Author: MSR Website
-
Zidane ពន្យល់ហេតុផលចំពោះការចាកចេញពី Real Madrid
មុននេះបន្តិច អតីតកីឡាករជម្រើសជាតិបារាំង លោក Zinedine Zidane បានធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការប្រកាសលាចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមអធិការ Real Madrid ដែលទើបតែលើកពានរង្វាន់ក្រុមបាល់ទាត់អឺរុប Champions League កាលពីសប្តាហ៍។ ថ្លែងក្នុងសន្និសីទកាសែត លោក Zidane បាននិយាយថា៖ «ខ្ញុំបានធ្វើការសម្រេចចិត្ត ដើម្បីជំហានថ្មីមួយ។ ខ្ញុំដឹងថាវាចម្លែក ប៉ុន្តែក្រុមនេះ គឺត្រូវការការផ្លាស់ប្តូរ ដើម្បីរក្សាជ័យជម្នះ ពួកគេត្រូវការទស្សនវិស័យផ្សេង ... -
Arsenal ចង់បន្តកុងតា្រជាមួយ Ramsey ៥ឆ្នាំទៀត តែបើមិនព្រម គឺលក់ចោលតែម្តង
តាមប្រភពព័ត៌មានពី Daily mail បានឲ្យដឹងថា Arsenal បានផ្តល់ជម្រើសបន្តកុងត្រាជាមួយកីឡាករសញ្ជាតិវែល Aaron Ramsey រយៈពេល ៥ឆ្នាំទៀត ហើយថែមទាំងព្រមតំឡើងប្រាក់ខែឲ្យទៀត។ ប៉ុន្តែប្រសិនបើ Ramsey មិនទទួលយកសំណើរនេះទេ នោះគ្រូបង្វឹកថ្មី នឹងសម្រេចលក់ Ramsey ក្នុងរដូវក្តៅនេះតែម្តង ដើម្បីទុកពេលសម្លឹងមើលខ្សែបម្រើផ្សេងទៀត មកជំនួសតំណែង។ ការពិតទៅ កុងត្រារបស់ Ramsey នឹងត្រូវផុតក្នុងអំឡុងរយៈពេល ១២ខែទៀត ប៉ុន្តែបើ ... -
ក្លឹប Derby County តែងតាំង Frank Lampard ជាអ្នកចាត់ការទូទៅ
អតីតកីឡាករខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea និងក្រុមជម្រើសជាតិអង់គ្លេស Frank Lampard ត្រូវបានក្លឹបបាល់ទាត់ Derby County តែងតាំងជាអ្នកចាត់ការទូទៅ ក្នុងកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ។ គួរជម្រាបជូនថា នេះគឺជាលើកដំបូង ដែល Lampard កាន់តំណែងជាអ្នកគ្រប់គ្រង។ អតីតកីឡាករបាល់ទាត់វ័យ ៣៩ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំតែងតែចង់ធ្វើជាអ្នកចាត់ការក្នុងក្លឹប ដែលមានទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រដ៏ធំធេង ដូចជា Derby County នេះ។ ... -
មិនត្រឹមតែក្លឹប La Nucia ទេ សូម្បីតែចៅហ្វាយតំបន់នេះក៏ចង់បាន ពលរដ្ឋ និងកក្កដា ទៅអេស្ប៉ាញដែរ
មិនត្រឹមតែក្លឹប La Nucia របស់អេស្ប៉ាញទេដែលចង់អោយកីឡាករកម្ពុជាទាំងពីរដែលមាន ច្រឹង ពលរដ្ឋ និង ស៊ិន កក្កដា ទៅចូលរួមចូលរួមជាមួយកម្មវិធី Training Camp របស់ពួកគេ សូម្បីតែចៅហ្វាយនៅក្នុងសង្កាត់ La Nucia ក្រុង Valencia ក៏បានគាំទ្រចំពោះវត្តមានរបស់ កីឡាករវ័យក្មេងកម្ពុជាទាំងនេះដែរ ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងតំបន់របស់គាត់ អោយកាន់តែរីកចម្រើនបន្ថែមទៀត នេះបើតាមការអោយដឹងរបស់ភ្នាក់ងារ កីឡាករទាំងពីរនេះ។ ក្លិប CF ... -
ឃួន ឡាបូរ៉ាវី ឈានដល់ការព្រមព្រៀងទៅលេងនៅថៃ ហើយ !
ប្រភពពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានបញ្ជាក់ថា ប្រធានក្រុមបឹងកេត ឃួន ឡាបូរ៉ាវី បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមក្លិប Surat Thani FC នៅប្រទេសថៃ សម្រាប់ជុំទី២នៃរដូវកាល២០១៨។ តារាជើងចាស់នៃក្រុមជម្រើសជាតិកម្ពុជាដែលនឹងឈានចូលវ័យ៣០ឆ្នាំនាខែសីហាខាងមុខ អះអាងថាក្លិបថៃមួយនេះចង់បានរូបគេខ្លាំងនិងធានាកៅអីជម្រើស១១នាក់ដំបូងជាប់លាប់ដល់រូបគេ។ បូរ៉ាវី ដែលបានទៅធ្វើតេស្តនៅក្លិបនៃលីគកំពូលថៃ Ratchaburi Mitr Phol ម្ដងក្នុងខែមេសាកន្លងទៅ និយាយថា៖ «ខ្ញុំចង់សាកល្បងលេងនៅក្រៅប្រទេស តែក៏មិនចង់បានត្រឹមអង្គុយមើលការប្រកួតដែរ គឺខ្ញុំចង់លេងក្នុងជម្រើស១១នាក់ដំបូង។ គ្រូបង្វឹកចង់បានខ្ញុំនិងធានាកៅអីជម្រើសដំបូងដល់ខ្ញុំ»។ ម្ចាស់ស្បែកជើងមាសមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៣និងស្បែកជើងមាសពានរង្វាន់សម្ដេចហ៊ុនសែនឆ្នាំ២០១១,២០១២,២០១៤និង២០១៧ បន្ថែមថាគ្រូបង្វឹក Monthien ... -
កែវ សុខផេង និង សុខ សុវណ្ណ ចូលរួមជាមួយក្លិបវិសាខា
នៅរសៀលថ្ងៃនេះក្លិបបាល់ទាត់វិសាខាបានធ្វើពិធីបង្ហាញមុខកីឡាករចូលថ្មីពីររូបដើម្បីមកពង្រឹងក្រុម ក្នុងនោះមានខ្សែប្រយុទ្ធទើបមកពីម៉ាឡេស៊ី កែវ សុខផេង និង ខ្សែការពារបឹងកេត សុខ សុវណ្ណ ។ អតីតកីឡាករភ្នំពេញក្រោន កែវ សុខផេង បានចុះកុងត្រាជាមួយក្លិបវិសាខាបន្ទាប់ពីបានចែកផ្លូវជា មួយក្លិបរបស់ម៉ាឡេស៊ី ខណៈ សុខ សុវណ្ណ ត្រូវបានក្លិបបឹងកេង ប្រកាសថាបានចាកចេញទៅចូល រួមជាមួយ វិសាខា ក្រោយព្រមព្រៀងទ្វេភាគី ។ នេះការបន្ថែមកីឡាកររបស់ក្លិបលោក ហុក សុជីវ័ន្ត ... -
មនុស្សកើនដល់៤សែន៥ម៉ឺននាក់បានដាក់ញត្តិឱ្យ UEFA និង FIFA ពិន័យ Sergio Ramos
មនុស្សជាង៤៥៥,០០០នាក់បានស៊ីញេលើញត្តិតាមបណ្ដាញអ៊ីនធឺណិត អំពាវនាវឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់ទណ្ឌកម្មលើខ្សែការពារ Sergio Ramos ចំពោះការធ្វើឱ្យ Mohamed Salah របួសអំឡុងការប្រកួតផ្ដាច់ព្រ័ត្រ Champions League រវាង Real Madrid និង Liverpool ថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨។ អំឡុងការប្រកួតនោះ Salah បានរងរបួសស្មា និងត្រូវបានប្ដូរចេញក្នុងនាទី៣០ បន្ទាប់ពីជែងបាល់ជាមួយប្រធានក្រុម Sergio ... -
សារមន្ទីរ Real Madrid ខ្វះកន្លែងតាំងពាន UEFA Champion League ទី១៣របស់ខ្លួន
សារមន្ទីររបស់ក្លឹបអធិរាជស Real Madrid កំពុងតែជួបបញ្ហាខ្វះកន្លែងដាក់តាំងពាន UEFA Champions League ទី១៣របស់ខ្លួនដែលទើបនឹងឈ្នះកាលពីពេលថ្មីៗនេះនៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ នៅពេលដែល Real Madrid ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបលើកទី១០របស់ខ្លួនកាលពីឆ្នាំ២០១៤ សារមន្ទីរក្លឹបបានសម្រេចបង្កើនកន្លែងចំនួនពីរទៀត ដើម្បីសម្រាប់ដាក់តាំងពានកំពូលអឺរ៉ុបមួយនេះ។ យ៉ាងនេះក្ដី ការឈ្នះពានខាងលើនេះនារដូវកាល ២០១៥/១៦ និង ២០១៦/១៧ មានន័យថាកន្លែងនៅសល់ទាំងនោះគឺពេញហើយ ជាហេតុធ្វើឲ្យសារមន្ទីររបស់ក្លឹបកំពុងជួបបញ្ហាខ្វះកន្លែងដាក់ពានទី១៣ដែលទើបឈ្នះ។ បើតាមការចុះផ្សាយរបស់ Marca អ្នកគាំទ្ររបស់ក្រុមជើងឯក ... -
សុខ ធី (កាកា) អាចនឹងមានឈ្មោះទៅស៊ីហ្គេមនាឆ្នាំក្រោយ
ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ជាឱកាសមួយសម្រាប់អ្នកប្រដាល់គុនខ្មែរ សុខ ធី ហៅ កាកា ដែលអាចនឹងមានមុខតំណាងអោយកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេមលើវិញ្ញាសារគុន នាឆ្នាំ២០១៩ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ។ មូលហេតុដែលគេអាចបានទៅស៊ីហ្គេម ព្រោះសហព័ន្ធគុនខ្មែរបានបញ្ជាក់ថាកីឡាករដែល មានឈ្មោះក្នុងក្រុមជម្រើសជាតិគុនខ្មែរលុះត្រាតែចូលរួមប្រកួតកីឡាជាតិ រឺ ប្រកួតក្នុងកីឡា ជម្រើសថ្នាក់ជាតិទទួលបានមេដាយមាស ។ ឆ្នាំនេះជាលើកទីមួយសម្រាប់ សុខ ធី ដែលបានចូលរួមប្រកួតកីឡាជាតិដោយរូបគេ ជា កីឡាករតំណាងអោយខេត្តបន្ទាយមានជ័យលើវិញ្ញាសារប្រដាល់គុនខ្មែរប្រភេទទម្ងន់៥៧ គីឡូក្រាម ដូចនេះមានន័យថាបើគេទទួលបានមេដាយមាសអ្នកប្រដាល់មកពីជាយដែន រូបនេះនឹងត្រូវកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិគុនខ្មែរ ។ ... -
Real Madrid បញ្ចេញឯកសណ្ឋានថ្មីសម្រាប់រដូវកាល២០១៨/១៩ ប៉ុន្តែបាត់មុខតួឯកមួយរូប
មុននេះបន្តិច ក្រុមអធិរាជស Real Madrid បានបញ្ចេញអាវថ្មីសម្រាប់រដូវកាល ២០១៨/១៩ ហើយមានដាក់លក់សម្រាប់ប្រិយមិត្តហើយ។ សម្រាប់អាវថ្មីនេះគឺដូចអាវរដូវកាលចាស់ ប៉ុន្តែមានពណ៌ខ្មៅវិញ ខណៈឈុតក្រៅដីវិញគឺពណ៌ប្រផេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងវីដេអូប្រមូតអាវថ្មីនេះគឺមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ទេ ស្របពេលដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បាននិយាយកាលពីពេលថ្មីៗនេះថា ការលើកពាន UEFA Champion League កាលពីថ្ងៃសៅរ៍ អាចជាការបង្ហាញខ្លួនលើកចុងក្រោយជាមួយ Real Madrid ផងដែរ។ ...