• 1930
    0

    ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានរៀបចំសំណើ ១៤លានផោនក្នុងការទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពី Manchester United។ យោងតាមសារព័ត៌មាន Football Insider គឺ ម្ចាស់ក្លិប Chelsea គឺលោក Todd Boehly និងលោក Thomas Tuchel ជាគ្រូបង្វឹក ចង់ទិញយក កីឡាករសញ្ជាតិព័រទុយកាល់រូបនេះមកកាន់ទឹកដី Stamford Bridge ...
  • 992
    0

    ក្រោយពិនិត្យមើលលើការតវ៉ានេះ គណៈកម្មការការប្រកួតបានចេញលិខិតឆ្លើយតប និងសម្ដែងការសោកស្ដាយចំពោះគ្រាប់បាល់ដែលមិនត្រូវបានផ្តល់ជូនឱ្យទៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់កម្ពុជា។ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ បានសូមធ្វើការអរគុណចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសរសេរលិខិតតវ៉ាក្នុងករណីនេះ ដើម្បីជួយឱ្យគណៈកម្មការការប្រកួតធ្វើការកែលំអ និងពង្រឹងបន្ថែមសម្រាប់ការរៀបចំការប្រកួតផ្សេងៗទៀត។ សូមបញ្ជាក់ថា៖ យោងតាមច្បាប់ទី៥ (អាជ្ញាកណ្តាល) ចំណុចទី២ (ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល) នៅក្នុងច្បាប់នៃការប្រកួតកីឡាបាល់ទាត់ (Laws of the Game) បានចែងថាការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលគឺជាការសម្រេចចុងក្រោយដោយមិនអាចផ្លាស់ប្តូរបន្ទាប់ពីចប់ការប្រកួតបានទេ។   ប្រភព និងរូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
  • 787
    0

    សមាជិក MSR Sports ២រូប គឺលោក យ៉េន ម៉ៅ និងលោក វ៉ន រតនៈមនោរម្យ ព្រមទាំងអ្នកសារព័ត៌មាន​កីឡា​កម្ពុជាម្នាក់ទៀត និងជា Leader អ្នកគាំទ្រ Man UTD នៅកម្ពុជាផងនោះ គឺលោក មួន សុគន្ធដារ៉ា នឹងធ្វើដំណើរទៅកាន់រាជធានីបាងកក ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ដើម្បីចូលរួមទស្សនាការប្រកួតពានរង្វាន់មិត្តភាព ...
  • 1877
    0

    ខ្សែការពារ Clement Lenglet នឹងចាកចេញពី Barcelona ទៅចូលរួមជាមួយ Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលពេញ សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ។ ជាការពិតណាស់ Lenglet ដែលបច្ចុប្បន្នមានវ័យ ២៧ឆ្នាំ បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែ ដោយសារទម្រង់លេងធ្លាក់ចុះខ្លាំងពេក ២រដូវកាលចុងក្រោយនេះ ហើយបើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ...
  • 927
    0

    Bruno Fernandes នឹងពាក់លេខ៨នៅ Manchester United រដូវកាលក្រោយ បន្ទាប់ពីការចាកចេញរបស់ Juan Mata។ តាមពិតទៅ ខ្សែបម្រើព័រទុយហ្គាល់ខាងលើចង់ពាក់លេខ៨ហ្នឹងយូរមកហើយ តែដោយសារ Mata ពាក់ ទើបគេពាក់លេខ១៨ ពេលមកដល់ Man UTD ដំបូងក្នុងខែមករា ឆ្នាំ២០២០។ “ខ្ញុំលេងតំណែងលេខ៨ហ្នឹង៣ឆ្នាំហើយ។ ឪពុករបស់ខ្ញុំក៏ធ្លាប់ពាក់លេខហ្នឹងដែរ ហើយក៏ជាថ្ងៃកំណើតខ្ញុំទៀត។” នេះជាការបញ្ជាក់ពី Bruno។ Bruno ...
  • 665
    0

    ថ្នាក់ដឹកនាំ Chelsea មិនត្រឹមតែចង់បាន Cristiano Ronaldo ទេ តែក៏មានបំណងជ្រៀតជ្រែក Manchester United ដើម្បីដណ្ដើមយក Frankie de Jong ពី FC Barcelona ទៀត។ មហាសេដ្ឋី Todd Boehly ម្ចាស់ថ្មីក្លិប Chelsea ត្រូវបានគេប្រទះឃើញនៅក្រុង Barcelona ហើយលោកនឹងជួបពិភាក្សាជាមួយលោក Joan ...
  • 4022
    0

    អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការពីអាជ្ញាកណ្ដាលដែលមិនឲ្យបាល់របស់ហាវ សុខនេត ចូល។ ហេតុការណ៍នេះកើតឡើងក្នុងវគ្គទី២នៃការប្រកួត AFF U19 Championship 2022 រវាងកម្ពុជា និង​ឡាវ។ ពេលនោះ សុខនេត ទាត់ទៅ បានលោតផុតខ្សែ តែអាជ្ញាកណ្ដាលមើលមិនឃើញ។ ជាលទ្ធផល កម្ពុជា ចាញ់ឡាវ ២ទល់នឹង១ ហើយអាចនិយាយបានថា អស់ឱកាសទៅវគ្គបន្តទៀតទៅហើយ៕
  • 667
    0

    Erling Haaland បានបង្ហាញដោយប្រយោលពីអាវលេខ៩នៅ Manchester City ដែលខ្លួននឹងពាក់នារដូវកាលក្រោយ។ ខ្សែប្រយុទ្ធន័រវេបានផ្លាស់ពី Borussia Dortmund ទៅក្រុមមេឃខៀវក្នុងតម្លៃ៥១លានផោន។ គ្មានអ្វីត្រូវឆ្ងល់ទេចំពោះការទទួលបានលេខ៩នេះ ព្រោះ Gabriel Jesus បានចាកចេញទៅ Arsenal ទៅហើយ។ រយៈពេល៣រដូវកាលនៅ Dortmund កីឡាករវ័យក្មេង Haaland រកបាន៨៦គ្រាប់ពីការប្រកួត៨៩លើកគ្រប់កម្មវិធី។ គេរំពឹងថា នឹងក្លាយជាខ្សែប្រយុទ្ធក្នុងប្រអប់ដ៏អស្ចារ្យសម្រាប់ Man City៕ ...
  • 634
    0

    កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ចេញដំណើរទៅសហរដ្ឋអាមេរិកនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា នេះដើម្បីចូលរួមការប្រកួតប៉េតង់ពិភពលោក ឆ្នាំ២០២២ នាក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។ កម្ពុជាត្រូវប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសា ២នាក់ទល់២នាក់ និងវិញ្ញាសា វាយកយកពិន្ទុ។ កីឡាការិនី អ៊ុន ស្រីយ៉ា បានបញ្ជាក់ថា ...
  • 919
    0

    ក្រុម​បិសាច​ក្រហម Manchester United នៅ​តែ​មិន​ប្រាកដ​ទេ​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​ហោះហើរ​ជាមួយ​ក្រុមនៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ សម្រាប់​ការ​ប្រកួត​លក្ខណៈ​មិត្តភាព Pre-Season មុន​បើក​រដូវ​កាល​ថ្មី នៅ​ឯ​ប្រទេស​ថៃ និង​អូស្ត្រាលី​។ Ronaldo មិន​ទាន់​ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ Man United វិញ​នៅឡើយ​ទេ​ ដោយ​លើក​ហេតុផល​ជាប់​ធុរៈ​ជាមួយ​គ្រួសារ​។ ប៉ុន្តែ​ទោះ​យ៉ាងណា គេ​បានឃើញ​ខ្សែប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​រូប​នេះ កំពុង​ហ្វឹកហាត់​តែ​ម្នាក់ឯង នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ទៅ​វិញ​។ ការ​អវត្តមាន​នេះ កើតឡើង​ចំ​ពេល​បែក​ធា្ល​យ​ដំណឹង​នៃ​ការ​ស្នើ​សុំ​ចាក​ចេញពី Man ...