ម៉ឺន មេឃា បន្តទៅដណ្តើមខ្សែក្រវាត់១គ្រឿងបន្ថែមទៀតជាមួយ ឃីម បូរ៉ា
ម៉ឺន មេឃា នឹងត្រូវធ្វើការប្រកួតដណ្តើមខ្សែក្រវាត់១គ្រឿងទៀតជាមួយ ឃីម បូរ៉ា បន្ទាប់ពីឈ្នះ ឈុត សេរីវ៉ាន់ថង ដណ្តើមខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើង កាលពីថ្ងៃ សៅរ៍ ។
នាសង្វៀន CNC ការប្រកួតយ៉ាងស្វឹតស្វាយពេញ៥ទឹក ម៉ឺន មេឃា បានយកឈ្នះ ឈុត សេរីវ៉ាន់ថង ដោយពិន្ទុមិនឯកច្ឆ័ន្ត ៤ ទល់ ១ គ្រងខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ៥០០០ ដុល្លារ ។ ចំណែកលេខ៣ បានទៅ វេង សុភ័ក្ត្រ ដោយផ្តួល តាញ់ មករា ទឹកទី២ ។
នៅថ្ងៃទី ១០ ខែ កក្កដា ២០២១ ខាងមុខនេះ កូនប្រុសលោក អេ ភូថង ត្រូវប្រកួតដណ្តើមខ្សែក្រវាត់គោជល់១ គ្រឿងទៀត ជាមួយ ឃីម បូរ៉ា ដែលមានប្រាក់រង្វាន់ ៥០០០ ដុល្លារទៀត ៕