• 2729
    0

    ខ្សែការពារ Virgil van Dijk ប្រកាសដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ Euro 2020 ដោយសារមិនទាន់ជាសះស្បើយពីរបួស១០០%។ សមាជិករបស់ក្រុមហង្សក្រហម Liverpool ខាងលើបានអវត្តមាននៅលើទីលានកាលពីខែតុលាឆ្នាំមុន ដោយសារតែរបួសដាច់សសៃជង្គង់ ACL ក្រោយទង្គិចគ្នាជាមួយអ្នកចាំទី Jordan Pickford របស់ Everton។ យ៉ាងណាក្តីគ្រូបង្វឹកក្រុមមច្ចុរាជទឹកក្រូចហូឡង់ Frank De Boer បាននិយាយថា លោកគាំទ្រការសម្រេចចិត្តរបស់ Virgil van Dijk ...
  • 2949
    0

    ក្រុមបាល់ទាត់បាល់ជម្រើសជាតិកម្ពុជា ត្រៀមធ្វើការកោះហៅកីឡាករដើម្បីប្រមូលផ្តុំហ្វឹកហាត់មុនចេញទៅប្រទេស បារ៉ែន ប្រកួតជម្រុះ World Cup ។ ដោយសារការប្រកួតលីគកំពូលកម្ពុជាបានផ្អាក មួយរយៈដោយសារកូវីដ ធ្វើអោយសមាសភាពក្រុមជម្រើសជាតិមិនទាន់បានបង្ហាញនៅឡើយ ។ យ៉ាងណាព័ត៌មានមួយចំនួនបានបង្ហើបថា គ្រូបង្វឹកថ្មីសញ្ជាតិជប៉ុនលោក Ryu នឹងកោះហៅកីឡាការហ្វឹកហាត់ឆាប់ៗនេះ ហើយហោះទៅប្រទេស បារ៉ែន មុនមួយសប្តាហ៍ នៃការប្រកួត ដើម្បីហ្វឹកហាត់នៅទីនោះបន្ថែម ។ ក្រុមគោព្រៃកម្ពុជានៅមានភារកិច្ចលេងក្រៅប្រទេសចំនួន៣ប្រកួតទៀត ដោយប្រទេសបារ៉ែននឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតដែលនៅសល់ទាំង៣នោះ ។ ក្រុមជម្រើសជាតិកម្ពុជា​ ...
  • 1930
    0

    Sporting Lisbon បានឈ្នះតំណែងជើងឯកក្របខណ្ឌកំពូលព័រទុយហ្គាល់​ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២ ក្រោយទទួល​បានជ័យជម្នះ១ទល់នឹង០លើ Boavista។ គ្រាប់បាល់ពី Paulinho បានផ្ដល់៣ពិន្ទុពេញដល់ក្រុមម្ចាស់ផ្ទះដែលមិនទាន់ចាញ់សោះ និងបាននាំមុខក្រុមលេខ២ FC Porto ៨ពិន្ទុ ទាំងការប្រកួតនៅសល់២លើកទៀត។ លទ្ធផលនេះមានន័យថា ពួកគេក៏បានបញ្ឈប់ការគ្រប់គ្រងជើងឯកពីសំណាក់ FC Porto និង Benfica ក្នុងរយៈពេល១៩ឆ្នាំចុងក្រោយនៅព័រទុយហ្គាល់។ អ្នកគាំទ្ររាប់ពាន់នាក់បានចូលរួមអបអរអតីតក្រុមរបស់ Cristiano Ronaldo ដែលបានឈរកំពូលតារាងតាំងពីដើមខែវិច្ឆិការហូតមក។ ពួកគេបានឈ្នះជើងឯក League ...
  • 3707
    0

    បរាជ័យ១ទល់នឹង២របស់ Manchester United ក្រោមថ្វីជើង Leicester City មានន័យថា Manchester City គឺជាម្ចាស់ជើងឯក Premier League រដូវកាល២០២០/២០២១។ ឆ្លងកាត់ការប្រកួត៣៥លើក ក្រុមមេឃខៀវ មាន៨០ពិន្ទុ នាំមុខបិសាចក្រហម ១០ពិន្ទុ ខណៈការប្រកួតរដូវកាលនេះសល់តែ៣លើកទៀត។ យោងតាមស្ថិតិពីស្ថាប័ន Opta គឺ Manchester City ជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ Premier ...
  • 1342
    0

    ខ្សែការពារ ហុង ផេង របស់ក្លឹប បឹងកេត បានធ្វើការវះកាត់របួសរហែកសសៃពួរជង្គង់ជាលើកទីពីរដោយជោគជ័យ និងបានជាសះស្បើយ ១០០% ហើយអាចមកជួយក្រុមក្នុងការត្រៀមប្រកួត ជាមួយ អាសុីអឺរ៉ុប យូណាយធីត លើកីឡដ្ឋាន AEU Sport Park នាថ្ងៃទី១៦ ខាងមុខនេះ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២១។ របួសសរសៃពួរជង្គង់របស់អតីតជម្រើសជាតិរូបនេះ មានបញ្ហាដោយសារតែការព្យាយាមយកបាល់ធ្វើអោយរអិលដួល ហើយក៏របួសជង្គង់ខាងឆ្វេង ក្នុងអំឡុងការហ្វឹកហាត់កាលពាក់កណ្ដាលរដូវកាល ២០២០ កន្លងមក ។ ...
  • 2770
    0

    (BC-99) ស្ថានការណ៍​មិន​ល្អ​បាន​កើត​ឡើង​ចំពោះ​ក្លិប​កាំភ្លើង​ធំ Arsenal នៅ​រដូវ​កាល​នេះ​​ដែល​តម្រូវ​ឱ្យ​លោក​ Mikel Arteta ​​អ្នក​ចាត់ការទូទៅ​របស់​ក្លិប​ត្រូវ​តែ​ស្វែង​រកដំណោះ​ស្រាយ​ជា​បន្ទាន់​មួយ​ តែ​លោក​បាន​និយាយ​ថា​វា​ក៏​អាស្រ័យ​ទៅ​លើ​ម្ចាស់​ក្លិប​គឺ​លោក Stan Kroenke ដែរ។​ បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​កាំភ្លើង​ធំ តែ​ជា​ការ​ពិត​ណាស់​ក្លិប​មួយ​នេះ​ត្រូវ​ការ​កីឡាករ​ល្អៗ​បន្ថែម​ទៀត​ដើម្បី​ស្វែង​រកភាព​រុង​រឿង​ឱ្យ​ក្លិប​ឡើង​វិញ​នៅ​រដូវកាល​ក្រោយ​។ វា​ជា​ការ​ពិត​មួយ​ដែល​ Arsenal មាន​កីឡាករ​វ័យ​ក្មេងៗ​រួច​ស្រាប់​ទៅ​ហើយ​នៅ​រដូវ​កាល​នេះ​ដែល​មាន​ដូច​ជា Saka និង Smith Rowe ក៏​ពិត​មែន​តែ​ពួក​គេ​ហាក់​ដូច​ជា​លេង​មិន​ត្រូវ​ទម្រង់​របស់​លោក Arteta ទាល់​តែ​សោះ។ អ្វី​ដែល​ជា​ដំណោះ​ស្រាយនៅ​ពេល​នេះ​គឺ​លោក Arteta ចង់​ឱ្យ​មហាសេដ្ឋីអាមេរិចដែល​ជា​ម្ចាស់​ភាគហ៊ុន​ក្លិប​មក​ចូល​រួម​ពិភាក្សាគ្នា​និង​ការ​ផ្តល់​យោបល់​ទាក់​ទាក់​ទង​ទៅ​នឹង​ការ​ទិញ​កីឡាករ​ចំណូល​ថ្មី​ដែល​មាន​ក្នុង​បញ្ជី​រួច​ជា​ស្រេច​ហើយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មានកីឡាករវ័យ​២៤​ឆ្នាំ​ចំនួន​២​រូប​គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ​អាហ្សង់ទីន​របស់​ក្លិប ...
  • 13724
    0

    ១-( Paul Pogba )អ្វីដែលជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើលចេញពីប្រទេសអ៊ីតាលី នោះគឺអតីតគ្រូបង្វឹកក្លឹបសេះបង្កង់ Juventus លោក Antonio Conte មានបំណងចង់បាន Paul Pogba មកកាន់ក្លិប Inter Milan ។ អ្នកទាំងពីរធ្លាប់បានផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើរជាមួយគ្នាក្នុងអំឡុងពេល ពួកគេនៅឯក្រុម Juventus គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ ត្រូវបានគេជឿជាក់ថាមានបំណងចង់នាំ អតីតកូនសិស្សរបស់លោកមកកាន់ទឹកដីអ៊ីតាលីសារជាថ្មី ស្របពេលដែលលោក Conte ទើបតែបានជួយអោយ Inter ...
  • 8185
    0

    Fulham បានធ្លាក់ពី Premier League ហើយក្រោយចាញ់ Burnley ក្នុងលទ្ធផល០ទល់នឹង២ នៅថ្ងៃចន្ទ ទី១០ ខែឧសភា។ នេះជាលើកដំបូងហើយដែលរកឃើញគ្រប់ក្រុមធ្លាក់ពីក្របខណ្ឌកំពូលអង់គ្លេសទាំងការប្រកួតនៅសល់៣លើកទៀត ដោយ Fulham ត្រូវបានកាត់ទៅជាមួយ West Bromwich Albion និង Sheffield United ទៅក្របខណ្ឌ Championship។ គ្រាប់បាល់ពី Ashley Westwood នាទី៣៥ ...
  • 3223
    0

    ព័រទុយហ្គាល់ គឺជាបេក្ខជនដ៏លេចធ្លោដែលអាចទទួល​បានសិទ្ធិធ្វើជាម្ចាស់់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយ​សហព័ន្ធបាល់ទាត់អឺរ៉ុបមិនទាន់សម្រេចចិត្តផ្ដល់សិទ្ធិដល់កីឡដ្ឋាន Wembley របស់អង់គ្លេស។ UEFA, មន្ត្រីរដ្ឋាភិបាលអង់គ្លេស និងសហព័ន្ធបាល់ទាត់អង់គ្លេសបានជួបពិភាក្សា​គ្នាកាលថ្ងៃចន្ទ ទី១០ ខែឧសភា ដើម្បីពិភាក្សាស្ដីពីការផ្លាស់ប្ដូរជំនួបផ្ដាច់ព្រ័ត្ររវាង Chelsea និង Manchester City ពីកីឡដ្ឋានអ៊ីស្តង់ប៊ុល។ ការពិចារណាផ្លាស់ប្ដូរនេះដោយសារតែតួកគីដាក់បម្រាមលើការធ្វើដំណើររបស់​ទស្សនិកជនពីអង់គ្លេស។ Wembley មានលទ្ធភាពទទួល​ការប្រកួត តែ UEFA និងរដ្ឋាភិបាលអង់គ្លេសមិនបានឈានដល់សេចក្ដីសម្រេចរួម។ UEFA ...
  • 2270
    0

    (BC-99) Sheffield United បានបញ្ជាក់ថាពួកគេកំពុងស៊ើបអង្កេតខ្សែវីដេអូមួយដែលបង្ហាញថាខ្សែប្រយុទ្ធរបស់​ក្លិប​និង​ក្រុម​ជម្រើស​ជាតិ ស្កុតលែន Oli McBurnie បានវាយប្រហារបុរសម្នាក់នៅតាមដង​ផ្លូវ។ វីដេអូឃ្លីបមួយបានលេចចេញតាមអ៊ិនធឺរណែតដែលត្រូវបានគេអះអាងថាបង្ហាញពី McBurnie ដែល​បាន​ទាត់និងដាល់បុរសម្នាក់និងបោក​ទូរស័ព្ទរបស់បុរស​ម្នាក់​នោះ​នៅលើដី។​ មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​បុរស​ដែល​ជា​ជន​រងគ្រោះ​បាន​ជ្រុះ​ទូរស័ព្ទ​របស់​ខ្លួន​ដែល​ទំនង​ជា​បាន​លួច​ថត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​ដែល​បាន​ធ្លាក់​ចេញ​ពី​ Premier League មួយ​នេះ​។ ដោយ​មាន​ការ​ខឹង​សម្បារ​ McBurnie ក៏​បាន​វាយ​និង​ទាត់​ធាក់​បុរស​ដែល​ជា​ជន​រងគ្រោះ​តែ​ម្តង។ ក្នុងគ្លីបវីឌី​អូ​នេះ​គេ​ក៏​ឮ​កីឡាករ​រូប​នេះ​បាន​ស្រែក​ដែរ​ថា​ “ឆាប់យកទូរស័ព្ទ​ឯង​ចេញ​ឱ្យ​លឿន”​!។ ក្រុម​ដែលមាន​រហស្សនាមថា​ដាវមួយគូ​ក៏​បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែរថាមន្ត្រីរបស់​ក្លិប​ Sheffield United ដឹងអំពីខ្សែវីដេអូដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមហើយបច្ចុប្បន្នយើង​កំពុងធ្វើការស៊ើបអង្កេត។