លោក ទែន ឡន ជាជនជាតិខ្មែរដំបូងគេ ជាប់ជាអាជ្ញាកណ្តាលបាល់ទះកម្រិតអន្តរជាតិ
លោក ទែន ឡន ជាជនជាតិខ្មែរដំបូងគេ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ( FIVB) ជ្រើសរើសជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិ ក្រោយឆ្លងកាត់ការសិក្សា និងធ្វើតេស្តជាច្រើនលើក ។
លោក ទែន ឡន មានឱកាសចេញទៅដឹកនាំការប្រកួតនានា ដែលរៀបចំនៅឆាកអន្តរជាតិ ទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ី ជាដើម ។
ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកូនខ្មែរយើង ត្រូវបានសហគមអន្តរជាតិ ទទួលស្គាល់ និងជ្រើសរើសឲ្យក្លាយជាថ្នាក់ដឹកនាំ ឬជាបុគ្គលសំខាន់ក្នុងស្ថាប័ន ឬអង្គភាព ឬព្រឹត្តិការណ៍មួយនៅលើឆាកអន្តរជាតិ ដែលមិនត្រឹមតែផ្តល់តម្លៃដ៏អស្ចារ្យសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ គឺបានផ្តល់កិត្តិយស និងកិត្តិស័ព្ទដ៏អស្ចារ្យសម្រាប់ប្រទេសជាតិទាំងមូលទៀងផង ។