រាយនាមម្ចាស់ពានឯកត្តជនក្នុងព្រឹត្តិការណ៍ Euro 2020
ព្រឹត្តិការណ៍ UEFA Euro 2020 បានឈានដល់ទីបញ្ចប់ជាស្ថាពរហើយ ដោយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីជាម្ចាស់ជើងឯក តាមរយៈជ័យជម្នះលើអង់គ្លេស ដោយបាល់១១ម៉ែត្រកាត់សេចក្ដី៣ទល់នឹង២ ក្រោយស្មើគ្នាដោយលទ្ធផល១ទល់នឹង១។
Cristiano Ronaldo ទទួលបានស្បែកជើងមាស ដោយមាន៥គ្រាប់ស្មើ Patrick Schick របស់សាធារណរដ្ឋឆែក ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់មាន assist មួយ និងនាទីតិចជាង។
ស្រោមដៃមាសបានទៅលើអ្នកចាំទី Jordan Pickford របស់ក្រុមជម្រើសជាតិអង់គ្លេសដែលមាន clean sheet ៥ដង។
ពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍បានទៅលើអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ខណៈកីឡាករវ័យក្មេងល្អជាងបានលើខ្សែបម្រើវ័យ១៨ឆ្នាំ Pedri របស់ក្រុមជម្រើសជាតិអេស្ប៉ាញ។
ដោយឡែក វគ្គផ្ដាច់ព្រ័ត្រវិញ ខ្សែការពារ Leonardo Bonucci ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត។
សម្រាប់ប្រាក់រង្វាន់សរុបតាំងពីវគ្គចែកពូលដល់វគ្គផ្ដាច់ព្រ័ត្រ អ៊ីតាលីបានច្រើនជាងគេ គឺ៣៤លានអឺរ៉ូ៕