Author: MSR Website
-
ឡៅ ចន្ទ្រា ចង់ចេញប្រកួតនៅក្រៅប្រទេស (វិឌីអូ)
មួយរយៈចុងក្រោយនេះសមត្ថភាពរបស់អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា កំពុងធ្វើអោយអ្នកគាំទ្រពេញ ចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានផ្តួលកីឡាករថៃជាបន្តបន្ទាប់ ខណៈប្រកួតចុងក្រោយនាយសង្ហាគុនខ្មែរបាន យកឈ្នះលើកីឡាករថៃ ម៉ាណាវថង នាសង្វៀនស៊ី អ៊ិន ស៊ី ដណ្តើមបានប្រាក់លានខារ៉ាប៉ាវ ។ ជោគជ័យនៅក្នុងស្រុកដូចនេះអ្នកប្រដាល់ខេត្តកំពង់ស្ពឺមានបំណងចង់ចេញទៅប្រកួតក្រៅប្រទេសបើ មានការរៀបចំណាមួយពីសហព័ន្ធ ដើម្បីទទួលបាន បទពិសោធបន្ថែម ក៏ដូចជាផ្សព្វផ្សាយ គុនខ្មែរអោយពិភពលោកបាន ស្គាល់កាន់ តែខ្លាំង ។ ទោះបីយ៉ាងកូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ថាការចង់ចេញទៅប្រកួតនៅក្រៅប្រទេស ... -
ខ្សែបម្រើ Samir Nasri កំពុងពិនិត្យសុខភាពត្រៀមផ្ទេរមកកាន់ក្រុមមួយនៅ Premier League
ខ្សែបម្រើ Samir Nasri កំពុងធ្វើតេស្ដពិនិត្យសុខភាពជាមួយ West Ham United មុនពេលធ្វើការស្នើសុំផ្លូវការផ្ទេរមកក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងមួយនេះ។ អតីតសមាជិក Marseille, Arsenal និង Manchester City ត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមហ្វឹកហាត់នៅក្នុងខែនេះ បន្ទាប់ពីរួចផុតពីការពិន័យ១៨ខែពីបទប្រើសារធាតុហាមឃាត់។ ដោយឡែកតាមរបាយការណ៍នៅអង់គ្លេសបានចេញផ្សាយថា កីឡាករវ័យ៣១ឆ្នាំនឹងចូលរួមជាមួយ West Ham United ៦ខែដំបូងសិនហើយនឹងអាចពង្រីកបន្ថែមកុងត្រានៅពេលក្រោយទៀត។ គួរបញ្ជាក់ថា Samir Nasri នឹងវិលមកកាន់ទីលានវិញដោយចាប់ពីថ្ងៃទី១ ... -
ក្រុមអធិរាជស Real Madrid ប្រកាសតែងតាំងលោក Santiago Solari ជាគ្រូបង្វឹកឈុតធំពេញសិទ្ធ
ក្រុមអធិរាជស Real Madrid បានត្រៀមតែងតាំង លោក Santiago Solari ធ្វើជាអ្នកចាត់ការឈុតធំពេញសិទ្ធ ខណៈគម្រោងនេះក៏បានទទួលការអនុញ្ញាតិពីសហព័ន្ធបាល់ទាត់អេស្ប៉ាញផងដែរ។ យ៉ាងណាក្តីក្រុមជើងឯក La Liga ៣៣សម័យមិនទាន់បានបញ្ចេញសេចក្តីថ្លែងការជាផ្លូវការនៅឡើយទេ ខណៈច្បាប់របស់លីគបាល់ទាត់អេស្ប៉ាញមិនអោយមានគ្រូបង្វឹកបណ្តោះអាសន្នមកដឹកនាំក្រុមលើសពី១៥ថ្ងៃឡើយ។ បុរសជនជាតិអាហ្សង់ទីនវ័យ៤២ឆ្នាំបានជួយអោយក្រុមឈ្នះ៤ប្រកួតជាប់គ្នាហើយ ក្រោយមកដឹកនាំជំនួស លោក Julen Lopetegui ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុន។ ជាមួយនឹងជ័យជំនះ លើ Melilla នៅពាន Copa del ... -
Zlatan Ibrahimovic ផ្តួល Wayne Rooney ឈ្នះពានកីឡាករចំណូលថ្មីឆ្នើមជាងគេនៅក្របខ័ណ្ឌ MLS
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic ត្រូវបានបោះឆ្នោតឲ្យឈ្នះពានរង្វាន់កីឡាករចំណូលថ្មីឆ្នើមជាងគេប្រចាំក្របខ័ណ្ឌ Major League Soccer ដោយផ្តួលអតីតមិត្តរួមក្រុម Wayne Rooney។ ក្រោយបោះឆ្នោតដោយអ្នកចាត់ការ និង អ្នកកាសែតរួមជាមួយកីឡាករនៅលីគ MLS ខ្សែប្រយុទ្ធ Wayne Rooney របស់ DC United ស្ថិតនៅចំណាត់ថ្នាក់លេខពីរមាន៣២% ខណៈ Carlos Vela របស់ Los ... -
ម្ចាស់មេដាយមាសកីឡាជាតិ សុខ ធី និង សុខ រិទ្ធ មិនទាន់អាចជាប់ជម្រើសជាតិគុនខ្មែរបានទេ
ទោះបីអ្នកប្រដាល់គុនខ្មែរ សុខ ធី និង សុខ រិទ្ធ ឈ្នះមេដាយមាសកីឡាជាតិលើកទីពីរប្រចាំឆ្នាំ២០១៧ ប៉ុន្តែនៅមិនទាន់អាចជាប់ជម្រើសជាតិគុនខ្មែរបាននោះទេដោយពួកគេត្រូវចូលរួមការប្រកួតជើងឯក ថ្នាក់ជាតិឆ្នាំ២០១៨ បន្តទៀត ហើយកីឡាករផ្សេងៗដែលឈ្នះមេដាយមាសកីឡាជាតិក៏ដូចគ្នាដែរ ។ គ្រូបង្វឹកក្រុមជម្រើសជាតិគុនខ្មែរលោក អេ ភូថង ធ្លាប់បានបញ្ជក់ថាកីឡាករដែលឈ្នះមេដាយមាស កីឡាជាតិមិនទាន់គ្រប់គ្រាន់ដើម្បីចូលជម្រើសជាតិគុនខ្មែរនោះទេ ដោយពួកគេត្រូវចូលរួមការប្រកួត ជើងឯកថ្នាក់ជាតិបន្តទៀតសិន ។ លោកបន្តថា បើពួកគេនៅតែធ្វើបានល្អទើបអាចជាប់ជម្រើសជាតិ ប៉ុន្តែបើមានអ្នកផ្សេងដែលធ្វើបានល្អជាងពួកគេនោះកីឡាករដែលឈ្នះមេដាយមាសថ្នាក់ជាតិ ក៏ជាប់បានដែរ ។ អតីតកីឡាករកំពូលរបស់កម្ពុជាបន្ថែមថា ... -
ស្ងាត់ៗ Anthony Martial ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងសារជាថ្មីម្តងទៀត
ខ្សែប្រយុទ្ធ Anthony Martial របស់ Man UTD ត្រូវបានហៅចូលក្រុមជម្រើសជាតិបារាំងជាថ្មីដោយលោក Didier Deschamps។ ក្រុមមាន់គកនឹងប្រកួតជាមួយហូឡង់ នាពានរង្វាន់ Nations League ថ្ងៃទី១៦ខែវិច្ឆិកា មុនប៉ះ អ៊ុយរុយហ្គាយ ក្នុងជំនួបមិត្តភាពនៅថ្ងៃទី២៩ខែវិច្ឆិកា។ Martial មិនត្រូវបានជ្រើសរើសចូលបញ្ជីចុងក្រោយសម្រាប់ប្រកួត FIFA World Cup នៅរុស្ស៊ីដែល បារាំងក្លាយជាជើងឯកឡើយ។ អតីតយុវជន Monaco ... -
ចប់! Floyd Mayweather បដិសេធរឿងប្រកួតជាមួយអ្នកប្រដាល់ជប៉ុន Tenshin Nasukawa
Floyd Mayweather បាននិយាយថា គេមិនទាន់យល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa នៅឡើយទេ ហើយគេក៏មិនដែលឮឈ្មោះអ្នកប្រដាល់ជប៉ុនដែរពីមុនមក ទើបតែដឹងក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។ កីឡាករវ័យ៤១ឆ្នាំ ត្រូវរាយការណ៍ថាបានយល់ព្រមប្រកួតជាមួយ Nasukawa នៅប្រទេសជប៉ុន នាថ្ងៃទី៣១ខែធ្នូ។ អ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិកថ្លែងថា “គេគ្រាន់តែត្រូវបានស្នើអោយប្រកួតមួយដែលមិនផ្សាយតាមទូរទស្សន៍ សម្រាប់ទស្សនិកជនជាអភិជនប៉ុណ្ណោះ។ គេថាគេពិតជាភ្ញាក់ផ្អើលព្រោះការរៀបចំដែលត្រូវបានធ្វើឡើងដោយគ្មានការដឹងឬយល់ព្រមនេះ។ គេចង់បញ្ជាក់ថា គេមិនដែលបានយល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa ទេ។” Mayweather បានបង្កើនកំណត់ត្រាប្រកួតឈ្នះទាំង៥០ដងកាលពីខែសីហាឆ្នាំ២០១៧ ក្រោយពេលគេផ្ដួលកីឡាករគុនចម្រុះ ... -
ក្រោយតកុងត្រាថ្មី៣ឆ្នាំជាមួយ Man City ខ្សែបម្រើ Raheem Sterling ជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅ PL
Raheem Sterling បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំទៀតនៅ Manchester City រហូតដល់ឆ្នាំ២០២៣ ដោយទទួលបានថ្លៃពលកម្ម៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ កុងត្រាថ្មីនេះនឹងធ្វើឱ្យអតីតសមាជិក Liverpool បានក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌ Premier League។ ទំហំទឹកប្រាក់នៃកិច្ចសន្យានេះមានន័យថា គេនឹងក្លាយជាកីឡាករអង់គ្លេសដំបូងដែលអាចរកចំណូលបានជាង១០០ លានផោនក្នុងការរកប្រាក់ចំណូលរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងប្រាក់រង្វាន់មុននឹងគេមានអាយុ២៥ឆ្នាំនៅក្នុងខែធ្នូ ឆ្នាំក្រោយ៕ -
Leicester City នឹងសង់រូបសំណាករូបម្ចាស់ក្លឹប Vichai នៅពីមុខកីឡដ្ឋាន King Power
Leicester City នឹងសង់រូបសំណាកលោក Vichai Srivaddhanaprabha នៅមុខកីឡដ្ឋាន King Power ដើម្បីរំឭកដល់ស្នាដៃរបស់អតីតប្រធានក្លិបរូបនេះដែលបានចែកឋានកាលពីខែមុន។ កូនប្រុសរបស់លោក Vichai គឺលោក Aiyawatt បានប្រកាសបែបនេះនៅក្នុងកម្មវិធីអនុស្សាវរីយ៍មួយសម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ជាមួយនឹង Burnley។ គួររំលឹកថា លោក Vichai ដែលគេស្គាល់ថាជាមហាសេដ្ឋីមានប្រាក់ពាន់លាន ... -
Aubameyang ឈ្នះពានកីឡាករល្អប្រចាំខែតុលា ខណៈ Aaron Ramsey ឈ្នះពានគ្រាប់ល្អ (មានវីដេអូ)
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែតុលាបន្ទាប់ពីបង្ហាញសមត្ថភាពរបស់ខ្លួនបានយ៉ាងលេចធ្លោនៅក្នុងក្របខណ្ឌ Premier League កាលពីខែមុន។ កីឡាករជម្រើសជាតិហ្គាបុងបានស៊ុតបញ្ចូលទី៥គ្រាប់ក្នុងការបង្ហាញខ្លួន៣ប្រកួតដោយធ្វើឲ្យរូបគេបានយកឈ្នះបេក្ខភាពផ្សេងៗទៀតដូចជា Anthony Martial, Ross Barkley, Fernandinho, Matthew Ryan និង Callum Wilson ជាដើម។ ចំណែកឯមិត្តរូមក្រុមរបស់គេ Aaron Ramsey បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំខែដូចគ្នាផងដែរ។ ខ្សែបម្រើសញ្ជាតិវែលស៊ុតគ្រាប់ទី៣ក្នុងការប្រកួតដែល Arsenal យកឈ្នះ Fulham ...