• 16552
    0

    អ្នកចាំទី Gianluigi Donnarumma បានជួយសង្គ្រោះបាល់យ៉ាងច្រើនពីការសំរុកដោយបែលហ្ស៊ិក តែជាមួយគ្នានេះ ស្រោមដៃរបស់អតីតកីឡាករ AC Milan ក៏ទាក់ទាញចំណាប់អារម្មណ៍ដែរ។ អ្នកចាំទីទើបផ្លាស់ពី AC Milan ទៅ Paris Saint Germain បានពាក់ស្រោមដៃម៉ាក Adidas Predator Pro Hybrid gloves។ ស្រោមដៃនេះមានតម្លៃ១២០អឺរ៉ូ ហើយការរចនារបស់វាមានលក្ខណៈជាបន្លា២៨០គ្រាប់ ដើម្បីសម្រួលរបស់ការទះបាល់។ បើតាមការពណ៌នាដោយ Adidas ...
  • 1752
    0

    ក្រុមកីឡាករ និងក្រុមការងារបាល់ទាត់ជម្រើសជាតិអង់គ្លេស​ត្រូវបានតម្រូវឲ្យគោរពតាមវិធានការការពារជំងឺកូវីដ១៩ ពេលវិលទៅកីឡដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Euro 2020។ បើតាមសារព័ត៌មាន Telegram ទោះអាចឈ្នះ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក៏ពួកគេមិនត្រូវអបអរ ដោយរត់ទៅឱបមនុស្សជាទីស្រលាញ់នៅក្រៅទីលាននៅកន្លែងអ្នកទស្សនា។ តាមពិតច្បាប់នេះត្រូវបានគេបញ្ជាក់ច្រើនដងមកហើយ ជាពិសេសក្រោយអ៊ីតាលីឈ្នះបែលហ្ស៊ិកកាលវគ្គ៨ក្រុមចុងក្រោយ។ កីឡាករអង់គ្លេស គឺ Mason Mount និង Ben Chilwell បានភ្លាត់ស្នៀត ដោយទៅនិយាយជាមួយ Billy ...
  • 5505
    0

    កាលពីប្រកួតជម្រុះ World Cup 2022 ព័រទុយហ្គាល ជាមួយ ជម្រើសជាតិ ស៊ែបប៊ី អំឡុងចុងខែ៣កន្លងទៅនេះ កីឡាករ Cristiano Ronaldo បានបោះស្លាក់ប្រធានក្រុមចោល ក្រោយខឹងលោកអាជ្ញាកណ្តាលដកគ្រាប់បាល់បញ្ជូលទីវិញ ដោយពេលនោះបញ្ចប់ការប្រកួត២ទល់២។ ចៃដន្យអ្វី ក៏មានបុរសម្នាក់ដែលឈរក្បែលឆ្វេងដៃរត់មករើស ហើយក៏យកស្លាកប្រធានក្រុមនោះទៅដាក់ដេញថ្លៃក៏ទទួលបានប្រាក់ ៧៥០០០ពាន់ដុល្លា ហើយប្រាក់ទាំងអស់នោះក៏ត្រូវបានបុរសចិត្តធម៍យកទៅបរិច្ចាគដល់ទារកអាយុ ៦ ខែដូចក្នុងរូបភាព។ហើយក្មេងស្រីនោះក៏ទទួលបានការវះកាត់ជោគជ័យ ដោយរួចផុតពីសេចក្តីស្លាប់៕
  • 2785
    0

    Matteo Pessina មានរឿងដ៏គួរឲ្យចងចាំមួយក្នុងអាជីពបាល់ទាត់របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដែលគេបានរកគ្រាប់បាល់បញ្ចូលទីវេលស៍ រួមចំណែកឲ្យអ៊ីតាលីបញ្ចប់វគ្គចែកពូលក្នុងនាមក្រុមកំពូលតារាងនៅ Euro 2020។ Pessina ដែលជាកីឡាករបានប្រាក់ឈ្នួលប្រចាំឆ្នាំតិចជាងគេ (គិតក្នុងចំណោមកីឡាករដែលជាប់ជម្រើសជាតិអ៊ីតាលីនៅ Euro) គឺ៤សែនអឺរ៉ូ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជម្រើសជាតិអ៊ីតាលីចុងក្រោយគេ ព្រោះ Stafeno Sensi មានរបួស ត្រូវដកខ្លួនចេញវិញ។ “វាដូចជាសុបិនមួយដែលបានជាប់ជម្រើស១១នាក់ដំបូងនៅ Euro ហើយទាត់បញ្ចូលទី។ ខ្ញុំពិតជាគេងមិនលក់ពេញមួយសប្ដាហ៍។ ឧទាហរណ៍របស់ខ្ញុំបង្ហាញថា កីឡាករដែលលេងនៅលីគទី៣អាចឈានដល់ជាប់ជម្រើសជាតិបាន ប្រសិនបើពួកគេមានឆន្ទៈតស៊ូលះបង់។” នេះជាការលើកឡើងពី ...
  • 3092
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជាក្នុងសប្តាហ៍ទី៦ នេះមានកីឡាករ២រូបរកបាន៣គ្រាប់ក្នុងមួយប្រកួតដូចគ្នា ( Hat Trick ) គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឃនាកា និងខ្សែប្រយុទ្ធ ⁠Abee Ndjoo Hurber ។ ខ្សែប្រយុទ្ធរបស់ក្លិប បឹងកេត ចាន់ វឌ្ឍនាកា ស៊ុតបញ្ចូលទីលើក្រុម ព្រៃវែង ៣គ្រាប់ម្នាក់ឯង ជួយក្លិបការពារដំណែងជើងឯក ឈ្នះក្រុមមានមូលដ្ឋាននាខេត្ត ព្រៃវែង ៣ ទល់ ...
  • 2058
    0

    ទោះស៊ុយអែតធ្លាក់វគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែខ្សែប្រយុទ្ធ Alexander Isak ត្រូវបានគេឃើញថា រួមចំណែកយ៉ាងសំខាន់ក្នុងការនាំជម្រើសជាតិរបស់គេឆ្លងផុតពីវគ្គចែកពូល។ ដូច្នេះហើយ Real Sociedad បានសម្រេចបន្តកិច្ចសន្យា២ឆ្នាំទៀតដល់កីឡាករវ័យ២១ឆ្នាំ ពោល មានសុពលដល់ឆ្នាំ២០២៦ ហើយបន្ថែមប្រាក់ឈ្នួលប្រចាំសប្ដាហ៍ថែមទៀត។ មុនឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ លោក Jokin Aperribay ប្រធានក្លិប Real Sociedad និងលោកនាយកគ្រប់គ្រង Roberto Olabe បានជិះយន្ដហោះទៅដល់រាជធានី Stockholm នៃប្រទេសស៊ុយអែត ...
  • 2715
    0

    (BC-99) នាអំឡុងពេលធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតដែល អង់គ្លេស បានយកឈ្នះលើ អ៊ុយក្រែន ៤-០ នាកម្មវិធីដណ្តើមពានរង្វាន់ EURO 2020 វគ្គ៨ក្រុមចុងក្រោយរួចមក Luke Shaw បាននិយាយទៅដល់អតីតអ្នកចាត់ការទូទៅរបស់បិសាចក្រហមលោក Jose Mourinho ហេតុអ្វីបានជាបុរសសញ្ជាតិ ព័រទុយហ្គាល់ រូបនេះនៅតែរម្លឹកឈ្មោះគេយ៉ាងដូច្នេះ។ ជាការពិតណាស់អ្នកទាំងពីរទំនងជាមានបញ្ហាល្អក់កករជាមួយគ្នានាអំឡុងពេលដែលលោក Jose នៅជាអ្នកក្តោបក្តាប់ក្រុម Man Utd។ នាអំឡុងពេលនោះដែរបុរសដែលត្រូវបណ្តេញចេញពីក្លិបរូបនេះតែងតែធ្វើការរិះគន់ចំពោះខ្សែការពារ Luke Shaw ថាមិនអាចលេងតាមរូបមន្តរបស់លោកបានដោយសារតែបញ្ហាទម្ងន់។ លោក Jose នៅតែបន្តដៀមដាមដល់ ...
  • 2656
    0

    (BC-99) West Ham មានបំណងធ្វើកិច្ចសន្យាថ្មីជា​លើក​ទី​៣​ឱ្យ​ដល់​កីឡាករ​ខ្សែ​បម្រើ​ការពារ​ Declan Rice ដើម្បី​ឱប​ទុក​កីឡាករ​រូប​នេះ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី London Stadium ។ សារព័ត៌មានរបស់​ចក្រភព​អង់គ្លេស The Mirror បានឱ្យ​ដឹង​ថា West Ham មិនបាន​សាកសួរយោបល់​ពី Rice ដែល​កំពុង​តែ​ជាប់​ដៃ​បំពេញ​ភារកិច្ច​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ព្រិត្តិការណ៍ EURO 2020 បើទោះបីជាកិឡាករ​រូប​នេះ​ធ្លាប់​បានបដិសេធការផ្តល់ជូននូវកិច្ចសន្យាថ្មីលើក​ទី​២ក៏ដោយ។ West Ham មាន​កិច្ច​សន្យា​ជាមួយ Rice ...
  • 2802
    0

    (BC-99) ការ​តែត​បាល់​បញ្ចូល​ទី​ជួយ​ឱ្យ​ ​អង់គ្លេស ​ប្រកួត​ឈ្នះ អ៊ុយក្រែន ៤-០ ដោយ​ប្រធានក្រុមបិសាចក្រហម Manchester United Harry Maguire បាន​ធ្វើ​ឱ្យ​ខ្សែការពារ​តម្លៃ​ថ្លៃ​រូប​នេះ​មានសេចក្តីត្រេកអរក្រៃ​លែង​ដែល​នេះគឺ​​ជា​ការ​ជួយ​ជ្រោម​ជ្រែង​ឱ្យ​ក្រុម​តោ​កំណាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ EURO ជា​ថ្មី​ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​បាន​រង់​ចាំ​អស់​រយៈ​ពេល​ ២៥ ឆ្នាំ​កន្លង​មក​ហើយ​។​ Maguire ដែល​មាន​វ័យ​ ២៨ ឆ្នាំបានប្រាប់ BBC ក្រោយ​ការ​ប្រកួត​ EURO 2020 វគ្គ​ ១/៤ ...
  • 2006
    0

    គ្រាន់តែអាជ្ញាកណ្ដាល Felix Brych ផ្លុំកញ្ចែបញ្ចប់ការប្រកួតភ្លាម អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបាននាំគ្នាអបអរសាទរយ៉ាងអឺងកងពាសពេញក្រុងឡុងដ៍។ នេះជាការរង់ចាំរយៈពេល២៥ឆ្នាំហើយទម្រាំបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro។ ជ័យជម្នះ៤ទល់នឹង០លើអ៊ុយក្រែនបាននាំគ្រូបង្គោល Gareth Southgate និងកីឡាករអង់គ្លេសឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ពួកគេត្រូវបន្តជួបដាណឺម៉ាកដែលកំពុងតែឡើងជើង។ ក្រោយ៣ប្រកួតក្នុងពូល រកបាន២គ្រាប់ អង់គ្លេសលេងបានកាន់តែល្អក្នុងវគ្គចាញ់ធ្លាក់ ដោយឈ្នះអាល្លឺម៉ង់២ទល់នឹង០ មុនបន្តផ្ដួលអ៊ុយក្រែន៤ទល់នឹង០។ បើងាកទៅមើលអ្នកគាំទ្រអង់គ្លេសវិញ សប្បាយសាហាវតែម្ដង មានទាំងអ្នកដេកដួលលើដី ហើយឲ្យមិត្តភក្ដិបញ្ចុកស្រាបៀរទៀត។ ទន្ទឹមនឹងនេះ មានអ្នកខ្លះឡើងលើតុ អ្នកខ្លះប៉ះជើងឡើងលើ។ អង់គ្លេសពិតជាលេងបានល្អ ព្រោះមានឱកាសស៊ុត១០ដង ...