• 4940
    0

    ចាន់ វឌ្ឍនាកា បានភ្លាត់ដួលខ្លួនឯងធ្វើឲ្យមានបញ្ហាជង្គង់ក្នុងការប្រកួតមិត្តភាពតទល់វិសាខា នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។ បើតាមការចុះផ្សាយពីប្រភពក្នុងស្រុក គិតមកទល់ពេលនេះ គេមិនទាន់ច្បាស់ពីស្ថានភាពរបស់​ចាន់ វឌ្ឍនាកា ថាអាចឈានដល់ដាច់សរសៃឬយ៉ាងណា។ អ្វីសំខាន់ គឺរង់ចាំលទ្ធផលពីការពិនិត្យតាម M-Ray ជាមុនសិន។ ចាន់ វឌ្ឍនាកា ពុំធ្លាប់មានបញ្ហារបួសខ្លាំងក្លាពីមុនមកទេ។ ដោយឡែក ប្រសិនបើមានបញ្ហាដាច់សរសៃពួរជង្គង់នោះ វាប្រាកដជាត្រូវការចំណាយពេលវេលាយូរ ទាំងការព្យាបាល និងការពង្រឹងកាយសម្បទាមកវិញ៕  
  • 1892
    0

    ខ្សែប្រយុទ្ធដ៏មានទេពកោសល្យរបស់ River Plate កីឡាករ Julián Alvarez សម្រេចចូលរួមជាមួយ Man City ហើយបន្ទាប់ពីបានកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍តម្លៃ ១៨.៥លានអឺរ៉ូរហូតដល់ខែមិថុនា ឆ្នាំ 2027 ។ យ៉ាងណាមិញការមកដល់របស់Julián គេនឹងមិនបានបង្ហាញខ្លួនជាមួយនឹងឈុតធំរបស់ Man City នៅក្នុងខែមករានេះនោះទេ ពោលគេត្រូវបានរំពឹងថានឹងបន្តខ្ចីជើងនៅ River Plate រហូតដល់ខែមិថុនាតាម​សំណើ​រ។ សូមបញ្ចាក់ថា Manchester City ...
  • 1559
    0

     គ្រូបង្វឹក Chelsesa លោក Thomas Tuchel បានស្នើទៅកាន់អ្នកគាំទ្រគួរតែមានការគោរពលើកីឡាករបន្ទាប់ពីខ្សែការពារ Antonio Rudiger ត្រូវបានអ្នកគាំទ្ររបស់ក្រុម Tottenham Hotspurs ចោលរបស់ចំអំឡុងពេលប្រកួតកាលពីថ្ងៃទី២៣ ខែមករា។ ជុំវិញរឿងនេះ លោក Thomas Tuchel បានបញ្ចេញចំណាប់អារម្មណ៍ថា “អ្នកគ្រប់គ្នាគួរតែបង្ហាញការគោរពព្រមទាំងអាកប្បកិរិយាដែលល្អៗអំឡុងការប្រកួត រឿងនេះវាមិនមែនជាបញ្ហាដែលធំដុំទេ។ យើងត្រូវតែមានសកម្មភាពរួមគ្នាណាមួយសម្រាប់ទប់ស្កាត់អំពើអស់ទាំងនេះ ក៏ដូចជាការការពារកីឡាករព្រមទាំងការពារបរិស្ថាតផងដែរ។” សម្រាប់រឿងរ៉ាវគប់របស់ដាក់ខ្សែការពារ Antonio Rudiger នេះដែរ ...
  • 1389
    0

    ខ្សែបម្រើ Gini Wijnaldum ដែលបោះបង់ឱកាសផ្ទេរមក Barcelona អំឡុងការដោះដូរកាលពីរដូវក្ដៅកន្លងទៅ ដោយទៅចូលរួម Paris Saint-Germain ពេលនេះ កំពុងប្រឈមបញ្ហាលំបាកនៅក្លិបយក្សបារាំង។ Wijnaldum ដែលបានចាកចេញពី Liverpool ដោយមិនមានតម្លៃផ្ទេរ ហើយបានចុះកុងត្រាជាមួយ PSG រហូតដល់រដូវក្ដៅឆ្នាំ២០២៤ នោះ ពេលនេះអាចត្រូវក្លឹបដាក់ឲ្យក្លឹបផ្សេងខ្ចីជើងក្រោយ គេមិនបានបង្ហាញខ្លួនគ្រាប់គ្រាន់ ក្នុងការប្រកួត។ ក្នុងនោះ ក្លិប Arsenal ក៏មានការភ្ជាប់ជាមួយខ្សែបម្រើរូបនេះ បន្ទាប់ពីឱកាសរបស់ពួកគេក្នុងការផ្ទេរអតីតខ្សែបម្រើ Barcelona, ...
  • 1117
    0

    Sevilla ខ្ចីបាន Anthony Martial រួចរាល់ហើយលើកិច្ចសន្យាដល់ដាច់រដូវកាល ដោយពួកគេជាអ្នករ៉ាប់រងផ្ដល់ថ្លៃនឿយហត់ទាំងស្រុងតែម្ដង។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំស្ថិតក្នុងរ៉ាដារបស់ Sevilla ច្រើនខែមកហើយ។ ពួកគេបានចាត់ទុកការផ្ទេរសម្រេចនេះជាកាដូដ៏ពិសេសចំថ្ងៃខួបអនុស្សាវរីយ៍១៣២ឆ្នាំរបស់ក្លិប។ គេដឹងថា​ កីឡាករបារាំងខាងលើយល់ព្រមបញ្ចុះប្រាក់ឈ្នួលដើម្បីឲ្យការផ្ទេរលេចចេញជារូបរាង។ អ្នកចាត់ការស្ដីទី Manchester United លោក Ralf Rangnick សង្កត់ធ្ងន់ថា Martial ក៏ចង់ចាកចេញដែរ។ Anthony Martial លេងបាន១១ប្រកួតនៅ Man UTD ...
  • 921
    0

    Watford បានតែងតាំងលោក Roy Hodgson ជាអ្នកចាត់ការថ្មីផ្លូវការជំនួសលោក Claudio Ranieri។ អតីតអ្នកចាត់ការជម្រើសជាតិអង់គ្លេស និង Liverpool បានវិលចូល Premier League ក្រោយចាកចេញពី Crystal Palace រដូវកាលមុន។ Watford បច្ចុប្បន្នស្ថិតនៅលេខ១៩ ក្រោមតំបន់សុវត្ថិភាព២ពិន្ទុ ដូច្នេះភារកិច្ចរបស់លោក Hodgson ត្រូវនាំក្រុមនេះគេចផុសពីតំបន់កាត់ចោល។ ក្នុងការមកដល់ Vicarage Road ...
  • 2127
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពត្រៀមរដូវកាលថ្មី Cambodia Airways Pre-Season Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែកុម្ភៈ នាកីឡដ្ឋាន Cambodia Airways របស់បឹងកេត ដោយមាន៤ក្រុមចូលរួម។ ក្រុមទាំង៤មានម្ចាស់ផ្ទះបឹងកេត, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ប្រកួតលក្ខណៈចាញ់ធ្លាក់ (Knock-Out)។ ម្ចាស់ជើងឯកមិនមានប្រាក់រង្វាន់ទេ តែបានពាន១ មេដាយមាស៣៥គ្រឿង, ក្រុមលេខ២បានមេដាយប្រាក់៣៥គ្រឿង និងលេខ៣ បានមេដាយសំរឹទ្ធ៣៥គ្រឿង។ អ្វីគួរកត់សម្គាល់ពីការប្រកួតនេះ ...
  • 3053
    0

    តាមពិតទៅមុនក្លាយជាអ្នកចាំទីដូចបច្ចុប្បន្ន អ៊ុំ សេរីរ័ត្ន បានហ្វឹកហាត់បាល់ទះតាមឪពុកជាអតីតជម្រើសជាតិ និងលេងតែផ្នែកខាងលើប៉ុណ្ណោះកាលពីនៅក្មេង តែក្រោយមកដោយឃើញអំណោយផលផ្នែកកាយសម្បទា និងសមត្ថភាពប្រើដៃ លោក ទេព ឡុងរចនា បានសម្រេចចិត្តកែច្នៃកូនក្រុមរូបនេះទៅតួនាទីចាប់បាល់។ ទេព ឡុងរចនា អ្នកចាត់ការក្រុមកងយោធពលខេមរភូមិន្ទ រំឭកបែបនេះ “៖ធម្មតាមនុស្សតែងតែមានទេពកោសល្យរៀងៗខ្លួន។ យើងមើលឃើញចិត្តរបស់គាត់តើគាត់ស្រលាញ់ខាងណា ពីក្មេងមកចូលចិត្តអី។ អ្វីដែលអ៊ុំ សេរីរ័ត្ន ជោគជ័យផ្នែកចាំទីហ្នឹង គឺខ្ញុំមើលឃើញចំណុចទាំងអស់ហ្នឹង។ ទីមួយគាត់ចូលចិត្តលេងបាល់ទាត់ ព្រោះកាលនៅក្មេង គាត់ចង់តែហាត់បាល់ទាត់ មិនសូវចង់លេងបាល់ទះប៉ុន្មានទេ។ តែដឹងហើយថា ...
  • 3567
    0

    កាលពីម្សិលមិញ ក្រុមជម្រើសជាតិអ៊ីតាលីបានធ្វើការបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន៣៥នាក់ក្នុងធ្វើការជួបជុំគ្នានៅថ្ងៃទី២៦-២៧ សម្រាប់ជ្រើសរើសយកសមាសភាពត្រឹម២៣នាក់របស់គ្រូបង្វឹក Roberto Mancini ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 ទល់នឹងម៉ាសេដូនៀខាងជើងនៅខែមិនាខាងមុខនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងបញ្ជីឈ្មោះខាងលើនេះគឺមានវត្តមានរបស់ខ្សែប្រយុទ្ធ Mario Balotelli សារជាថ្មីម្តងទៀត​ ក្រោយពីបង្ហាញខ្លួនលើកចុងក្រោយឱ្យក្រុមជើងឯក Euro 2020 ក្នុងពានរង្វាន់ UEFA Nations League​ នៅឆ្នាំ២០១៨។ ក្រោយពីមានឈ្មោះក្នុងបញ្ជីបឋមរបស់ក្រុមជម្រើសជាតិ កីឡាករវ័យ៣១ឆ្នាំបាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ល្អណាស់ឥឡូវនេះ ...
  • 1559
    0

    ក្លឹបសេះបង្កង់Juventus ជាក្លឹបធំមួយទៀតដែលហ៊ានចូលប្រជែង Arsenal ដែលជាបេក្ខភាពនាំមុខ ក្នុងការនាំយកកីឡាករសញ្ជាតិស៊ែប Dusan Vlahovic។ កន្លងមកមានតែ Arsenal តែប៉ុណ្ណោះជាក្លឹបនាំមុខគេក្នុងការយក Dusan Vlahovic មកជំនួស Lacazette នឹង Aubameyang ដែលកំពុងតែធ្លាក់ទម្រង់ តែពេលនេះពួកគេអាចជួបបញ្ហាប្រជែងកាន់តែលំបាក។ យ៉ាងណាមិញនាពេលកន្លងមក Dusan Vlahovic ធ្លាប់បាននិយាយថា៖ គេនឹងទៅកាន់ក្លឹបណាដែលអាចធានាថាមានកៅអីChampionLeague បានទើបគេអាចទៅចូលរួមជាមួយ។ អត្ថបទ ៖ ...