• 1714
    0

    ខ្សែការពារអាមេរិកាំង Jonathan Campbell បានវិលមកប្រកបអាជីពនៅលីគកំពូលកម្ពុជាសាជាថ្មី ដោយចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទក្នុងជើងទី២នៃក្របខណ្ឌ Cambodian Premier League។ កីឡាករវ័យ៣១ឆ្នាំមកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៨ ដោយចូលរួមជាមួយភ្នំពេញក្រោន មុនផ្លាស់ទៅក្រុមគូប្រជែងរួមលីគ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩ ដែលរូបគេបានរួមចំណែកឈ្នះជើងឯកលីគកំពូល។ ក្រោយចប់រដូវកាល២០២០ ខ្សែការពារធ្លាប់លេងនៅថៃរូបនេះក៏បានទៅចូលរួមជាមួយក្លិបជើងឯកហ្វីលីពីន United City FC តែមិនបានបង្ហាញខ្លួនទេ។ ​​ក្នុងឆ្នាំ២០២២ នេះ គេបានទៅលេងនៅលីគទី៣អាមេរិក៕
  • 622
    0

    អង្គការ NATO ត្រៀមផ្តល់ការគាំទ្រផ្នែកសន្តិសុខសុវត្ថិភាពដល់ប្រទេសកាតា អំឡុងពេលដែលប្រទេសនេះ ត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។ សម្ព័ន្ធមិត្តណាតូ បានបញ្ជាក់ថា ការគាំទ្រនឹងរួមបញ្ចូលការបណ្តុះបណ្តាលប្រឆាំងនឹងការគំរាមកំហែង ដែលបង្កឡើងដោយសម្ភារៈគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។ ប្រទេសរូម៉ានីនឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការការពារបុគ្គលសំខាន់ និងសម្រាប់ការប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយឧបករណ៍បំផ្ទុះ ផលិតដោយសកម្មភាពយោធាធម្មតា ។ ចំណែកឯប្រទេសតួកគីផ្តល់ជំនួយសន្តិសុខ សម្រាប់ការប្រកួត World Cup 2022 រួចរាល់ហើយដោយនឹងបញ្ជូនមន្ត្រីសន្តិសុខចំនួន៣,២៥០នាក់ ...
  • 556
    0

    Fernandinho អតីតប្រធានក្រុម Manchester City បានវិលទៅក្លិបចាស់ Atlético Paranaense ក្នុងប្រទេសកំណើតប្រេស៊ីលរបស់ខ្លួន ក្រោយចប់កិច្ចសន្យានៅ Eitihad Stadium។ ខ្សែបម្រើវ័យ៣៧ឆ្នាំ​បានចំណាយពេល៩រដូវកាល​នៅក្រុមមេឃខៀវជាទីរូបគេបានរួមចំណែកឈ្នះជើងឯក Premier League ៥ដង។ គេបានចាកចេញ Paranense កាលឆ្នាំ២០០៥។ ក្លិបប្រេស៊ីលមួយនេះបច្ចុប្បន្នដឹកនាំដោយអតីតអ្នកចាត់ការ Chelsea លោក Luiz Felipe Scolari៕  
  • 3423
    0

    វិសាខាឈរកំពូលតារាងពូល G នៃពាន AFC Cup 2022 ក្រោយឈ្នះ Bali United ៥ទល់នឹង២ ក្នុងការប្រកួតលើកទី២ក្នុងពូល នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា។ ក្រុមម្ចាស់ផ្ទះ Bali បានរកគ្រាប់មុន មុនវិសាខាវាយបកយកឈ្នះវិញ។ សរុបការប្រកួត២លើក វិសាខា មាន៦ពិន្ទុ។ ប្រកួតចុងក្រោយនៅថ្ងៃទី៣០ ខែមិថុនា ពួកគេត្រូវប៉ះក្រុមម៉ាឡេស៊ី Kedah៕  
  • 485
    0

    ក្លឹប AC Milan កាន់តែកៀកក្នុងការនាំយកកីឡាករចំណូលថ្មីរបស់ពួគគេពីក្លឹបហង្សក្រហម Liverpool គឺ Divock Origi ។ ក្នុងនោះ Divock Origi នឹងហោះហើរទៅកាន់ទីក្រុង Milan ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត តែបុណ្ណោះ ដើម្បីធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាកីឡាករថ្មី ជាមួយ AC Milan។ សូមបញ្ចាក់ថា Origi បានចូលរួមជាមួយក្រុមជើងឯក Scudetto ១៩សម័យមួយនេះ ...
  • 970
    0

    ដូចបានដឹងហើយថា Gareth Bale បានសម្រេចចិត្តទៅចូលរួមជាមួយក្លិប Los Angeles FC នៃលីគកំពូលអាមេរិក ក្រោយចាកចេញពី​ Real Madrid។ មានហេតុផលមួយចំនួនដែលប្រធានក្រុមជម្រើសជាតិវេលស៍ផ្លាស់ទៅកាន់ដែនដីអាមេរិក។ ទី១ គេអាចមានឱកាសលេងច្រើន ហើយបរិយាកាសនៅទីនោះក៏ល្អថែមទៀតអាចឲ្យគេរីករាយ។ ទី២ ទោះមិនបានប្រាក់ខែច្រើន តែគេអាចរកចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។ ទី៣ កន្លែងលេងកូនហ្គោលក៏ច្រើន ដល់ទៅ១៩កន្លែងដែលជាកីឡាគេចូលចិត្ត។ ទី៤ គេមិនមែនជា Super Star ពីចក្រភពអង់គ្លេសតែម្នាក់ទេដែលបាន​ទៅប្រកបអាជីពនៅអាមេរិក ...
  • 2800
    0

    វិសាខា នឹងបន្តការប្រកួតវគ្គចែកពូល AFC Cup 2022 ប្រចាំពូល G នៅម៉ោង៤ល្ងាចថ្ងៃចន្ទ ទី២៧ ខែមិថុនា នេះ ដោយត្រូវប៉ះក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United ដែលមានអតីតខ្សែប្រយុទ្ធឆ្នើមព្រះខ័នរាជស្វាយរៀង Privat Mbarga។ ធ្លាប់ជាខ្សែប្រយុទ្ធដ៏ល្បីមួយរូបនៅលីគកំពូលកម្ពុជា មុនផ្លាស់ទៅលីគកំពូលឥណ្ឌូនេស៊ី កាលខែធ្នូ ឆ្នាំ២០២១។ យ៉ាងណា លោក មាស​ ចាន់ណា គ្រូបង្គោល​ក្រុមវិសាខា ...
  • 2635
    0

    កាំភ្លើងធំArsenal បានសម្រេចការផ្ទេរយកខ្សែប្រយុទ្ធ Gabriel ជាមួយភ្នាក់ងារបស់គេគឺលោក Marcelo Pettinati ជាមួយកិច្ចព្រមព្រៀងពេញលេញ លើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់។ ដូចនេះមានន័យថាកីឡាករប្រេស៊ីល Gabriel Jesus នឹងចុះហត្ថលេខារហូតដល់ខែមិថុនាឆ្នាំ 2027 ក្នុងនាមជាកីឡាករថ្មីរបស់ Arsenal ខណៈដែរ Man City ទទួលយកសំណើរចុងក្រោយក្នុងតម្លៃ ៤៥ លានផោន កាលពីថ្ងៃសុក្រ។ តាមពិតទៅមានក្លឹបចំនួន 6 ឯណោះដែលបានទាក់ទងទៅភ្នាក់ងារ Gabriel ...
  • 444
    0

    ប្រធានក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ Gareth Bale បានយល់ព្រមផ្លាស់ទៅលីគកំពូលអាមេរិក Los Angeles FC ដោយឥតតម្លៃខ្លួន។ នេះជាការផ្សាយដោយ BBC។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំបច្ចុប្បន្នមិនមានក្លិបទេ ក្រោយចាកចេញពី Real Madrid ដែលរូបគេបានចំណាយពេល៩ឆ្នាំ។ កីឡាករដែលរួមចំណែកឈ្នះជើងឯក UEFA Champions League ៥សម័យ​នៅ Real Madrid ត្រូវបានភ្ជាប់ទៅកាន់ Tottenham Hotspur និង ...
  • 564
    0

    សារព័ត៌មានបរទេសមួយចំនួនបានផ្សាយថា ថ្នាក់ដឹកនាំ Bayern Munich មិនបានទាក់ទង Cristiano Ronaldo ដែលថ្មីៗនេះត្រូវបានប្រកាសពីបំណងចាកចេញពី Manchester United ទេ។ លោក Hassan Salihamidzic នាយកបច្ចេកទេស​ក្រុមជើងឯក​អាល្លឺម៉ង់បាន​ប្រាប់សារព័ត៌មានអាល្លឺម៉ង់ថា Cristiano Ronaldo ជាកីឡាករលំដាប់កំពូល តែយ៉ាងណា រឿងរ៉ាវផ្ទេរយកគេនោះ មិនមែនជារឿងពិតទេ។ ប្រភពពីអង់គ្លេស, អេស្ប៉ាញ និងព័រទុយហ្គាល់ ឲ្យដឹងថា ​Ronaldo ...