• 1464
    0

    Lionel Messi បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះ Sergio Ramos ដែលបានលូកយកបាល់ពីខ្លួនក្នុងការហ្វឹកហាត់នៅជប៉ុនថ្មីៗនេះ។ Ramos បានចូលប្រជែងយកបាល់ពី Messi ក្រោយទទួលបាល់ពីមិត្តរួមក្រុមផ្សេងទៀត។ ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីននៅតែអាច​ញាក់ផុត Ramos មុន​ទាត់ទៅបុកបង្គោល។ ក្រោយការទាត់មុខ Messi បានសម្លឹងទៅ Ramos ទាំងមុខឡើងហូវ។ អតីតប្រធានក្រុម Real Madrid ក៏បានសូមទោស​ទៅកាន់មិត្តរួមក្រុមរូបនេះដែរ។ ដោយឡែក កិច្ចសន្យារបស់អ្នកទាំង២នៅ Paris Saint ...
  • 2206
    0

    Adrien Rabiot ត្រូវបាន Juventus ទម្លាក់ទៅហ្វឹកហាត់ក្នុងក្រុមអាយុក្រោម២៣ឆ្នាំ ខណៈកីឡាករក្រុមធំឯទៀតកំពុងស្ថិតនៅសហរដ្ឋអាមេរិកប្រកួតមិត្តភាពត្រៀមរដូវកាលថ្មី។ ការដាក់ឲ្យហ្វឹកហាត់ជាមួយក្រុមយុវជននេះត្រូវបានសារព័ត៌មាន Tuttosport លាតត្រដាងថា ដោយសារតែគេចង់ចាកចេញទៅរកទ្រនំថ្មី។ ខ្សែបម្រើកណ្ដាលដែលរួមចំណែកជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 ព្រួយបារម្ភពីឱកាសលេងរបស់ខ្លួន ក្រោយការមកដល់របស់មិត្តរួមជាតិ​ Paul Pogba។ គោលដៅរបស់​ Rabiot អាចជាក្លិបចាស់ Paris Saint Germain ឬ ...
  • 906
    0

    បើតាមការចុះផ្សាយពីទំព័រ Facebook ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យដឹងថា ត្រូវបានដំឡើងច្រើនជាងរដូវកាលមុន។ សម្រាប់ប្រាក់រង្វាន់ជាក្រុមមានការកើនឡើង១០លានរៀល។ ជាក់ស្ដែង ជើងឯកទទួលបាន១១០លានរៀល, លេខ២ បាន៧០លានរៀល, លេខ៣បាន៤០លានរៀល, ក្រុមអាជ្ញាកណ្ដាលល្អបាន៦លានរៀល, ក្រុម Fair Play បាន៩លានរៀល។   ទន្ទឹមនឹងនេះ អ្នកទាត់បញ្ចូលទីច្រើនជាងគេ, គ្រូល្អ, អ្នកចាំទីល្អ និងកីឡាករល្អបាន៤លានរៀលដូចៗគ្នា ដែលជាការកើនឡើងច្រើនជាងមុន១លានរៀលដូចៗគ្នា។ គួរដឹងដែរថា ...
  • 807
    0

    ខ្សែប្រយុទ្ធ Takumu Nishihara របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានឡើងទៅកាន់កំពូលតារាង​អ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ​ក្នុងក្របខណ្ឌ Cambodian Premier League ជំនួស Marcus Haber។ Takumu រកបានគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ​៥ទល់នឹង១របស់ទ័ពលើអង្គរថាយហ្គឺរកាលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា។ មានន័យថា មកទល់ពេលនេះ​កីឡាករជនជាតិជប៉ុនរូបនេះមាន​១៥គ្រាប់​ឈរលើ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ១គ្រាប់។ នេះជាការរកបានចាប់ពី៣គ្រាប់ឡើងក្នុងមួយប្រកួតជាលើកទី៣សម្រាប់​ Takumu ផងដែរ៕
  • 692
    0

    Arsenal បានសម្រេចការផ្ទេរកីឡាករ Oleksandr Zinchenko ពី Manchester City ហើយ លើតម្លៃ៣០លានផោន និងកិច្ចសន្យារយៈពេលវែង។ កីឡាករដែលអាចលេងបានច្រើនតំណែងក្លាយជាសមាជិកថ្មីទី៥របស់​ក្រុមកាំភ្លើងធំអំឡុងទីផ្សារដោះដូររដូវក្ដៅនេះ។ “ខ្ញុំបានបំពេញក្ដីស្រមៃតាំងពីតូចមកហើយ ព្រោះជាក្លិបដែលខ្ញុំគាំទ្រពេលខ្ញុំនៅក្មេង។ តាំងពីជំនាន់ Thierry Henry, Cesc Fabregas អីនៅលេងម្ល៉េះ។ ខ្ញុំចូលចិត្តមើលការប្រកួតរបស់ពួកគេ។ ខ្ញុំពិតជាអន្ទះសារមែនទែន។” Zinchenko ក៏ជាកីឡាករទី២ដែលផ្ទេរពី Manchester City ទៅកាន់ Arsenal ...
  • 1373
    0

    យុវជន វ៉ាស៊ុណាន់ កៈសិដេជ (Dome) កូនប្រុសច្បងអ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត ត្រូវបានកោះហៅចូលបញ្ជី២៨នាក់ចុងក្រោយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ដើម្បីចូលរួមព្រឹត្តិការណ៍ AFF U16 Championship 2022។ យុវជនវ័យ១៤ឆ្នាំមានឪពុកជាជនជាតិថៃបានផ្ដើមការហ្វឹកហាត់តាំងពីតូចៗម្ល៉េះ និងធ្លាប់បានចូលរួមកម្មវិធីហ្វឹកហាត់នៅអឺរ៉ុប ដូចជានៅ FC Barcelona និង Benfica ជាដើម។ បច្ចុប្បន្នគេកំពុងហ្វឹកហាត់នៅថ្នាលយុវជនបាទី។ សម្រាប់ការប្រកួតនៅឆ្នាំ២០២២នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី១៣ ...
  • 449
    0

    មានព័ត៌មានលេចឮមកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចនឹងមានការប្រកួតមិត្តភាពចំនួន២​ ក្នុងខែកញ្ញា ខាងមុខនាពហុកីឡដ្ឋានជាតិមរតកតេជោ។ ២ប្រកួតនោះ គឺការជួបជាមួយក្រុមអាយុក្រោម២៣ឆ្នាំជប៉ុន និងក្រុមជម្រើសជាតិបង់ក្លាដែស។ តែយ៉ាងណា មិនមានការប្រកាសផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅឡើយទេ។ បើនិយាយពីការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់​ក្រុមធំជម្រើសជាតិកម្ពុជា ក្នុងឆ្នាំ២០២២នេះ ទើបតែមានមួយលើកប៉ុណ្ណោះពេលឈ្នះទីម័រខាងកើត កាលដើមខែមិថុនា៕
  • 1404
    0

    ខ្សែបម្រើ Bruno Fernandes បាននិយាយថា រូបគេគាំទ្រយ៉ាងខ្លាំងចំពោះការដាក់វិន័យលើការមិនគោរពពេលវេលារបស់កីឡាករ ពីសំណាក់អ្នកចាត់ការ លោក Erik ten Hag។ អ្នកវិភាគកីឡាជាច្រើនលើកឡើងថា Man United បានបាត់បង់ទម្រង់លេងជាក្រុម និងជាក្រុមគ្មានវិន័យច្បាស់លាស់។ យ៉ាងណា ចាប់តាំងពីលោក ​Ten Hag ក្លាយជាអ្នកចាត់ការថ្មីមក ក្រុមមានការផ្លាស់ប្ដូរទម្រង់លេងថ្មី។ Bruno ថា អ្នកចាត់ការរូបនេះ បានជំរុញឱ្យកីឡាកររៀនគោរពពេលវេលារបស់ក្រុម និងវិន័យតឹងរឹងបំផុត។ ...
  • 493
    0

    Sadio Mane ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំទ្វីបអាហ្វ្រិកសម្រាប់រដូវកាល ២០២២។ ខ្សែប្រយុទ្ធក្លិប Bayern Munich ដែលផ្ទេរពី Liverpool ទទួលបានសម្លេងគាំទ្រច្រើនជាង អតីតមិត្តរួមក្រុម Mohamed Salah និងអ្នកចាំទី Edouard Mendy របស់ Chelsea។ កីឡាករវ័យ៣០ឆ្នាំបានរួមចំណែក​ជួយសេណេហ្គាល់ឈ្នះពានទ្វីបអាហ្វ្រិកក្នុងឆ្នាំ២០២២នេះ។ នេះជាការរៀបចំពានកីឡាករ កីឡាការិនីឆ្នើមប្រចាំទ្វីបអាហ្វ្រិកសាជាថ្មី ក្រោយខកខានតាំងពីឆ្នាំ២០១៩ ដោយសារជំងឺកូវីដ១៩៕
  • 554
    0

    Jesse Lingard បានចូលរួមជាមួយ Nottingham Forest ដោយឥតតម្លៃខ្លួន (Free Transfer)។ ខ្សែបម្រើប្រយុទ្ធវ័យ២៩ឆ្នាំដែលជាប់ជម្រើសជាតិអង់គ្លេសបាន៣២ដង ក្លាយសមាជិកថ្មីរបស់​ Nottingham Forest ចាប់តាំងពីពួកគេបានវិលត្រឡប់ទៅក្របខណ្ឌ Premier League វិញ។ Lingard បានចាកចេញពី Manchester United ក្រោយកិច្ចសន្យារបស់គេអស់សុពលភាពនាដំណាច់ខែមិថុនា។ យ៉ាងណា Forest មិនបានបង្ហាញពីសុពលភាពនៃកិច្ចសន្យាទេ។ Lingard ក៏ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅ​ ...