• 4175
    0

    UEFA បានបញ្ជាក់ថា សមាជិក Real Madrid និង Chelsea អាចប្រឈមមុខនឹងការមិនអាចលេងនៅក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ សម្រាប់ការប្រកួតនៅក្រៅដី។ ការចេញសេចក្តីប្រកាសរបស់ក្បាលម៉ាស៊ីនបាល់ទាត់អ៉ឺរ៉ុបខាងលើនេះគឺសំដៅទៅលើតែសមាជិករូបណារបស់ក្រុមទាំង២ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩តែប៉ុណ្ណោះ ខណៈដោយសារតែច្បាប់រឹងបន្តឹងនៅប្រទេសបារាំងបានផ្លាស់ប្តូរវិញ។ កាលពីពេលថ្មីៗនេះ ប្រទេសបារាំងបានចេញសេចក្តីប្រកាសមួយភ្លាមៗដើម្បីឆ្លើយតបទៅការឆ្លងវីរុសបំឡែងថ្មី អូមីក្រុង ទ្រង់ទ្រាយធំឡើងវិញនៅក្នុងប្រទេស ដោយតម្រូវឱ្យអ្នកធ្វើដំណើរមកកាន់ប្រទសបារាំងត្រូវតែបានចាក់វ៉ាក់សាំងគ្រប់គ្នាតែម្តង។ គួរឱ្យដឹងថា Real Madrid នឹងត្រូវធ្វើដំណើរទៅប៉ះជាមួយ PSG នៅក្នុងពានរង្វាន់ ...
  • 4202
    0

    មូលហេតុក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបរាជ័យក្នុងព្រឹត្តិការណ៍ AFF Cup 2020 កន្លងទៅត្រូវបានទីភ្នាក់ងារស៊ើបអង្កេតឯករាជ្យមួយចង្អុលបង្ហាញថា ដោយសារកត្តាសំខាន់ពីរគឺការបែងចែក និងកង្វះភាពសុខដុមក្នុងក្រុម។ ប្រធានទីភ្នាក់ងារស៊ើបអង្កេតឯករាជ្យ លោក Dell Akbar Khan បាននិយាយថា ក្រុមម៉ាឡេស៊ីត្រូវបានបែងចែកជា៣ក្រុម ដោយមានកីឡាករក្នុងស្រុក,កីឡាករចូលសញ្ជាតិ និងកីឡាករស្នូល។ ពួកគេ​បាន​បង្កើត​ជាក្រុម​ផ្ទាល់​ខ្លួន​នៅ​ពេល​ក្រុម​ម៉ាឡេស៊ី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​សម្រាប់​ពាន AFF Cup។ ទីភ្នាក់ងារស៊ើបអង្កេតក៏បានរកឃើញថាពេលវេលារៀបចំមិនគ្រប់គ្រាន់ទេ។ ជាក់ស្តែងក្រុមម៉ាឡេស៊ីមានពេលតែមួយថ្ងៃប៉ុណ្ណោះក្នុងការប្រមូលផ្តុំកីឡាករបានពេញសាច់មុនពេលចាកចេញទៅកាន់ប្រទេសសិង្ហបុរី ដែលរួមចំណែកធ្វើឲ្យពួកគេបរាជ័យក្នុងការឆ្លងផុតវគ្គចែកពូល។ គួររំឭកថា ម៉ាឡេស៊ី បញ្ចប់នៅលេខ៣ពូល B ...
  • 1299
    0

    ក្រុមបាល់ទាត់នារីអូស្ត្រាលីបានបំបាក់ក្រុមបាល់ទាត់នារីឥណ្ឌូនេស៊ី ដោយលទ្ធផល ១៨ទល់នឹង០ ក្នុងការប្រកួតបាល់ទាត់ជើងឯកនារីទ្វីបអាស៊ី ឬ AFC Women Asian Cup 2022 នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នេះ។ ក្នុងចំណោមគ្រាប់បាល់ទាំង១៨នេះ កីឡាការិនី Samantha May Kerr មកពីក្លិប Chelsea រកបាន៥គ្រាប់ម្នាក់ឯង និង Emily Egmond ...
  • 1269
    0

    សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសពីច្បាប់ថ្មីស្តីពីការខ្ចីកីឡាករជាមួយនឹងគោលបំណងអភិវឌ្ឍន៍កីឡាករក្មេងៗក៏ដូចជាលើកកម្ពស់នូវការប្រកួតប្រជែង។ ចាប់ពីឆ្នាំ២០២៤ទៅ ក្លិបនីមួយៗនឹងមានកំណត់ឲ្យខ្ចីកីឡាករបានត្រឹមតែ៦នាក់ហើយ៦នាក់នោះត្រូវខ្ចីក្នុងពេលតែមួយ។ កីឡាករអាយុក្រោម២១ឆ្នាំ និងកីឡាករដែលមកហ្វឹកហាត់ក្រៅផ្លូវការជាមួយក្លិបមិនរាប់បញ្ចូលឡើយ។ ការកំណត់បែបនេះដើម្បីជាការអភិវឌ្ឍ ជាជាងការគិតតែខ្ចីពីគេ។ ជាក់ស្ដែង ក្លិបខ្លះដល់កីឡាករពីក្លិបដទៃលើស៦នាក់ទៀតក្នុងមួយរដូវកាល។ ដូច្នេះហើយទើប FIFA សម្រេចបង្កើតច្បាប់នេះឡើង៕
  • 2483
    0

    យោងតាមសារព័ត៍មានGOAL បញ្ជាក់បានថា Paris Saint-Germain កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់Tottenham Hotspurs គឺTanguy Ndombele ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ Ndombele បានចំណាយពេលពីររដូវកាលកន្លះចុងក្រោយជាមួយ Spurs ដោយដំបូងគេបានផ្ទេរចេញពី Lyon ក្នុងតម្លៃកំណត់ត្រាក្លឹប54 លានផោន នៅរដូវក្តៅឆ្នាំ 2019 ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរួមរស់ជាមួយក្លឹបនឹងលេងបានជាប់លាប់អំឡុងលោក Pochettino ដឹកនាំហើយពេលនេះ Ndombele ត្រូវបានក្លឹបនៅ Ligue 1 ...
  • 2045
    0

    រយៈពេល២ថ្ងៃមកនេះ ក្លិបបាល់ទាត់វិសាខាបានប្រកាសពីការនាំចូលកីឡាករថ្មី២រូប គឺខ្សែប្រយុទ្ធ  Kenjok Athiu និង​ខ្សែបម្រើស្លាប ឡេង ណូរ៉ា។ Kenjok Athiu ជាកីឡាករដើមកំណើតស៊ូដង់ខាងត្បូង និងមានសញ្ជាតិអូស្ត្រាលី បន្ទាប់ពីផ្លាស់ទៅរស់នៅទីនោះតាំងពីអាយុ១១ឆ្នាំ។ គេធ្លាប់លេងឲ្យក្លិបមួយចំនួននៅ​អូស្ត្រាលី ជាពិសេសធ្លាប់លេងជាមួយអ្នកចាត់ការជម្រើសជាតិកម្ពុជា លោក Keisuke Honda នៅក្លិប Melbourne Victory ទៀតផង។ ឆ្នាំ២០២១ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំលេងនៅក្លិប Sri Pahang  ...
  • 3078
    0

    ក្លឹបបិសាចក្រហម Man United បានសម្រេចចិត្តមិនរក្សាខ្សែបម្រើប្រយុទ្ធ Jesse Lingard អោយនៅជាបន្តទៀតនោះទេ មានន័យថាក្លឹបនឹងបញ្ចេញគេទៅកាន់ក្លឹបផ្សេងៗដែលកំពុងចង់បាន។ យ៉ាងណាមិញគិតមកទល់ពេលនេះមានក្លឹប៣នៅអង់គ្លេសកំពុងតែចង់បាន Lingardទៅចូលរួមក្នុងនោះមាន Newcaslte United ដែលទើបតែយកបាន Kieran Trippier ពី AT Madrid, ក្លឹប Totttenham Hotspur នឹង West Ham United ដែរជាក្លឹបដែល ...
  • 1082
    0

    គេហទំព័រកីឡា ESPN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (20 មករា) ថា អតីតកីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ប្រេស៊ីលលោក Pele បានចូលមន្ទីរពេទ្យឡើងវិញបន្ទាប់ពីអាការៈជម្ងឺរបស់លោកបានរើរឡើងនឹងត្រូវព្យាបាលដោយវិជ្ជសាស្រ្ដគីមីសារជាថ្មីដូចគ្នា។ ក្នុងនោះដែរESPN បាននិយាយថាអតីតតារាបាល់ទាត់នឹងឆ្លងកាត់ការព្យាបាល់បន្ថែមទៀត ដើម្បីស្វែងរកកន្លែងមហារីកដែលអាចកើតមានឡើងផ្សេងៗទៀត។ យ៉ាងណាមិញក្រុមគ្រូពេទ្យពេលនេះបាននិយាយថា Pele មានស្ថានភាពថេរ ហើយអាចចាកចេញពីមន្ទីរពេទ្យបានវិញយ៉ាងឆាប់រហ័ស។ សូមបញ្ចាក់ថាលោក Pele ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់នៅក្នុងពោះវៀន និងចាប់ផ្តើមរីកដុះដាលមួយទៀតនៅក្នុងសួត ដោយសារតែស្ថានភាពបែបនេះហើយទើបលោក Pele បន្តត្រូវបានតាមដានយ៉ាងដិតដល់បន្ថែមទៀត។ អត្ថបទ៖ Monsoon
  • 1207
    0

    ខ្សែប្រយុទ្ធបារាំង Ousmane Dembele បានសម្រេចមិនបន្តកុងត្រាថ្មីជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona នោះទេបន្ទាប់សេចក្ដីសំរេចចុងក្រោយនៅថ្ងៃនេះ បើយោងតាម Fabrizio Romano ។ Dembele ដែលខកខានឪកាសបង្ហាញខ្លួនជាមួយ Barca នៅរយៈពេលចុងក្រោយនេះបានឈានដល់ផ្លូវបំបែក ខណះក្លឹបរំពឹងថានឹងអាចលក់គេចេញបាននៅថ្ងៃទី៣១ខេមករានេះមុនទីផ្សារដោះដូរកីឡាករបិទ ហើយគេបច្ចុប្បន្នកំពុងត្រូវក្លឹបផ្សេងៗកំពុងទាក់ទងដូចគ្នា។ សូមបញ្ចាក់ដែរថាចាប់តាំងពីមកកាន់ទឹកដីអ៉េស្ប៉ាញ Dembele បានចូលរួមចំនែកឈ្នះពានជាមួយក្លឹបបាន La Liga ២ដង , Copa Del ...
  • 1475
    0

    អង្គរថាយហ្គឺរបាននាំចូលខ្សែប្រយុទ្ធថ្មីកូតាបរទេស ឈ្មោះថា Jozsef Keaveny ជាអតីតយុវជនថ្នាល Leicester City ពីចន្លោះឆ្នាំ២០០៩ដល់២០១៩។ អតីតកីឡាករជម្រើសជាតិអៀរឡង់ខាងត្បូង U17 ឆ្នាំ២០១៦ធ្លាប់ប្រកបអាជីពនៅក្លិប AEK Larnaca ប្រទេសស៊ីប (Cyprus) ពីឆ្នាំ២០១៩ដល់២០២០។ គេបានសម្រាកមួយរយៈដោយសារបញ្ហរបួស និងក្រោយមកបានចូលលេងក្រៅម៉ោងនៅក្លិប Anstey Nomads នៃលីគទី៩អង់គ្លេស។ គេក៏ជាកីឡាករបរទេសថ្មីទី២នៅអង្គរថាយហ្គឺរ បន្ទាប់ខ្សែការពារជប៉ុន Soh Narita។ គួរដឹងដែរថា អង្គរថាយហ្គឺរស្ថិតក្នុងចំណោមក្រុមទាំង៨ដែលទទួលបានសិទ្ធិប្រកួត Cambodian Premier League ...