ប៉ែតសែនឡេក ធ្វើឲ្យ វៀត ប៊ុនឌឿន របួសមាត់ធ្ងន់ត្រូវសម្រាកច្រើនសប្តាហ៍
អ្នកលេងកែង វៀត ប៊ុនឌឿន ត្រូវសម្រាកច្រើនសប្តាហ៍ដោយសាររងរបួសមាត់ធ្ងន់ក្រោមផ្លែកែងរបស់ម្ចាស់ ខ្សែក្រវាត់ថៃ ប៉ែតសែនឡេក រ៉ាឆានុន (កត្តណយ ) នាសង្វៀន ស៊ី អ៊ិន ស៊ី កាលពីថ្ងៃអាទិត្យ ទី ១០ ខែកុម្ភៈ នេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងការប្រកួតនោះទឹកទី១ពួកគេបានតស៊ូជាមួយគ្នាយ៉ាងស្វឹតស្វាញទាំងជើង កែង និង កណ្តាប់ដៃ ខណៈឈានដល់ទឹកទី២កីឡាករគុនខ្មែរ វៀត ប៊ុនឌឿន ព្យាយាមទាត់ជើងនិងប្តូរកែងបានយ៉ាងល្អ ប៉ុន្តែមុនចប់ទឹកទី២ កីឡាករថៃបានបុកកែងទៅលើបបូមាត់ធ្វើឲ្យមានស្នាមរបួសធ្ងន់ហើយគ្រូពេទ្យបានសម្រេចបញ្ឈប់ការប្រកួតតែម្តង ។ របួសអ្នកប្រដាល់ខេត្តប៉ៃលិនរូបនេះអាចសម្រាកពី២សប្តាហ៍ទៅ១ខែទើបអាចវិលមកសង្វៀនវិញបាន ៕