• 6592
    0

    ព្រឹត្តិការណ៍ UEFA Euro 2020 បានឈានដល់ទីបញ្ចប់ជាស្ថាពរហើយ ដោយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីជាម្ចាស់ជើងឯក​ តាមរយៈជ័យជម្នះលើអង់គ្លេស ដោយបាល់១១ម៉ែត្រកាត់សេចក្ដី៣ទល់នឹង២ ក្រោយស្មើគ្នាដោយលទ្ធផល១ទល់នឹង១។ Cristiano Ronaldo ទទួលបានស្បែកជើងមាស ដោយមាន៥គ្រាប់ស្មើ Patrick Schick របស់សាធារណរដ្ឋឆែក ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់​មាន assist មួយ និងនាទីតិចជាង។ ស្រោមដៃមាសបានទៅលើអ្នកចាំទី Jordan Pickford របស់ក្រុមជម្រើសជាតិអង់គ្លេសដែលមាន​ clean sheet ...
  • 2754
    0

    ជ័យជម្នះ១ទល់នឹង០លើប្រេស៊ីលក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America 2021 មានន័យថា Lionel Messi បញ្ចប់ការរង់ចាំលើកពានព្រឹត្តិការណ៍ធំក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។ ក្រុមពពកបានលើកពាន Copa America 2021 នាកីឡដ្ឋាន​ Maracana របស់ប្រេស៊ីល។ Angel Di Maria ជាអ្នករកបានគ្រាប់ជ័យជម្នះក្នុងនាទី២២៕
  • 3710
    0

    ខ្សែបម្រើ Phil Foden ទំនងខកខានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Euro 2020 ដោយសារបញ្ហារបួស។ លោក Gareth Southgate បញ្ជាក់ថា “៖ Foden នៅតែមានឱកាសលេង។ ក្រុមការងារពេទ្យនឹងផ្ដល់ព័ត៌មានដើម្បីសម្រេចចិត្តចុងក្រោយ។ ​របួសនេះមិនសូវជាខ្លាំងប៉ុន្មានទេ វាគ្រាន់តែអាចធ្វើឲ្យ Foden អវត្តមានវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះ។” Foden មិនបានចូលរួមការហ្វឹកហាត់ចុងក្រោយទេមុនវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមរហស្សនាមតោខៀវមិនមានកីឡាករណារបួសទៀតទេ។ ក្នុងចំណោមកីឡាករ២៦នាក់ក៏បានតេស្ដកូវីដ១៩ទាំងអស់គ្នា ហើយលទ្ធផល គឺអវិជ្ជមាន។ ...
  • 2957
    0

    សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចពិន័យសមាគមកីឡាបាល់ទាត់អង់គ្លេស (FA) ជាទឹកប្រាក់៣ម៉ឺនអឺរ៉ូសម្រាប់បញ្ហាមិនល្អជាច្រើនដែលបានកើតឡើងនៅ Euro 2020។ ការពិន័យនេះគឺលើរឿងបាញ់ឡាស៊ែរដាក់ភ្នែកអ្នកចាំទី Kasper Schmeichel, ការប្រើផ្សែងភ្លើង និងការចំអកដាក់ក្រុមជម្រើសជាតិដាណឺម៉ាកពេលគោរពភ្លេងជាតិជាដើម។ UEFA ក៏បានព្រមានដែរថា មិនឲ្យមានរឿងបែបនេះកើតឡើងទៀតក្នុងការប្រកួត UEFA Euro 2020 វគ្គផ្ដាច់ព្រ័ត្រ ដែលអង់គ្លេសត្រូវជួបជាមួយអ៊ីតាលី នារាត្រីថ្ងៃអាទិត្យ ទី១១ ខែកក្កដានេះ ខណៈអ្នកទស្សនាខ្ទង់៨ម៉ឺនត្រូវបានគេរំពឹងថា នឹងចូលរួមមើលដោយផ្ទាល់នាកីឡដ្ឋាន Wembley។ ...
  • 2410
    0

    របាយការណ៍ពីស្ថាប័ន audit ដ៏ល្បីមួយឈ្មោះថា KPMG បង្ហាញថា តម្លៃខ្លួនលើទីផ្សាររបស់ Kylian Mbappe បានធ្លាក់ចុះដល់ទៅ១៤លានអឺរ៉ូក្នុងរយៈពេល៣ខែចុងក្រោយ។ ប្រភពដដែលបន្តថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះជាកីឡាករថ្លៃជាងគេលើលោក។ KPMG វាយតម្លៃឃើញថា កីឡាករមកពីក្លិប Paris Saint Germain មានថ្លៃខ្លួន១៧៥លានអឺរ៉ូនាពេលបច្ចុប្បន្ន ក្នុងចំណោមកីឡាករថ្លៃជាងគេ១០រូប (ក្រោយធ្លាក់ចុះអស់១៤លានអឺរ៉ូ គឺសល់ប៉ុណ្ណឹង)។ ចំណែកការវាយតម្លៃជារួមវិញ តម្លៃខ្លួនកីឡាករទាំងអស់មិនកើនឡើងច្រើនទេក្នុងរយៈពេល៩ខែចុងក្រោយ ហើយវាក៏ពាក់ព័ន្ធរឿងរាលដាលកូវីដ១៩ដែរ។ KPMG បញ្ជាក់ថា ...
  • 4548
    0

    លោក Jose Mourinho គ្រូបង្គោលថ្មីរបស់ AS Roma បង្ហើបថា កីឡាករ៨នាក់ដែលមាន Pedro, Justin Kluivert, Steven N’Zonzi, Robin Olsen, Ante Coric, Javier Pastore, Davide Santon និង Federico Fazio នឹងត្រូវបានដាក់លក់នាពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Sky ...
  • 1656
    0

    (BC-99) ក្រុម Roma កំពុងឈានដល់ការចុះហត្ថលេខាលើអ្នកចាំទី Rui Patricio របស់ក្រុម Wolves ។ អ្នកជំនាញការផ្ទេរកីឡាករ​សញ្ជាតិ អ៊ីតាលី លោក Nicolo Schira បានប្រកាសពីកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរក្រោយ​ពី​បានរក​ដំណោះ​ស្រាយមួយ​ដ៏​សម​ស្រប​រួចរាល់ហើយ។ ក្រុម​ចចក Wolves បានទទួលយកការផ្តល់តម្លៃ​ចំនួន​ ១០ លានផោនពី Roma សម្រាប់ Patricio ខណៈ​ដែល​អ្នក​ចាំទី​រូបសញ្ជាតិ ព័រទុយហ្គាល់ រូប​នេះ​​នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុម​ដែល​មាន​រហស្សនាម​ថា ...
  • 6482
    0

    Martin Braithwaite គឺជាកីឡាករមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី២នៅ Barcelona បន្ទាប់ពី Lionel Messi។ អ្នកសារព័ត៌មាន Zach Lowy បង្ហាញថា Braithwaite បានគ្រប់គ្រងអាជីវកម្មអចលនទ្រព្យមានតម្លៃ២៥០លានអឺរ៉ូ។ ខ្សែប្រយុទ្ធរូបនេះក៏មានជំនួញ fashion ជាមួយប្រពន្ធ និងមានគម្រោង smart home នៅ Philadelphia សហរដ្ឋអាមេរិក។ នេះបើតាមទស្សនាវដ្ដី Forbes។ Braithwaite បានផ្លាស់ទៅ ...
  • 5932
    0

    Arsenal និង Manchester City សុទ្ធតែតាមប្រកៀកប្រកិតដូចគ្នាក្នុងការប្រជែងយកខ្សែការពារ Sergio Ramos ដោយបានផ្ដល់សំណើពិសេសៗ។ ជាក់ស្ដែង ក្រុមកាំភ្លើងធំ Arsenal បានផ្ដល់កិច្ចសន្យា២ឆ្នាំអមដោយថ្លៃនឿយហត់១៧លានអឺរ៉ូក្នុងមួយរដូវកាល។ គ្រួសាររបស់ Ramos ពិតជាចាប់អារម្មណ៍ខ្លាំង ព្រោះអីនៅ Real Madrid គេទទួល​បានតែ១២លានអឺរ៉ូទេ។ យ៉ាងណា កីឡាករវ័យ៣៥ឆ្នាំ​មិនទទួលទេ ព្រោះ Arsenal មិនមានកៅអីលេង Champions League ...
  • 1588
    0

    (BC-99) ក្លឹប AC Milan បាន​ចេញ​មក​បង្ហើប​នូវ​ការ​ត្រៀមបង់ថ្លៃទិញ​យក​ខ្សែប្រយុទ្ធវ័យ​ចំណាស់​របស់​ក្រុមតោខៀវ Chelsea គឺ​កីឡាករ​បារាំង​ Olivier Giroud ។ ទោះបីមាន​វ័យ​រាង​ជ្រែរ​បន្តិច​ក៏​ដោយ​ក៏​ក្រុម AC Milan បានធ្វើ​ការ​ប្រកាស​ថា​ពួក​គេ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចំពោះ​កីឡាករ​ Giroud និង​យល់​ព្រម​ដាក់​សំណើរ​ទិញ​ជា​ផ្លូវ​ការ​ទៅ​កាន់​តោខៀវ Chelsea ដើម្បីនាំយក​បុរសវ័យ ៣៤ ឆ្នាំ​រូប​នេះ​មក​កាន់​ប្រទេស អ៊ីតាលី នេះ​បើ​យោល​ទៅ​តាម​ការ​រាយការណ៍​សោយ​សារប័ត៌មាន​ Sky Italia ។ Giroud ត្រូវបានធានាដោយ​ក្រុម​ដែល​មាន​រហស្សនាម ...