ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាត្រៀមចេញទៅ បារ៉ែន ឆាប់ៗនេះ
ក្រុមបាល់ទាត់បាល់ជម្រើសជាតិកម្ពុជា ត្រៀមធ្វើការកោះហៅកីឡាករដើម្បីប្រមូលផ្តុំហ្វឹកហាត់មុនចេញទៅប្រទេស បារ៉ែន ប្រកួតជម្រុះ World Cup ។
ដោយសារការប្រកួតលីគកំពូលកម្ពុជាបានផ្អាក មួយរយៈដោយសារកូវីដ ធ្វើអោយសមាសភាពក្រុមជម្រើសជាតិមិនទាន់បានបង្ហាញនៅឡើយ ។ យ៉ាងណាព័ត៌មានមួយចំនួនបានបង្ហើបថា គ្រូបង្វឹកថ្មីសញ្ជាតិជប៉ុនលោក Ryu នឹងកោះហៅកីឡាការហ្វឹកហាត់ឆាប់ៗនេះ ហើយហោះទៅប្រទេស បារ៉ែន មុនមួយសប្តាហ៍ នៃការប្រកួត ដើម្បីហ្វឹកហាត់នៅទីនោះបន្ថែម ។
ក្រុមគោព្រៃកម្ពុជានៅមានភារកិច្ចលេងក្រៅប្រទេសចំនួន៣ប្រកួតទៀត ដោយប្រទេសបារ៉ែននឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតដែលនៅសល់ទាំង៣នោះ ។ ក្រុមជម្រើសជាតិកម្ពុជា ត្រូវលេងពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C ដែលមានពេលវេលាប្រកួតដូចខាងក្រោម៖
បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
អុីរ៉ាក់ v កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
កម្ពុជា v អុីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ៕