• 3916
    0

    អតីតកីឡាកររបស់ក្លឹប Everton គឺ James Rodriguez បានតម្រុយទៅកាន់លោក Frank Lampard ក្នុងការវិលត្រឡប់មកកាន់ក្លឹបនៃតំបន់ Merseyside នៅថ្ងៃណាមួយវិញបើសិនជាគ្រូអង់គ្លេសនេះអាចដឹកនាំក្លឹបនេះលើសពី៥ឆ្នាំ។ ម្ចាស់ស្បែកជើងមាស World Cup 2014 បានចាកចេញពីកីឡដ្ឋាន Goodison Park ទៅកាតាកាលពីខែកញ្ញាឆ្នាំមុនក្រោយមិនទទួលបានឪកាសពីគ្រូបង្វឹកហើយពេលនេះគេកំពុងសម្លឹងមើលការមកលេងនៅ Everton វិញបើសិនជាអាច។ យ៉ាងណាមិញEverton ពេលនេះកំពុងតែដឹកនាំដោយលោក Frank Lampard អាចជារឿងល្អសម្រាប់ ...
  • 1535
    0

    បន្ទាប់ពីមានការរិះគន់រឿងភ្លើងបំភ្លឺពេលយប់ដែលមិនច្បាស់ល្អបង្កឲ្យមានការលំបាកដល់ការផ្សាយផ្ទាល់ និងការផ្ដិតយករូបភាព កីឡដ្ឋានកងយោធពលខេមរភូមិន្ទ បានប្រកាសលើទំព័ររបស់ខ្លួនថា នឹងរៀបចំឲ្យបានល្អឡើងវិញ ដើម្បីទាន់ការប្រកួតលីគកំពូល រដូវកាល២០២២ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ ទី​០៥ ខែមីនា ចុងសប្ដាហ៍នេះ។ នេះជាការរៀបរាប់របស់កងយោធពលខេមរភូមិន្ទ “៖សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC សូមធ្វើការអភ័យទោសចំពោះបញ្ហាបច្ចេកទេសភ្លើងបំភ្លឺទីលាន ដោយមានសភាពពន្លឺពណ៌ខៀវខ្ចីខ្លាំងដែលជាផលប៉ះពាល់ដល់ការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ត៍លេខ៥ ក៏ដូចជាបងប្អូនអ្នកថតរូបមកពីស្ថាប័ន អង្គភាពផ្សេងៗ ក្នុងការប្រកួតពានរង្វាន់ CAMBODIAN SUPER CUP 2022 កាលពីរាត្រីថ្ងៃទី០១ខែមីនាឆ្នាំ២០២២ ...
  • 1316
    0

    ក្រុមហ៊ុន Cambodian Premier League បានធ្វើពិធីបង្ហាញឯកសណ្ឋានកីឡាកររបស់ក្លិបទាំង៨ដែលត្រូវប្រកួតប្រជែងក្នុងក្របខណ្ឌកំពូលកម្ពុជា រដូវកាលថ្មី២០២២។ ក្នុងនោះមានក្លិបអង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ, វិសាខា, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត និងកងយោធពលខេមរភូមិន្ទ។ លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការជួយជម្រុញបាល់ទាត់កម្ពុជាកាន់រីកចម្រើនថែមទៀត។ សម្រាប់កីឡាករទាំង៨ក៏បានប្ដេជ្ញាចិត្តជួយក្លិបប្រកួតប្រជែងទទួលបានលទ្ធផលល្អក្នុងកាប្រកួតរដូវកាលថ្មី។ ពួកគេទទួលស្គាល់ថា ការប្រកួតនឹងតានតឹងព្រោះកាត់សល់តែ៨ក្រុមល្អៗដើម្បីប្រកួតប្រជែងគ្នា។ គួរដឹងដែរថា ...
  • 2268
    0

    Marcelo បាននិយាយថា គេអាចនឹងចូលនិវត្តពីអាជីពកីឡាករបាល់ទាត់ នៅពេលដែលផុតកុងត្រាជាមួយក្លិប Real Madrid នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យ៉ាងណាក្ដីការដែលសម្រេចចិត្តបន្ត ឬចូលនិវ័ត្តន៍ មិនសម្រេចលើគេតែម្នាក់តែ Marcelo គ្រាន់តែចង់លេងអោយបានជាប់លាប់ តែកន្លងមកហាក់ដូចជាពិបាកបន្ទាប់ពីមានវត្តមានខ្សែកាពារ David Alaba ។   សូមបញ្ចាក់ថា ខ្សែការពារដែលពោរពេញដោយបទពិសោធរូបនេះ បានចូលរួមនៅទឹកដី Santiago Bernabeu តាំងពីឆ្នាំ២០០៧​មកម្ល៉េះ ដោយបានបង្ហាញខ្លួន ៥០០ប្រកួត គ្រប់ពានរង្វាន់ទាំងអស់៕ -Monsoon-
  • 1477
    0

    កីឡាករបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំចំនួន៩នាក់បានធ្វើដំណើរដោយរថយន្ដចេញពីរាជធានីភ្នំពេញទៅកាន់ប្រទេសកំណើតខ្លួនវិញនៅរសៀលថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ ក្រោយតេស្ដលែងឃើញមានវិជ្ជមានកូវីដ១៩។ អ្នកទាំង៩ទទួលបានលទ្ធផលតេស្ដនៅថ្ងៃអង្គារ​ ទី០១ ខែមីនា តែដោយសារជើងយន្ដហោះទៅវៀតណាមត្រូវចាំដល់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ទើបពួកគេសម្រេចចិត្តជិះរថយន្ដទៅជំនួសវិញ។ គិតមកទល់ពេលនេះ ក្រុម U23 វៀតណាមនៅសល់កីឡាករ៨នាក់ទៀតដែលនៅតាមដានសុខភាពជាបន្ត ហើយពេលណាដែលតេស្ដលែងឃើញ នោះពួកគេអាចត្រលប់ទៅផ្ទះវិញបាន។ គួរដឹងដែរថា ចំនួនកីឡាករដែលវៀតណាមបញ្ជូនទៅប្រកួតពាន AFF U23 នៅកម្ពុជា តែក៏មានការផ្លាស់ប្ដូរមួយចំនួន ដោយការកោះហៅភ្លាមៗ ...
  • 1203
    0

    សហព័ន្ធកីឡាបាល់ទាត់អាជីពអន្តរជាតិ (FIFPRO) បានប្រកាសពីការស្លាប់របស់កីឡាករអ៊ុយក្រែនពីរនាក់ ដែលជាលទ្ធផលនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ Vitalii Sapylo (២១ឆ្នាំ) និង Dmytro Martynenko (២៥ឆ្នាំ) បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធ។ Sapylo ជាសមាជិកក្រុមយុវជន Karpaty Lviv។ ក្លិបរបស់គេបានប្រកាសពីការស្លាប់កាលពីថ្ងៃសុក្រមុន។   Martynenko ដែលលេងឱ្យ FC Gostomel បានស្លាប់បន្ទាប់ពីគ្រាប់បែករុស្ស៊ីបានស្រោចលើផ្ទះរបស់គេក្នុងអំឡុងការវាយប្រហារមួយ។ FIFPRO បានប្រកាសថា “អារម្មណ៍របស់យើងនៅជាមួយក្រុមគ្រួសារ ...
  • 1171
    0

    សារព័ត៌មាន Bleacher Report រាយការណ៍ថា លោក Roman Abramovich កំពុងពិចារណាដាក់លក់ក្លិប Chelsea ហើយ បន្ទាប់ពីភាពតានតឹងពាក់ព័ន្ធរឿងនយោបាយរុស្ស៊ី និងអ៊ុយក្រែនមក។ មិនតែប៉ុណ្ណោះ សម្ពាធពីរដ្ឋាភិបាលអង់គ្លេសក៏កាន់តែកើនលើមហាសេដ្ឋីជនជាតិរុស្ស៊ីខាងលើ។ លោក Thomas Tuchel អ្នកចាត់ការ Chelsea ទទូចថា កីឡាករកំពុងមានអារម្មណ៍មិនសូវមូល។ លោក Roman Abramovich បានទិញក្លិប Chelsea ...
  • 1236
    0

    កីឡាករបម្រុង Josh Coburn បានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុង extra time នាទី១០៧ ដើម្បីបញ្ជូន Middlesbrough ទៅកាន់វគ្គ៨ក្រុមចុងក្រោយ FA Cup តាមរយៈជ័យជម្នះ​១ទល់នឹង០លើ Tottenham Hotspur។ មុនឡើងមកកាន់វគ្គ១៦ក្រុមនេះ Middlesbrough ក៏បានទម្លាក់បិសាចក្រហម Manchester United ផងដែរ។ Tottenham សង្ឃឹមថាអ្នកចាត់ការ Antonio Conte នឹងបញ្ចប់ការរង់ចាំលើកពានរយៈពេល១៤ឆ្នាំ។ ...
  • 1337
    0

    បន្ទាប់ពីលោក Marcelo Bielsa ចាកចេញពីក្លឹប Leed United ពេលនេះក្លឹបបានតែងតាំងអតីតអ្នកចាត់ការ RB Leipzig លោក Jesse Marsch មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួនវិញ ។ យ៉ាងណាមិញ ការចូលមកដឹកនាំ Leeds លោក Jesse Marsch ត្រូវបានរាយការណ៍ថាបានចុះកិច្ចសន្យាដល់ឆ្នាំ ២០២៥ ដើម្បីត្រួសត្រាយក្លឹបឲ្យប្រសើរវិញ។ ក្នុងនោះ ការដឹកនាំដំបូងរបស់លោក Jesse ...
  • 1909
    0

    សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បាន​សម្រេចផ្ទេរយកខ្សែបម្រើ Reiya Kinoshita ដើម្បីបំពេញកូតាកីឡាកររបរទេសរបស់ខ្លួនសម្រាប់រដូវកាល២០២២។ Kinoshita ជាកីឡាករជនជាតិជប៉ុន ធ្លាប់លេងគិរីវង់សុខសែនជ័យរដូវកាល២០២១។ គេជាកីឡាករកូតាបរទេសទី៥នៅ Tiffy Army បន្ទាប់ពីខ្សែប្រយុទ្ធកូឌីវ័រ Ibrahim Abou Dicko, ខ្សែការពារអេហ្ស៊ីប  Elsayed Mahmoud, ខ្សែបម្រើជប៉ុន Yuta Kikuchi និងខ្សែប្រយុទ្ធជប៉ុន Takumu Nishihara។ រដូវកាល២០២១ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បញ្ចប់នៅលេខ៧ លីគកំពូល។ រដូវកាលថ្មី ពួកគេត្រូវទទួលស្វាគមន៍ភ្នំពេញក្រោន ...