Author: MSR Website
-
Chelsea គ្រងជើងឯក FA Cup ក្រោយឈ្នះ Man UTD ១-០ យ៉ាងប្រផិតប្រផើយ (មានវីដេអូ)
ក្រុមតោខៀវ Chelsea បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FA Cup 2018 ក្រោយពីយកឈ្នះក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល១ទល់នឹង០ នាកីឡដ្ឋាន Wembley។ ជាក់ស្តែងនៅក្នុងវគ្គទី១ ខ្សែបម្រើ Eden Hazard គឺជាអ្នករកគ្រាប់បាល់ឲ្យក្រុមលោក Antonio Conte តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយពីខ្សែការពារ Phil Jones ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់។ លុះចូលមកដល់វគ្គទី២ ក្រុមទាំង២បានបន្តការវាយសម្រុកគ្នាទៅវិញទៅមក ... -
បឺត ខាំ បង្ហើបគម្រោងវិលចូលសង្វៀនគុនខ្មែរវិញ
ក្រោយផ្អាក់ឡើងសង្វៀនរយៈពេលជាង២ឆ្នាំកំពូលអ្នកប្រដាល់ប្រើតិចនិច បឺត ខាំ បានបង្ហើបពី គម្រោងក្នុងការវិលចូលប្រឡូកគុនខ្មែរវិញ ព្រោះតែមើលឃើញការរីចចម្រើនខ្លាំងក្នុង ការប្រកួតអន្តរជាតិ និងការអួតអាងរបស់អ្នកប្រដាល់បរទេសមួយចំនួនពេលឈ្នះកីឡាករខ្មែរ ។ កីឡាករជើងចាស់រូបនេះមិនទាន់ប្រាកដថានឹងអាចឡើងប្រកួតឡើងសង្វៀនបានពេលណានោះទេ ព្រោះត្រូវការពេលវេលាត្រៀមខ្លួនអោយបានល្អតាមអ្វីដែលចង់បានជាមុនសិន ។ តោះស្តាប់ការបកស្រាយរបស់គាត់សម្រាប់ការត្រៀមលក្ខណៈផ្សេងៗមុនអាចឡើងប្រកួតវិញបាន៖ អ្នកប្រដាល់ល្បិចច្រើនជាងកម្លាំងរូបនេះបានដាក់គោលដៅមួយខែរឺពីរខែដើម្បីសម្រកគីឡូអោយ សមស្របតាមកម្ពស់កម្លាំងនិងវ័យដែលប្រកួតជាមួយកីឡាករបរទេសបានល្អ ។ គួរំលឹកថា បឺត ខាំ ប្រកាសឈប់ឡើងសង្វៀនកាលពីឆ្នាំ២០១៦ ក្រោយមានបញ្ហារបួសជើង ក្នុងការប្រកួតចាញ់កីឡាករថៃ ៕ -
ចាញ់កីឡាករចិន មាស ម៉ើ មិនសោកស្តាយ ប៉ុន្តែបារម្ភបាត់ឱកាសកម្មវិធីធំៗ(វីឌីអូ)
ការចាញ់កីឡាករចិន Xie Chao ក្នុងព្រឹត្តិការណ៍ One Championship កាលពីម្សិលមិញអ្នកប្រដាល់គុនចម្រុះកម្ពុជា មាស ម៉ើ មិនបានសោកស្តាយនោះទេ ប៉ុន្តែមានការបារម្ភខ្លាចបាត់បង់ឱកាសក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗ ទៅថ្ងៃ ខាងមុខ ព្រោះតែរូបគេចាញ់ពីរប្រកួតជាប់គ្នានៅ One Championship នេះ ។ ម្ចាស់ខ្សែក្រវាត់ KWC បានរៀបរាប់ថា សម្រាប់ការប្រកួតជាមួយកីឡាករចិននៅសង្ហិបុរីនេះចាញ់មិនសូវមានអារម្មណ៍សោក ស្តាយនោះទេ ព្រោះរូបគេបានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្បាច់អ្វីៗបានបញ្ចេញអស់ហើយ ប៉ុន្តែកីឡាករចិននេះពិតជា ល្អគ្រប់យ៉ាងហើយមានក្បាច់លើសពីយើងច្រើន ដូចនេះទើបដឹងខ្លួនថាយើងនៅមានកម្រិតត្រូវហាត់បន្ថែមចំណុចជាច្រើនទៀត ... -
Pep Guardiola បន្តកុងត្រាដឹកនាំ Man City ៣ឆ្នាំទៀត និងបានប្រាក់ខែជិត ៦០លានផោន
Pep Guardiola បានប្រកាសថា គាត់មានសេចក្តីសប្បាយរីករាយ និងរំភើបចិត្តជាខ្លាំង បន្ទាប់ពីបានចុះហត្ថលេខាថ្មី បន្តកុងត្រាជាមួយក្លឹបម្ចាស់ជើងឯក Manchester City ៣ឆ្នាំទៀត ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៦០លានផោន។ លោក Guardiola ដែលបានដឹកនាំក្រុមមេឃខៀវ ឈ្នះពានរង្វាន់បាល់ទាត់អង់គ្លេស English Premier League រដូវកាលនេះ ជាមួយនឹងកំណត់ត្រា ១០០ពិន្ទុ បានបញ្ជាក់ថា លោកនឹងបន្តនៅជាមួយក្រុមមេឃខៀវរហូតដល់ឆ្នាំ ២០២១។ កន្លងមក ... -
ពានសម្តេច ហ៊ុន សែន ចាប់ឆ្នោតរួចហើយ វិសាខា ប៉ះ ព្រះខ័នរាជស្វាយរៀង និងគូផ្សេងៗទៀត
ការចាប់ឆ្នោតពានរង្វាន់បាល់ទាត់សម្តេច ហ៊ុន សែន វគ្គ១៦ក្រុមចុងក្រោយបានបង្ហាញរួចរាល់ហើយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា នាទីស្នាក់ការគណៈកម្មាការ CNCC ។ សម្រាប់វគ្គនេះក្រុមទាំង១២នៅលីកកំពូលកម្ពុជាត្រូវឈរចាំវគ្គស្រាប់តែម្តង ខណៈ៤ក្រុមទៀតឡើងមកពីការប្រកួតតាមថ្នាក់ខេត្តរួមមាន យុវជនសាលាបាល់ទាត់បាទី U18 , គិរីវង្សសុខសែនជ័យ , កំពត និងកោះកុង ។ លទ្ធផលចាប់ឆ្នោតឃើញថា៖ ក្លឹបព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ ក្លឹបវិសាខា ខេត្តកោះកុង ប្រកួតជាមួយ សាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ វេស្ទើនភ្នំពេញ ... -
ក្រុមបាល់ទាត់ដានីញ៉ែលប៉ះក្រុមរបស់ថៃនៅរសៀលនេះនាទីក្រុងបាងកក
ក្រុមបាល់ទាត់ហ្វូតសាលដែលមានបទពិសោធជាច្រើនប្រចាំប្រទេសកម្ពុជា ដានីញ៉ែល នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម ធនបុរី របស់ប្រទេសថៃ នៅរសៀលថ្ងៃទី ១៧ ខែ ឧសភា នេះនាទីលាន នៃសកលវិទ្យាល័យ Thonburi នៃទីក្រុងបាងកក ប្រទេសថៃ ។ តាមការប្រកាសរបស់ក្រុមដានីញ៉ែលជំនួបនេះជាការប្រកួតដើម្បីដកស្រង់បទពិសោធទ៍ នឹងបង្កើនការទំនាក់ទំនងល្អរវាងក្រុមដានីញ៉ែលក្រុម Thonburi University មួយនេះ ។ សម្រាប់ការប្រកួតធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃនេះ ដែលមានការផ្សាយតាម Page FB ផ្លូវការរបស់ក្រុមដានីញ៉ែល ... -
លោក Roberto Mancini សុខចិត្តកាត់ប្រាក់ខែពាក់កណ្តាលដើម្បីមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី
លោក Roberto Mancini នៅថ្ងៃអង្គារទី១៥ខែឧសភាឆ្នាំ២០១៨នេះ ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិអ៊ីតាលី ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០២០។ លោក Mancini ដែលទើបចេញពីក្លិបរុស្ស៊ី Zenit St Petersburg បានជួបសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីនៅថ្ងៃចន្ទម្សិលមិញដើម្បីបង្ហើយលក្ខខណ្ឌក្នុងកិច្ចសន្យា។ បុរសជនជាតិអ៊ីតាលីរូបនេះសុខចិត្តបន្ទាបប្រាក់ខែដើម្បីបានក្លាយជាគ្រូបង្គោលថ្មីអ៊ីតាលី ពោលគឺលោកបានចោលបៀវត្សរ៍ប្រមាណ១៣លានអឺរ៉ូនៅ Zenit ទីដែលលោកទើបបម្រើការងារបាន១ឆ្នាំប៉ុណ្ណោះក្នុងកិច្ចសន្យា៣ឆ្នាំ។ គ្រូវ័យ៥៣ឆ្នាំដដែល នឹងជួបក្រុមកីឡាករនៅថ្ងៃទី២២ខែឧសភានៅទីលានហ្វឹកហាត់ Coverciano ដើម្បីត្រៀមប្រកួតមិត្តភាពទល់នឹងអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២៨ បន្ទាប់មកសាកជើងជាមួយ បារាំង នៅថ្ងៃទី១ខែមិថុនា និងជាមួយ ហុល្លង់ ... -
Joachim Low បន្តកុងត្រាជាដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដល់ឆ្នាំ ២០២២
លោក Joachim Low បានសម្រេចបន្តកុងត្រារយៈពេល ២ឆ្នាំទៀត ដើម្បីដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ រហូតដល់ឆ្នាំ ២០២២។ ការពិតទៅ កុងត្រារបស់លោក Low បានផុតបន្ទាប់ពី Euro ឆ្នាំ ២០២០ ប៉ុន្តែគ្រូបង្វឹកវ័យ ៥៨ឆ្នាំរូបនេះ ត្រូវបានតែងតាំងឲ្យបន្តដឹកនាំក្រុម Die Mannschaft (ក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់) រហូតដល់ World Cup ឆ្នាំ ២០២២ ... -
កីឡាករ៦រូបដែលនិងអាចចាកចេញពី Premier League ក្រោយពីបញ្ចប់រដូវកាលនេះ
ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស Premier League គឺជាទីកន្លែងប្រកួតប្រជែងដ៏តឹងតែងមួយសម្រាប់កីឡាករបាល់ទាត់អាជីព។ មានន័យថាបើអ្នកមានសមត្ថភាពអ្នកអាចនៅទីនោះបានដោយគ្មានការភ័យព្រួយថែមទាំងទទួលបានមកវិញនូវកេរ្តិ៍ឈ្មោះនិងប្រាក់កាសមហាសាល។ ក៏ប៉ុន្តែបើអ្នកមិនមានសមត្ថភាព នុះប្រជាប្រិយ៍និងឱកាសក្នុងការកើបប្រាក់របស់អ្នកក៏មានការធ្លាក់ចុះទៅតាមនុះដែរ។ ជាការពិតណាស់អាយុ និងការមិនសូវបានចូលរួមប្រកួតក៏ជាកត្តាមួយដែលធ្វើអោយសមត្ថភាពប្រកួតរបស់អ្នកមានការថមថយចុះទៅតាមនេះដែរ។ ទាក់ទងនិងរឿងនេះវិញ MSR បានសង្កេតឃើញមានកីឡាករនៅ Premier League ៦នាក់ដែលអាចនិងចាកចេញពីក្របខ័ណ្ឌមួយនេះក្រោយពីបិទបញ្ចប់រដូវកាល ២០១៧-២០១៨ ដែលមានដូចជា៖ ១- Yaya Toure (Manchester City) អតីតកីឡាករ Barcelona របស់កូឌីវ័រមួយនេះត្រូវបាន Man ... -
ក្រុមបាល់ទាត់ល្បីរបស់អ៊ីស្រាអែល បានធ្វើរឿងដ៏អស្ចារ្យមួយដើម្បីលោក Donald Trump
ក្រុមបាល់ទាត់ល្បីបំផុតរបស់អ៊ីស្រាអែល បានសម្រេចចិត្តប្តូរឈ្មោះខ្លួនឯង ពី Beitar ទៅជា Beitar ‘Trump’ Jerusaleum FC ដើម្បីថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានសម្រេចផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិក ពីទីក្រុង Tel Aviv ទៅកាន់ទីកាន់ទីក្រុង Jerusaleum។ ប្រកាសក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សយតាមបណ្តាញ Facebook កាលពីថ្ងៃសៅរ៍ ក្រុមបាល់ទាត់នេះ បានបញ្ជាក់ថា ការធ្វើបែបនេះ ...