទី២២ ខែឧសភា នេះ។ សារព័ត៌មាន Siam Sports រាយការណ៍ថា ក្រុម U23 ថៃ នឹងទទួល​បានប្រាក់រង្វាន់៤៣៥០០០ដុល្លារអាមេរិក ប្រសិនបើឈ្នះវៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមបានមេដាយមាស។ និយាយទៅ អាជ្ញាធរកីឡាថៃ (Sports Authority of Thailand) នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត៣០ម៉ឺនបាត ...
  • 805
    0

    ក្រុមបាល់ទាត់នារី Lyon បានក្លាយជាម្ចាស់ជើងឯក UEFA Champions League ជាលើកទី៨ ក្រោយឈ្នះ FC Barcelona ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣ទល់នឹង១ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា។ កំណត់ត្រា៧លើកកន្លងមកកើតឡើងក្នុងរដូវកាល  2011, 2012, 2016, 2017, 2018, 2019 និង 2020។ ចំណែក ...
  • 1108
    0

    ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជារកបានមេដាយជាលើកដំបូងពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ បន្ទាប់ពីរកបានប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង​នៅថ្ងៃសៅរ៍ ទៅ២១ ខែឧសភា នេះ។ សម្រាប់មេដាយសំរឹទ្ធដណ្តើមបានដោយកីឡាករ ជឿន ចាន់បុរី លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបានពិន្ទុ ១៨,៤៥០ តាមពីក្រោយ ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ កីឡាករហ្វីលីពីន ១៧.៤០០ពិន្ទុ ខណៈម្ចាស់មេដាយមាសដណ្តើមបានដោយកីឡាករថៃ រកបាន ១៩.៦០០ពិន្ទុ។ ...
  • 2006
    0

    Tammy Abraham បានក្លាយជាកីឡាករអង់គ្លេសដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលនៅ ក្របខណ្ឌកំពូលអ៊ីតាលី ឬ Serie A ក្រោយរបំប៉ោងសំណាញ់បាន២គ្រាប់សម្រាប់ Roma ក្នុងជ័យជម្នះ៣ទល់នឹង០លើ Torino។ អតីតខ្សែប្រយុទ្ធ Chelsea រកបានគ្រាប់ទី១៦ និង១៧របស់គេសម្រាប់ក្រុមលោក Jose Mourinho ក្នុងការប្រកួតចុងក្រោយនៅរដូវកាលនេះ។ អតីកីឡាករអង់គ្លេសដំបូងគេដែលរកបានច្រើនគ្រាប់បំផុត គឺលោក Gerry Hitchens ដែលរកបាន១៦គ្រាប់នៅ Inter Milan រដូវកាល១៩៦១/១៩៦២។ ...
  • 845
    0

    ថ្ងៃសុក្រ ទី២៧ ខែឧសភា ឯកសណ្ឋានថ្មីសម្រាប់ក្រុមធំជម្រើសជាតិកម្ពុជានឹងត្រូវបានបង្ហាញលើទំព័រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ឯកសណ្ឋានថ្មីនឹងត្រូវបង្ហាញ មុនការប្រកួតមិត្តភាពអន្តរជាតិតទល់ទីម័រខាងកើតនៅថ្ងៃទី០២ ខែមិថុនា និងយុទ្ធនាការជម្រុះ AFC Asian Cup 2023 ក្នុងប្រទេសឥណ្ឌា នាខែដដែល។ តាមពិតទៅ កម្ពុជាបានប្រើឯកសណ្ឋានក្រុមហ៊ុនថ្មីរួចម្ដងហើយអំឡុងព្រឹត្តិការណ៍ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ យ៉ាងណា ឯកសណ្ឋានថ្មីនោះត្រូវបានធ្វើឡើងសម្រាប់តែព្រឹត្តិការណ៍ AFF U23 នោះប៉ុណ្ណោះ៕
  • 686
    0

    សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានជ្រើសរើសអាជ្ញាកណ្ដាលស្ត្រី៣រូប និងជំនួយការអាជ្ញាកណ្ដាលជាស្ត្រី៣រូបសម្រាប់ចូលរួមដឹកនាំការប្រកួត FIFA World Cup 2022 នៅប្រទេសកាតារចុងឆ្នាំនេះ។ អាជ្ញាកណ្ដាលស្ត្រីទាំង៣ គឺ អ្នកស្រី Stephanie Frappart ជនជាតិបារាំង, អ្នកស្រី Salima Mukansanga ជនជាតិរវ៉ាន់ដា និង អ្នកស្រី Yoshimi Yamashita ជនជាតិជប៉ុន។ ទន្ទឹមនឹងនេះ អ្នកស្រី Neuza Back ...
  • 608
    0

    លោក Erik ten Hag អ្នកចាត់ការថ្មី Man United បានអោយដឹងថា ខ្សែប្រយុទ្ធ Mason Greenwood នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុម ហើយរូបគេក៏នឹងទទួលបានឱកាសចូលលេងទៀងទាត់ផងដែរ ប្រសិនបើគេអាចត្រឡប់មកកាន់ទឹកដី Old Trafford វិញក្រោយការកាត់ក្តី។ កាលពីខែមករា កីឡាករអង់គ្លេសវ័យ២០ឆ្នាំត្រូវបានក្លិបដកឈ្មោះចេញជាបណ្តោះអាសន្នទាំងការប្រកួត និងការហ្វឹកហាត់ ដោយសារគេបានជាប់ពាក់ព័ន្ធនឹងបទល្មើសប្រើហិង្សាទៅលើមិត្តស្រី ។ សូមបញ្ជាក់ថា Mason Greenwood ត្រូវបានចាប់ខ្លួន ...
  • 755
    0

    ក្លិប Tottenham Hotspur នឹងផ្តល់នូវប្រាក់លើកទឹកចិត្តយ៉ាងច្រើនដល់អ្នកចាត់ការលោក Antonio Conte គឺប្រមាណ​ ២,៥ លានផោន ប្រសិនបើលោក ​អាច​ដឹកនាំ​ក្លឹបជាប់​ Top 4 នៅ​ Premier League ​រដូវកាល​នេះ ដែល​ធ្វើ​ឲ្យ​ ពួកគេបាន​កៅអី​ទៅ​ UEFA Champions League ​រដូវកាល​ក្រោយ​។ បុរសជនជាតិអ៊ីតាលី បាន​មក​ដឹកនាំ​ Spurs ...