• 10072
    0

    អ្នកចាំទី Hugo Lloris ពិតជាខកចិត្តខ្លាំងដែលក្រុមជម្រើសជាតិបារាំងបានចាញ់ស្វីស ធ្លាក់វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2020 តែថា សមាជិកទាំងអស់ត្រូវព្យាយាមបន្តទៀតដើម្បីលុបលាងភាពឈឺចាប់នេះ។ កីឡាករមកពីក្លិប Tottenham Hotspur ប្រាប់សារព័ត៌មាន Bein Sports ថា “៖ មិនគួរមានការរិះគន់លើសមាជិកគ្រប់រូបទេ។ យើងឈ្នះ ឈ្នះទាំងអស់គ្នា ចាញ់ ចាញ់ទាំងអស់គ្នា។ វាពិតជាឈឺចាប់ដែលត្រូវធ្លាក់ក្នុងវគ្គនេះ។ គ្មានលេសអ្វីទេសម្រាប់បរាជ័យ។ យើងសូមសរសើរដែលស្វីសធ្វើបានយ៉ាងល្អ។” ...
  • 3879
    0

    ទីលានស្មៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ដែលប្រើប្រាស់ដោយក្រុមបាល់ទាត់ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម បានឈានដល់ដំណាក់កាលដាំដុះស្មៅធម្មជាតិ ៩០ ភាគរយហើយដោយគ្រោងរួចរាល់ក្នុងខែ កក្កដា ២០២១ នេះ ។ លោក ខូវ ឆាយ អគ្គលេខាធិការក្លិប សមាគមកីឡាបាល់ទាត់ ខ ភ ម បានបញ្ជាក់ប្រាប់ MSR ...
  • 4690
    0

    ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បានធ្លាក់ចេញពីព្រឹត្តិការណ៍ UEFA Euro 2020 ក្រោយចាញ់សាធារណរដ្ឋឆែក២ទល់នឹង០ ខណៈខ្សែការពារ Matthijs de Ligt របស់ហូឡង់ទទួល​បានកាតក្រហម។ ជុំវិញលទ្ធផលធ្លាក់នេះដែរ លោក Maarten Elst អ្នកសារព័ត៌មានកីឡាប្រចាំស្ថាប័ន BN DeStem របស់ហូឡង់ យល់ឃើញថា ក្រុមរបស់គេមានឱកាសច្រើន តែអាចសម្រេចទីបាន ព្រោះខ្វះខ្សែប្រយុទ្ធកម្រិត World Class ដែលមានសមត្ថភាពបញ្ចប់ទីច្បាស់ ដូច Lukaku, ...
  • 4130
    0

    ចាប់តាំងពីដំណើរការព្រឹត្តិការណ៍ UEFA Euro លើកដំបូងក្នុងឆ្នាំ១៩៦០មក គឺមានតែក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញប៉ុណ្ណោះដែលជាក្រុមអាចឈ្នះតំណែងជើងឯក២លើកជាប់គ្នា។ ការរក្សាកំណត់ត្រាពុំមានក្រុមណាផ្សេងធ្វើបាននេះ គឺបន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលជើងឯកឆ្នាំ២០១៦ បានជ្រុះចេញពីការប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមដែលមានតារាឆ្នើម Cristiano Ronaldo បានចាញ់បែលហ្ស៊ិក១ទល់នឹង០។ Thomas Munier ជាអ្នកបញ្ជូនឲ្យ Thorgan Hazard ទាត់ពីក្រៅប្រអប់យ៉ាងល្អក្នុងនាទី៤២។ គួរដឹងដែរថា ពានរង្វាន់ Euro ត្រូវបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំ១៩៥៨ និងដំណើរការដំបូងក្នុងឆ្នាំ១៩៦០ដែលមានសហភាពសូវៀតជាម្ចាស់ជើងឯក។ សម្រាប់អេស្ប៉ាញជាក្រុមតែមួយគត់ដែលអាចឈ្នះ២លើកជាប់គ្នា នៅឆ្នាំ២០០៨ និង២០១២។ ...
  • 4903
    0

    ម៉ឺន មេឃា នឹងត្រូវធ្វើការប្រកួតដណ្តើមខ្សែក្រវាត់១គ្រឿងទៀតជាមួយ ឃីម បូរ៉ា បន្ទាប់ពីឈ្នះ ឈុត សេរីវ៉ាន់ថង ដណ្តើមខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើង កាលពីថ្ងៃ សៅរ៍ ។ នាសង្វៀន CNC ការប្រកួតយ៉ាងស្វឹតស្វាយពេញ៥ទឹក ម៉ឺន មេឃា បានយកឈ្នះ ឈុត សេរីវ៉ាន់ថង ដោយពិន្ទុមិនឯកច្ឆ័ន្ត ៤ ទល់ ១ គ្រងខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ...
  • 3201
    0

    កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បាន​ឈ្នះ​មេ​ដាយ​មាស ក្នុង​ការ​ប្រ​កួត​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​ស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២១ (American National IBJJF Jiu-Jitsu Championship 2021) ។ ការ​ប្រ​កួត​ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤-២៦ ខែ​មិថុនា​នេះ នៅ​ទី​ក្រុង Las Vegas ដោយ​មាន​អត្ត​ពលិក​ចូល​រួម​ប្រ​មាណ​ជាង ៤,០០០នាក់ និង​ប្រ​កួត​លើ​វិញ្ញា​សា​ជា​ច្រើន ។ ខាន់ ...
  • 2387
    0

    កំណត់ត្រាទាត់១១ម៉ែត្រមិនល្អពីក្រុមជម្រើសជាតិអេស្ប៉ាញមួយរយៈចុងក្រោយនេះ ធ្វើឲ្យពួកគេ បូករួមទាំងអ្នកចាំទី David De Gea ផងនោះ រឹងរឹតតែហាត់ទាត់ថែមទៀត។ ជាក់ស្ដែងការទាត់៥លើកចុងក្រោយសម្រាប់អេស្ប៉ាញ មិនចូលទាំងអស់តែម្ដង។ គេចាំបានថា អ្នកចាំទី Manchester United រូបនេះក៏ទាត់មិនចូលពេលទាត់កាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រ Europa League ចាញ់ Villareal។ គេ និងអ្នកចាំទី Unai Simon និង Robert Sanchez ...
  • 5146
    0

    ខ្សែប្រយុទ្ធជម្រើសជាតិវេលស៍ Gareth Bale បានបង្ហាញកាយវិការមិនសប្បាយចិត្តពេលអាជ្ញាកណ្ដាលផ្អាកការប្រកួតក្នុងនាទី៩០+៤ដើម្បីពិនិត្យគ្រាប់បាល់របស់ខ្សែប្រយុទ្ធដាណឺម៉ាក Martin Braithwaite។ នាពេលនោះ ការទាត់បញ្ចូលទីពីខ្សែប្រយុទ្ធ Barcelona ត្រូវបានអាជ្ញាកណ្ដាល Daniel Siebert គិតថា Off-side ប៉ុន្តែលោកបានផ្អាកការប្រកួតបន្តិច ដើម្បីពិភាក្សាជាមួយក្រុមមន្ត្រី V.A.R។ ខណៈលោក Siebert កំពុងឈរស្ដាប់ Bale បានទៅឈរក្បែរហើយនិយាយថា “ចង្រៃយក៍”។ តាមពិតទៅបាល់ហ្នឹង វេលស៍ចាញ់ដដែលទេក្នុងការប្រកួតវគ្គ១៦ក្រុម Euro ...
  • 859
    0

    លទ្ធផលនៃការពិនិត្យសំណាករបស់ក្រុមជម្រេីសជាតិកម្ពុជា លើកទី២ ចេញមកជាផ្លូវការហេីយ កីឡាករ និងមន្ត្រីទាំងអស់គឺអវិជ្ជមាន ពុំមានមេរោគឆ្លងកូវីត-១៩ឡើយ បន្ទាប់ពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ កីឡាករ និងក្រុមការងារទាំងអស់ បានធ្វើចត្តាឡីស័ក្តនៅ មជ្ឈមណ្ឌលហ្វឹកហ្វើនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយបុគ្គលិកមជ្ឈមណ្ឌលទាំងអស់ បានជួយសម្របសម្រួលដល់ការស្នាក់នៅរបស់ក្រុមរយៈពេល១៤ថ្ងៃនេះ។ សូមបញ្ជាក់ថា ការធ្វើចត្តាឡីស័ក្ត របស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នេះ ដោយសារក្រុមគោព្រៃបានចេញទៅប្រកួតជម្រុះ World Cup ២០២២ នៅប្រទេស បារ៉ែន ដោយលេង៣ប្រកួត ចាញ់ ...
  • 4891
    0

    ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompunmuang និយាយថា គ្រូបង្គោលក្រុមជម្រើសជាតិថៃ លោក Akira Nishino បានត្រលប់ទៅជប៉ុនភ្លាមៗ ក្រោយបញ្ចប់យុទ្ធនាការជម្រុះ FIFA World Cup 2022 ជុំទី២ ប្រចាំតំបន់អាស៊ី។ លោក Somyot បានប្រាប់សារព័ត៌មាន SMM Sport ថា ក្រោយចប់ការប្រកួត សហព័ន្ធ និងក្រុមការងារជម្រើសជាតិថៃ ...