• 8693
    0

      គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ជាមួយគណៈអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ស្តីពីការចង់ស្នើសុំពន្យាពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១លើកទៅឆ្នាំ២០២២ ឬលើពេលរយៈពេលវែង របស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម ប៉ុន្តែបណ្តាប្រទេសភាគច្រើនមិនយល់ព្រមនោះទេ ដោយសារការលើកពេលនេះនឹងជះឥទ្ធិពលយ៉ាងច្រើន។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ...
  • 11736
    0

    វីរៈបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត បានបង្ហើបពីអតីតកាលរបស់លោកដែលធ្លាប់ស៊ុតចូលជម្រើសជាតិ អ៊ីរ៉ង់ ២គ្រាប់ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាដែលត្រូវលេងជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ នេះក្នុងព្រឹត្តិការណ៍ជម្រុះ World Cup នាទឹកដីប្រទេស បារ៉ែន ។ អតីតជម្រើសជាតិបាល់ទាត់ខ្មែរ ប៉ែន ផាត ដែលកំពុងរស់នៅទឹកដីបារាំង បានសរសេរថា ៖ ខ្ញុំនឹង ...
  • 1515
    0

    ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី លោក Shaik Salman bin Ebrahim Al Khalifa បានបង្ហាញភាពសោកស្ដាយចំពោះក្រុមគ្រួសារបាល់ទាត់មីយ៉ាន់ម៉ា, ក្រុមគ្រួសារ និងញាតិសណ្ដានលោក Pyae Sone Naing អ្នកគ្រប់គ្រងសម្ភារៈនៃក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា ដែលបានចែកឋាន ដោយសារគាំងបេះដូង អំឡុងយុទ្ធនាការជម្រុះ FIFA World Cup 2022 នៅក្រុងអូសាកា ប្រទេសជប៉ុន កាលថ្ងៃពុធ ទី០៩ ...
  • 1842
    0

    លោក ទែន ឡន ជាជនជាតិខ្មែរដំបូងគេ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ( FIVB) ជ្រើសរើសជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិ ក្រោយឆ្លងកាត់ការសិក្សា និងធ្វើតេស្តជាច្រើនលើក ។ លោក ទែន ឡន មានឱកាសចេញទៅដឹកនាំការប្រកួតនានា ដែលរៀបចំនៅឆាកអន្តរជាតិ ទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ី ជាដើម ។ ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកូនខ្មែរយើង ត្រូវបានសហគមអន្តរជាតិ ទទួលស្គាល់ និងជ្រើសរើសឲ្យក្លាយជាថ្នាក់ដឹកនាំ ...
  • 1440
    0

    សម្រាប់ទស្សនិកជនដែលចូលរួមទស្សនាការប្រកួតបាល់ទាត់ EURO 2020 នាកីឡដ្ឋាន Wembely ត្រូវមានលិខិតបង្ហាញថា បានចាក់វ៉ាក់សាំងរួចរាល់ ឬបង្ហាញថា អវិជ្ជមានមុនចូលទៅកន្លែងអង្គុយ។ សហព័ន្ធបាល់ទាត់អឺរ៉ុបនិយាយថា ទស្សនិកជនមានអាយុ១១ឆ្នាំឡើងទៅអាចបង្ហាញបណ្ណចាក់វ៉ាក់សាំងទាំង២ដូសដែលបានចាក់ យ៉ាងហោច១៤ថ្ងៃមុនការប្រកួត។ សម្រាប់អ្នកមិនទាន់បានចាក់គ្រប់ដូសទេត្រូវមានលិខិតបង្ហាញថា បានតេស្ដអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោង។ បើអ្នកទស្សនានៅ Hampden Park មិនចាំបាច់បង្ហាញពីការចាក់វ៉ាក់សាំង ឬធ្វើតេសេ្ដហើយទេ។ UEFA បញ្ជាក់ថា អ្វីដែលត្រូវបានធ្វើឡើងនេះដើម្បីបញ្ជាក់ថា ព្រឹត្តិការណ៍ស្ថិតក្នុងសុវត្ថិភាពខ្ពស់ ហើយរដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលបង្ហាញពីការគាំពារសុខមាលភាពដល់ជម្រើសជាតិដែលបានចូលរួម និងអ្នកពាក់ព័ន្ធទាំងអស់។ Wembley ...
  • 1848
    0

    ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះបុលហ្គារី ដោយលទ្ធផល៣ទល់នឹង០ក្នុងការប្រកួតមិត្តភាពនៅថ្ងៃអង្គារ ទី០៨ ខែមិថុនា។ ក្នុងការប្រកួតនេះ ក្រុមមាន់គកគ្រប់គ្រងទីលានដល់ទៅ៧១ភាគរយ។ តែអ្វីគួរឲ្យបារម្ភសម្រាប់អ្នកគាំទ្រក្រុមជើងពិភពលោក២០១៨ គឺបញ្ហារបួសរបស់ Karim Benzema។ គេបានប៉ះទង្គិចគ្នាជាមួយខ្សែការពារប៊ុលហ្គារី Ivan Turitsov ក្នុងនាទី៣៧ ហើយព្យាយាមលេងបន្តទៀត។ យ៉ាងណា ខ្សែប្រយុទ្ធ Real Madrid ត្រូវបានប្ដូរជំនួសដោយ Olivier Giroud ក្នុងនាទី៤១។ ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោក Didier ...
  • 2894
    0

    (BC-99) កាល​ពី​រដូវ​កាល​ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ក្រុមបិសាចក្រហម Manchester United ធ្លាប់​បរាជ័យ​ម្តង​រួច​មក​ហើយ​នូវ​ការ​ប៉ុនប៉ង​ទិញ​យក​ខ្សែការពារ Cristian Romero របស់ Atalanta ដែល​មាន​តម្លៃ​ខ្លួន​ ៣៩ លានផោន​។ កីឡាករអាហ្សង់ទីនវ័យ ២៣ ឆ្នាំរូបនេះមិន​ត្រឹម​តែ​ត្រូវ​បាន​ក្លិប​ដែល​មាន​មូល​ដ្ឋាន​នៅ Old Trafford បានសម្តែង​ការ​ចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុណ្ណោះ​ទេ តែ​ក្លិបរួម​ប្រជែង Premier League ដែល​មាន​ដូច​ជា Eveton និង Liverpool ក៏​មាន​ចិត្ត​ចង់​បាន​កីឡាករ​ ...
  • 1520
    0

    Donny van de Beek ត្រូវបានប្រកាសដកខ្លួនពីព្រឹត្តិការណ៍ UEFA EURO 2020 ដោយសារបញ្ហារបួស។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់ហូឡង់។ ខ្សែបម្រើ Manchester United ខាងលើបានដកខ្លួន តែបើតាមសេចក្ដីថ្លែងការណ៍មកថា លោក Frank de Boer មិនបានកោះហៅអ្នកណាផ្សេងមកជំនួសទេ។ ទោះបីជាជាប់រូបថតក្នុងការហ្វឹកហាត់ van de Beek មិនបានចូលរួមការប្រកួតមិត្តភាពស្មើស្កុតលែន និងឈ្នះហ្សកហ្ស៊ីទេ។ ...
  • 1198
    0

    ព្រឹត្តិការណ៍ Copa America ២០២១នឹងដំណើរការទៅតាមផែនការលើទឹកដីប្រេស៊ីល ខណៈកីឡាករជម្រើសជាតិប្រទេសនេះឈប់នាំគ្នាតវាវិញ។ តាមពិតទៅ ដំបូងឡើយ គឺក្រុមកីឡាករជម្រើសជាតិប្រេស៊ីលអត់សប្បាយចិត្តទេ និងប្រឆាំងចំពោះការផ្លាស់ប្ដូរមករៀបចំ Copa Amercia 2021 លើទឹកដីខ្លួន ព្រោះប្រទេសកំពុងមានបញ្ហាកូវីដ១៩ផង។ ប្រភពពី Globo Esporte ផ្សាយថា ការផ្លាស់ប្ដូរពីតវាមកចូលរួមវិញបែបនេះកើតឡើងបន្ទាប់ពីប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល លោក Rogerio Caboclo ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទលើបុគ្គលិកនារីម្នាក់។ ក្រុមកីឡាករប្រេស៊ីលមិនសូវជាចូលចិត្តលោក Caboclo ប៉ុន្មានទេ ...
  • 17423
    0

      ជំនួបគ្នារវាង Floyd Mayweather និង Logan Paul ត្រូវបានបញ្ចប់ដោយគ្មានអ្នកឈ្នះ និង អ្នកចាញ់ ស្របពេលដែល Floyd ទទួលបានទឹកប្រាក់១០០លានដុល្លារ និង Logan ទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រដែលបានទស្សនាការប្រកូតអ្នកទាំងពីរ គឺមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺពួកគេមានការខឹងសម្បា ព្រមទាំងទាមទារឱ្យសងប្រាក់វិញសម្រាប់ការទស្សនាតាម streaming ព្រោះតែមានការរអាក់រអួល។ ដោយសារតែជំងឺរាតត្បាតកូវិដ១៩ បានធ្វើអោយអ្នកគាំទ្រជាច្រើនម៉ឺននាក់ត្រូវបង្ខំចិត្តទិញ streaming ទស្សនាតាមគេហដ្ឋានរាងៗខ្លួន ...