• 1793
    0

    មុនវិលត្រលប់មកកាន់កីឡដ្ឋាន RSN សាជាថ្មីនៅរដូវកាល២០២១ ខ្សែការពារ ឆុំ ភីសា បង្ហើបថា មានក្លិបគូប្រជែងពីរទៅបីក្លិបទៀតដែរបានទាក់ទងរូបគេ ប៉ុន្តែគេបានសម្រេចចិត្តវិលចូលភ្នំពេញក្រោនវិញ ក្រោយចាកចេញពីអង្គរថាយហ្គឺរ។ គេថា ការសម្រេចចិត្តបែបនេះ ព្រោះភ្នំពេញក្រោនជាទ្រនំមួយដែលបានរួមចំណែកសំខាន់បណ្ដុះបណ្ដាលរូបគេ។ ក្នុងរដូវកាល២០២១ និងឈានចូលដល់រដូវកាល២០២២នេះ កីឡាករមកពីខេត្តបាត់ដំបងបានរួមចំណែកឈ្នះជើងឯកលីគកំពូល និង Super Cup ព្រមទាំងពានរង្វាន់មិត្តភាពចំនួន២ទៀត។ កីឡាករមានកំណើតនៅខេត្តបាត់ដំបងពិតជាស្ដាយចំពោះការចែកឋានរបស់​អតីតប្រធានក្លិបភ្នំពេញក្រោន លោកឧកញ៉ា ឫទ្ធី សំណាង ព្រោះលោកជាអ្នកឱកាសដ៏សំខាន់ដល់រូបគេ។ គួរដឹងដែរថា ...
  • 646
    0

    សារព័ត៌មាន BBC រាយការណ៍ថា ខ្សែប្រយុទ្ធប្រេស៊ីល Richarlison បានចូលរួមជាមួយ Tottenham Hotspur ជាផ្លូវការហើយ លើតម្លៃផ្ទេរខ្ទង់៦០លានផោន។ កីឡាករវ័យ២៥ឆ្នាំរកបាន១០គ្រាប់ និង assist ៥ដង រួមចំណែកជួយ Everton គេចផុតពីតំបន់កាត់ចោលរដូវកាលមុន។ សរុបមកគេរកបាន៤៣គ្រាប់ពីការប្រកួត១៣៥លើកនៅ Premier League សម្រាប់ Everton។ Richarlison បានទៅដល់អង់គ្លេសដំបូង កាលឆ្នាំ២០១៧ ពេលគេត្រូវ ...
  • 2410
    0

    កាតារក្លាយជាប្រទេសម្ចាស់ផ្ទះដែលចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ FIFA World Cup ក្នុងនោះប្រទេសនេះ បានចំណាយប្រាក់រហូតដល់២២០ពាន់លានដុល្លារអាមេរិកដើម្បីរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ដែលជាការចំណាយច្រើនបំផុតជាកំណត់ត្រា។ ការចំណាយដ៏ច្រើននេះ ភាគច្រើនលើការសាងសង់កីឡដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ដែលមានតម្លៃចន្លោះពី ៦,៥ ពាន់លានដុល្លារទៅ ១០ ពាន់លានដុល្លារក្នុងមួយកីឡដ្ឋាន។ យ៉ាងណាក្រៅពីកីឡដ្ឋានថ្មីប្រទេសអារ៉ាប់ដែលទទួលបានសិទ្ធិរៀបចំកីឡាបាល់ទាត់ពិភពលោកជាលើកដំបូងមួយនេះ បានចំណាយប្រាក់រាប់រយពាន់លានដុល្លារទៀត ដើម្បីសាងសង់មជ្ឈមណ្ឌលច្នៃប្រឌិតដូចជាសណ្ឋាគារ ទីតាំងដឹកជញ្ជូនក្រោមដីដ៏ទំនើប និងអាកាសយានដ្ឋានជាច្រើន។ សូមបញ្ជាក់ថាការចំណាយជាង២២០ពាន់លានដុល្លាររបស់ប្រទេសកាតារ គឺខ្ពស់ជាងការចំណាយច្រើនជាងគេរបស់ប្រទេសប្រេស៊ីលដែលធ្វើជាម្ចាស់ផ្ទះ FIFA ...
  • 2233
    0

    ៤ក្រុមដែលឡេីងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំភូមិភាគអាស៊ីអាគ្នេយ៍ នៃពាន AFC Cup 2022៖ Viettel FC (វៀតណាម), PSM Makassar (ឥណ្ឌូនេស៊ី), Kedah Darul Aman FC (ម៉ាឡេស៊ី), Kuala Lumpur City (ម៉ាឡេស៊ី)។ Kedah ឈរលេខ១ពូល G, Viettel លេខ១ពូល I ...
  • 707
    0

    Paris Saint Germain បានឈានដល់កិច្ចព្រមព្រៀង​ក្នុងការចែកផ្លូវជាមួយគ្រូបង្គោល Mauricio Pochettino និង​ក្រុមការងារគ្រូបង្វឹករបស់លោកហើយ ក្រោយចរចាគ្នាអស់រយៈពេល២សប្ដាហ៍។ បើតាមសារព័ត៌មាន L’Equipe ថ្នាក់ដឹកនាំក្រុមជើងឯក Ligue 1 ចង់ផ្ដល់សំណងតិចតួចដើម្បីផ្ដាច់កុងត្រាដែលនៅសល់សុពលភាពដល់ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែលោក Pochettino មិនព្រម។ ជាចុងក្រោយ គ្រូបង្វឹកជនជាតិអាហ្សង់ទីនបានព្រមព្រៀងទទួល​យក​តម្លៃ១០លានអឺរ៉ូ។ អតីតអ្នកចាត់ការ Tottenham ត្រូវបានប្រកាសថា នឹងចាកចេញពីកីឡដ្ឋាន Parc de ...
  • 781
    0

    ខ្សែ​បម្រើ​ Takumi Minamino នឹង​ផ្លាស់​ពី​ Liverpool ទៅ​កាន់Monaco ជា​ផ្លូវការ​នៅថ្ងៃទី១ ខែកក្កដា ខាងមុខ ក្នុងតម្លៃខ្លួនប្រមាណ ១៥,៥ លានផោន និងកិច្ចសន្យា​រយៈពេល​៤ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦​ខាង​មុខ​។ Minamino ចូលរួម​ជាមួយ Liverpool កាល​ពី​ឆ្នាំ​២០២០​ ដោយផ្ទេរ​ពី​ក្លឹបអូទ្រីស​ Red Bull Salzburg ក្នុង​តម្លៃ​ខ្លួន​៧,២៥​លាន​ផោន។ រូបគេរក​បាន​១៤​គ្រាប់​ក្នុង​​ការ​បង្ហាញ​ខ្លួន​ឲ្យ​ ...
  • 1068
    0

    ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជានឹងហោះហើរទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍ ទី០២ ខែកក្កដា ចុងសប្ដាហ៍នេះហើយដើម្បីចូលរួមព្រឹត្តិការណ៍ជើងឯកនារីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលចាប់ផ្ដើមពីថ្ងៃ០៤ ខែកក្កដា តទៅ។ ក្រុមនារីកម្ពុជាបាននាំយកកីឡាការិនី២៣នាក់ក្រោមការដឹកនាំដោយគ្រូបង្គោល ប្រាក់ វុទ្ធី ទៅកាន់ការប្រកួតកម្រិតតំបន់នេះ។ ក្នុងនោះមានកីឡាការិនីមកពីភ្នំពេញក្រោន៩នាក់, ណាហ្គាវើលដ៍៦នាក់, វិសាខា២នាក់, ព្រះខ័នរាជស្វាយរៀង៣នាក់ និងសៀមរាបអេហ្វស៊ី៣នាក់។ សម្រាប់ក្រុមកម្ពុជាស្ថិតក្នុងពូល B ដែលមានមីយ៉ាន់ម៉ា, វៀតណាម, ទីម័រខាងកើត, កម្ពុជា និងឡាវ។ ក្រុមនារីកម្ពុជាចាប់ផ្ដើមការប្រកួតនៅថ្ងៃទី០៥ ...
  • 544
    0

    អ្នកចាត់ការថ្មីលោក Erik ten Hag កាន់តែមានភាគរយខ្ពស់ក្នុងការនាំយកខ្សែការពារឆ្វេង Tyrell Malacia វ័យ 22 ឆ្នាំ បន្ទាប់ពីManUnited បានព្រមតាមកិច្ចព្រមព្រៀងរបស់ក្លឹប Feyenoord សម្រាប់កីឡាករអន្តរជាតិហូឡង់ខាងលើកាលពីថ្ងៃពុធ។ កិច្ចព្រមព្រៀងទាំងពីរនេះទំនងជាអាចទៅរួចដោយសារតែក្លឹបនិងកីឡាករបានបង្ហាញជំហរសមស្របដូចគ្នា តែ Man United នឹងបន្តទៅកាន់គោលដៅផ្សេងទៀត ក្នុងការនាំយក Frenkie De Jong, Antony និង Lisandro Martinez ...
  • 602
    0

    ខ្សែប្រយុទ្ធ Luka Jovic នឹងត្រូវផ្លាស់ចេញពី Real Madrid ទៅកាន់ Fiorentina នៃលីគកំពូលអ៊ីតាលី ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់បំណាច់រដូវកាល ២០២២-២៣។ ជាការពិតណាស់ កីឡាករសែប វ័យ២៤ឆ្នាំ បានចូលរួមជាមួយ Real Madrid នៅក្នុងឆ្នាំ២០១៩ ពី Eintracht Frankfurt ដោយ រំពឹងថា រូបគេនឹងអាចស្នងតំណែងរបស់ Karim ...
  • 1608
    0

    Pau FC បានប្រកាសជាផ្លូវការពីការផ្ទេរខ្សែបម្រើជម្រើសជាតិវៀតណាម Nguyen Quang Hai លើកិច្ចសន្យា២ឆ្នាំក្រោយជោគជ័យក្នុងការធ្វើតេស្ដសុខភាព។ កីឡាករវ័យ២៥ឆ្នាំទទួលបាន​លេខ១៩​ពីក្លិបនៅ Ligue 2 បារាំងមួយនេះ ហើយក៏ជាលើកដំបូងដែលគេបានចេញទៅប្រកបអាជីពនៅក្រៅប្រទេស។   អតីតសមាជិក Hanoi FC បានចាប់ផ្ដើមហ្វឹកហាត់ជាមួយក្រុមថ្មីហើយ និងរំពឹងថា មានពេលគ្រប់គ្រាន់ដើម្បីសម្របខ្លួន៕