Author: MSR Website
-
ស្ងាត់ៗ បឺត ខាំ ឡើងសង្វៀនវិញ
អតីតកំពូលអ្នកប្រដាល់គុនខ្មែរ បឺត ខាំ ដែលបានបោះបង់អាជីពពីសង្វៀនគុនខ្មែររយៈពេលជាច្រើនឆ្នាំហើយនោះ សម្រាប់តែឥឡូវនេះបានលេចមុខឡើងសង្វៀនសារជាថ្មីម្តងទៀតនៅក្នុងកម្មវិធីដ៏ល្បីល្បាញបែបកំប្លែងមួយរបស់MYTVគឺ ពេញចិត្តអត់ ?ដោយត្រូវប្រកួតបែបកំប្លែងជាមួយតារាកត្តិយសជាច្រើនរូបទៀតផងដែរ ក្នុងនោះក៏មានការចូលរួមអត្ថាធិប្បាយបែបកំប្លែងពីលោក ថោង ប្រសើរ និង លោក នី រិទ្ធី ដែលជាពិធីករកីឡានៅស្ថានីយ៍ទូរទស្សន័CBSផងដែរ។ សូមបញ្ជាក់ផងដែរថាលោក បឺត ខាំ ឡើងសង្វៀនសារជាថ្មីម្តងទៀតនាពេលនេះ មិនមែនមកប្រកួតដើម្បីឈ្នះចាញ់នោះទេ គ្រាន់ថាអ្នកដឹកនាំកម្មវិធី ពេញចិត្តអត់? អញ្ជើញ បឺត ខាំ មកចូលរួមលេងសប្បាយៗបែបកម្មវិធីសិល្បះតែប៉ុណ្ណោះ ... -
លទ្ធផលអ្នកឈ្នះរង្វាន់ទាំង៥រូបពី Pi Pay Cambodia Fantasy សប្តាហ៍ទី២
ក្រោយការប្រកួតសប្តាហ៍ទី១ នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍ទី២នេះ។ អ្នកឈ្នះទាំង៥រូបរួមមាន៖ ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi Pay Cambodia Fantasy ដែលលោកអ្នកអាចចូលរួមប្រកួតប្រជែងដោយសេរីតាមរយៈលេខកូដ 599631-643343។ ... -
វង្ស ណយ ប្តូរក្លិបដើម្បីវិវឌ្ឍន៍ខ្លួនជាគ្រូបង្វឹកគុនខ្មែរ
អ្នកលេងកែង វង្ស ណយ មួយរយៈនេះធ្វើអោយអ្នកគាំទ្រពេញពេញថ្លើមយ៉ាងខ្លាំងបន្ទាប់ពីបានផ្តួលជើងខ្លាំង របស់ថៃជាបន្តបន្ទាប់ ក្រោយពីរូបគេបានសម្រេចចិត្តផ្លាស់ប្តូរសាលាគុនពី អាណាចក្រគុនខ្មែរ មករួមរស់ ជាមួយសាលាគុនខ្មែរកុលបុត្រគុនខ្មែរវិញ ។ ទាក់ទងទៅការផ្តាស់ប្តូរក្លិបនេះកូននាគខេត្តប៉ៃលិនរូបនេះបញ្ជាក់ថា មិនមានបញ្ហាអ្វីនោះទេជាមួយក្លិបចាស់របស់គេ ប៉ុន្តែមកហាត់នៅក្លិបកុលបុត្រគុនខ្មែរនេះដើម្បីហាត់ខ្លួនឯងផង និងបង្ហាត់ដល់ប្អូនៗដែលទើបចូលហ្វឹកហាត់ផង ព្រោះគោលបំណងទៅថ្ងៃខាងមុខរូបគេចង់ក្លាយជាគ្រូបង្ហាត់គុនខ្មែរ ស្របពេលដែលក្លិបនេះកំពុងនេះត្រូវការ ក៏មកចូលរួមជាមួយតែម្តង ។ ក្លិបកុលបុត្រគុនខ្មែរបច្ចុប្បន្ននេះមានលោកគ្រូ នួន បូរ៉ា ជាគ្រូធំហើយក៏ជាអ្នកបង្ហាត់ដល់ វង្ស ណយ ផងដែរ ។ ... -
សមាសភាពក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកាសនៅថ្ងៃទី៣ ខែកញ្ញាខាងមុខ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Honda
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំនៅថ្ងៃទី៣ខែកញ្ញាខាងមុខ ដោយត្រូវត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី។ តាមប្រភពពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមជម្រើសជាតិនឹងត្រូវប្រកាសឈ្មោះនៅថ្ងៃទី៣ខែកញ្ញាខាងមុខនេះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Keisuke Honda ដោយមានលោក Felix Agustin Gonzalez Dalmas ដែលត្រូវបានគេដឹងថាជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិកម្ពុជា។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្ដីប្រកាស គ្រោងលក់សំបុត្រចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជា និងម៉ាឡេស៊ី ដោយចាប់លក់ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ៥:០០ នាទីល្ងាចទីតាំងលក់នៅមុខច្រកចូលស្តាតអូឡាំពិក។ ... -
Thierry Henry ព្រមទទួលដឹកនាំក្លឹប Bordeaux
វីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal និងជាអតីតកីឡាករក្លឹប Barcelona ផង លោក Thierry Henry កំពុងតែចរចាជាមួយក្លឹប Bordeaux ដើម្បីទទួលតំណែងជាអ្នកចាត់ការទូទៅ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបារាំង នៅយប់ថ្ងៃពុធនេះ។ ក្លឹប Bordeaux នៅក្របខណ្ឌកំពូលបារាំង Ligue 1 បានផ្អាកលោក Gus Poyet ពីតួនាទីជាអ្នកចាត់ការទូទៅ ដោយសារក្លឹបរិះគន់ថា គាត់បានធ្វើការដោះដូរកីឡាករដោយគ្មានការពិចារណា។ ហើយលោក Henry ... -
ស្ងាត់ៗ David Beckham ទទួលបានពានកិត្តិយស UEFA President’s Award 2018
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham នឹងត្រូវបានប្រគល់ពានរង្វាន់ UEFA President’s Award ឆ្នាំ ២០១៨ ដែលជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងអាជីពដ៏អស្ចារ្យរបស់គេ។ ប្រធានស្ថាប័ន UEFA លោក Aleksander Ceferin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពានរង្វាន់នេះទទួលស្គាល់នូវសមិទ្ធផលលេចធ្លោ ឧត្តមភាពប្រកបដោយវិជ្ជាជីវៈ និងគុណសម្បត្តិផ្ទាល់ខ្លួន។ បុរសវ័យ៥០ឆ្នាំក៏បានកោតសរសើរ និង ពន្យល់ពីមូលហេតុដែលជ្រើសរើស David Beckham ជាអ្នកទទួលពានរង្វាន់នៅឆ្នាំនេះព្រោះគេជា និមិត្តរូបតំណាងបាល់ទាត់ពិតនៃជំនាន់របស់គេផងដែរ។ ... -
លីភា ត្រៀមប៉ះជាមួយស្តេចប្រដាល់អីរ៉ង់នៅស្រុកខ្មែរ
អ្នកប្រដាល់គុនខ្មែរដែលជាម្ចាស់ខ្សែក្រវាត់៣គ្រឿងលើប្រភេទទំងន់ផ្សេងៗគ្នា លី ភា ត្រៀមខ្លួនដើម្បីជួបជាមួយកំពូលអ្នកប្រដាល់ជនជាតិអីរ៉ងក្នុងពេលឆាប់ៗនេះនៅស្ថានីយ៍ទូរទស្សន៍មួយក្នុងស្រុកខ្មែរ។ បើយោងតាមប្រម៉ូតទឺថៃ បានអោយដឹងថាលោកកំពុងតែព្យាយាមទាក់ទងយកកីឡាករស្តេចប្រដាល់លេខ១ប្រចាំប្រទេសអីរ៉ង ដើម្បីមកជួបអ្នកប្រដាល់គុនខ្មែរ លី ភា នៅក្នុងកម្មវិធីប្រដាល់ថ្មីមួយនៅCBSដែលនឹងបើកឆាប់ៗខាងមុននេះ តែលោកក៏នៅមិនទាន់ប្រាកដក្នុងចិត្តថា នឹងអាចយកកីឡាករគុនអីរ៉ង់នេះបានរឺក៏អត់នោះទេ តែលោកនឹងព្យាយាមដើម្បីអោយកម្មវិធីក្នុងថ្ងៃដំបូងមានការជក់ចិត្តពីសំណាក់អ្នកទស្សនា។ គួររំលឹកថាអ្នកប្រដាល់គុនខ្មែរ លីភា ទើបតែប្រកួតចាញ់ពិន្ទុគេនៅក្នុងកម្មវិធីមួយនៅប្រទេសថៃ សរុបមក៣ប្រកួតចុងក្រោយរបស់ លីភា ឈ្នះ១ នឹងចាញ់២ប្រកួតជាប់គ្នា ហើយប្រសិនមិនប្រែប្រួលនោះទេ លីភា និង អាចជួបជាមួយកំពូលអ្នកប្រដាល់ជនជាតិអីរ៉ង ហើយពិតជាកក្រើកសង្វៀន CBS ... -
កីឡាករបាល់បោះជប៉ុន៤នាក់ត្រូវបញ្ជូនពីព្រឹត្តិការណ៍ Asian Game ត្រលប់ទៅផ្ទះវិញក្រោយផ្ទុះរឿងអាស្រូវផ្លូវភេទ
កីឡាករបាល់បោះជប៉ុន៤នាក់ត្រូវបានបញ្ជូនឲ្យត្រលប់ទៅផ្ទះវិញពីព្រឹត្តិការណ៍ Asian Game ឆ្នាំ២០១៨ក្រោយពួកគេបានចំណាយប្រាក់ស្វែងរកសេវាផ្លូវភេទដោយយកនារីទៅកាន់សណ្ឋាគារ។ កីឡាករទាំង៤បានទៅរកបរិភោគអាហារពេលល្ងាចនៅឯទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ីដោយពាក់ឯកសណ្ឋានក្រុមជប៉ុន បន្ទាប់មកក៏បានទៅតំបន់ភ្លើងក្រហម។ ពួកគេបានស្គាល់តំបន់នោះតាមរយៈប្រជាជនដែលចេះនិយាយភាសាជប៉ុននៅក្នុងទីក្រុងចាកាតា។ កីឡាករទាំង៤បានចំណាយពេលប៉ុន្មានម៉ោងក្នុងបារមួយកន្លែង មុនពេលឡើងសណ្ឋាគារជាមួយនារី៤នាក់ និងស្នាក់នៅរហូតដល់ព្រឹកថ្ងៃសុក្រ។ នេះបើយោងតាមការបញ្ជាក់របស់កីឡាករទាំងនោះមានឈ្មោះ Takuya Hashimoto, Keita Imamura, Yuya Nagayoshi និង Takuma Sato។ ក្រោយពីដឹងរឿងនេះគណៈកម្មាធិការអូឡាំពិកជប៉ុនបានបញ្ជូនកីឡាករទាំង៤មកផ្ទះវិញ ព្រមទាំងសុំទោសពីទង្វើខុសឆ្គងទាំងនេះផងដែរ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលជប៉ុន ... -
លោក ជួន សំណាង ត្រៀមបំផ្ទុះរឿងអាស្រូវក្នុងវិស័យគុនខ្មែរម្នាក់ទៀតហើយ
១សប្តាហ៍ក្រោយពេលដែលលោក ឃឹម សុជាតិ អតីតមន្រ្តីអាជ្ញាកណ្តាលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញមកទំលាយនូវអារម្មណ៍ផ្ទាល់ខ្លួនមួយ ស្តីពីការមិនអស់ចិត្តក្នុងការប្រតិបត្តិកម្មវិធីប្រដាល់ ឥឡូវនេះលោក ជួន សំណាង ម្នាក់ទៀតហើយដែលបានបង្ហោះសារចង់ទំលាយរឿងពិតមួយចំនួនក្នុងអារម្មណ៍របស់គាត់ឲ្យបានធូរទ្រូងដែរ។ មិនដឹងថាតើលោក ជួន សំណាង អាចនឹងនិយាយរៀបរាប់រិះគន់វិស័យកីឡាប្រដាល់គុនខ្មែរដូចលោក ឃឹម សុជាតិ ដែររឺទេ?ប៉ុន្តែបើតាមអត្ថបទដែលគាត់សរសេរគឺពាក់ព័ន្ធនឹងការចូលបំរើក្នុងជួរសហព័ន្ធកីឡាប្រដាល់គុនខ្មែររយះពេលជាង១៨ឆ្នាំ ពោលគឺធ្វើការមុនលោកគ្រូ ឃឹម សុជាតិ បន្តិច ដែលបច្ចុប្បន្នលោក ជួន សំណាង គឺជាអាជ្ញាកណ្តាលចៅក្រមដាក់ពិន្ទុក្នុងស្ថានីយ៍ក្នុងស្រុកមួយក្នុងប្រទេសកម្ពុជា។ បើសិនជាគាត់ធ្វើដូចលោកគ្រូ ឃឹម ... -
ស៊ន សៀវម៉ី មិនអាចការពារមេដាយមាសពី Asian Games បាន
ខុសពីការរំពឹងទុក កីឡាការនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី មិនអាចការពារមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ី Asian Games កាលពីលើកទី ១៧បាននោះទេ។ មិនអាចការពារបាន ក៏តែ ស៊ន សៀវម៉ី បានបរាជ័យ ក្នុងវគ្គ ១ភាគ៨ ប្រភេទទម្ងន់ ៦៧គីឡូក្រាម ដោយចាញ់កីឡាការនីនៃប្រទេសអូបេគីស្ថាន ក្នុងពិន្ទុ ៣ទល់នឹង៥ នៅព្រឹកថ្ងៃអង្គារនេះ ក្នុងការប្រកួតកីឡា Asian Games លើកទី ...