• 6075
    0

    បន្ទាប់​ពី​ជោគជ័យ​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា២០២២ ​រួច​មក ប្រទេស​ចិន​កំពុង​សម្លឹង​គោលដៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup​។ ប្រទេសចិនក៏ធ្លាប់រៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទទួលបានជោគជ័យយ៉ាងល្អផងដែរ ហើយទាំងអស់នេះហើយ ទើបប្រទេសចិន មានគោលដៅរឿបចំធ្វើជាម្ចាស់ផ្ទះ FIFA World Cupនៅពេលអនាគត។ មួយវិញទៀត ប្រធានាធិបតី​ចិន​លោក Xi Jinping ធ្លាប់​បាន​លើក​ឡើង​ថា លោក​ចង់ឱ្យ​ប្រទេស​ចិន​លេចមុខ​មាត់ ហើយ​ថែម​ទាំង​ឈ្នះ​ពានរង្វាន់ World Cup ផ្នែក​បុរស​នៅ​ថ្ងៃ​ណាមួយ​។ ចំណែកឯ​ក្តី​សង្ឃឹម​ពួក​គេ​ក្នុង​ការ​លេង World Cup ...
  • 1688
    0

    ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ក្នុងប្រទេសកាតាដែលនឹងចាប់ផ្ដើមនៅក្នុងខែកញ្ញា ខាងមុខនោះ ពេលនេះកំពុងតែយកចិត្តទុកដាក់ខ្លាំងលើស្មៅក្នុងទីលានដែលកំពុងថែទាំ។ លោក Haitham Al Shareef វិស្វករសំណង់ស៊ីវិលជនជាតិស៊ូដង់ ដែលបានធ្វើការលើទីលានរបស់ប្រទេសកាតាបាននិយាយថាសីតុណ្ហភាពអាចកើនឡើងដល់ 40 អង្សា វាអាចមានផលពិបាកសម្រាប់ស្មៅដែលត្រូវលូតលាស់ ខណៈដែលទីលាននីមួយៗត្រូវការទឹកស្អាតចំនួន ១ម៉ឺនលីត្រក្នុងមួយថ្ងៃក្នុងនៅរដូវរងារ និង ៥ម៉ឺនលីត្រក្នុង១ថ្ងៃរដូវក្តៅ ដើម្បីអោយស្មៅទាំងអស់ក្នុងកីឡដ្ឋានដាំដុះល្អ នៅក្នុងចំនោមកីឡដ្ឋានចំនួនប្រាំបី និងកន្លែងហ្វឹកហាត់ចំនួន ១៣៦ផ្សេងទៀត។ លោក Al Shareef បានបន្ថែមថា ប្រទេសកាតាបាននាំយកស្មៅចំនួន១៤០តោនជារៀងរាល់ឆ្នាំពីសហរដ្ឋអាមេរិកដែលស្មៅទាំងនោះត្រូវស្រោចទឹកដែលគ្មានជាតិប្រៃដើម្បីផ្សាំជាមួយ   ...
  • 2007
    0

    អ្នកសារព័ត៌មាន​ម៉ាឡេស៊ីមួយរូបឈ្មោះ Mohammad Jusoh ដែលតាមដានព្រឹត្តិការណ៍ AFF U23 Championship 2022 បានបង្ហាញហេតុផលដែលក្រុមជម្រើសជាតិខ្លួនបរាជ័យក្រោមថ្វីជើងឡាវ ធ្លាក់ត្រឹមវគ្គចែកពូល។ អ្នកសារព័ត៌មានខាងលើ​បង្ហាញពីការយល់ឃើញបែបនេះ “៖យើងខ្វះសំណាង ជាពិសេសក្នុងការប្រកួតចុងក្រោយ។ យើងមានឱកាសច្រើន តែមិនអាចសម្រេចវាបាន។ ចំណែកឡាវវិញកេងយកផលពីការភ្លាត់របស់យើង។” លោក Jusoh បន្ថែម ” U23 ម៉ាឡេស៊ីលេងមិនសូវចូលគ្នា។ កីឡាករភាគច្រើនថ្មី និងទើបលេងជាមួយគ្នា ហើយណាមួយ កីឡាករល្អៗខ្លះ ...
  • 996
    0

    ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានប្រកាសពីការផ្ទេរយកខ្សែបម្រើប្រយុទ្ធ  Jose Elmer Poblete Porteria សម្រាប់រដូវកាល២០២២នេះ។ កីឡាករជនជាតិហ្វីលីពីនកើតនៅសហរដ្ឋអាមេរិកធ្លាប់លេងនៅក្លិប Kaya និង Ceres Negros និង Ratchaburi Mitr Phol នៃក្របខណ្ឌកំពូលថៃ។ គេទទួលបានការបណ្តុះបណ្តាលបាល់ទាត់របស់ក្លិប D.C. United តាំងពីអាយុ ៦ឆ្នាំ រហូតបានជាប់ជាជម្រើសយុវជនក្លិបអាយុក្រោម១៣ឆ្នាំ របស់ Super Y-League។ O.J ...
  • 3071
    0

    ខ្សែបម្រើ Donny van de Beek បានសម្រេចចិត្តរួចហើយថានឹងមិនវិលត្រឡប់មកចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នោះឡើយបន្ទាប់ពីលោក Ralf Rangnick បាននិយាយថាក្រុមរបស់លោកគឺមានកីឡាករល្អគ្រប់គ្រាន់។ Van De Beek បានចាកចេញពីទឹកដី Old Trafford និងផ្ទេរមកលេងខ្ចីជើងនៅក្លិប Everton ចាប់ពីពាក់កណ្ដាលរដូវកាលនេះរហូតដល់ដំណាច់រដូវកាល ដោយសារចង់មាននាទីលេងច្រើនជាងនោះ។ យ៉ាងណាមិញ គ្រាន់តែបង្ហាញខ្លួនលើកដំបូងឲ្យ Everton ភ្លាម ...
  • 2247
    0

    ក្លិប Paris Saint-Germain បានកំណត់គោលដៅក្នុងការនាំយកជម្រើសខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួស Kylian Mbappe ដែលផុតកិច្ចសន្យាជាមួយពួកគេនៅដំណាច់រដូវកាលនេះ ខណៈការព្រមព្រៀងកិច្ចសន្យាថ្មី ហាក់ពុំមានអ្វីរីកចម្រើនឡើយ។ Kylian Mbappe បានប្រាប់ពីគម្រោងអនាគតរបស់ខ្លួនថា នឹងផ្ទេរទៅចូលរួម Real Madrid នៅដំណាច់រដូវកាលនេះ បើទោះបីជាមានការអង្វរយ៉ាងទទូចពីក្លិបបច្ចុប្បន្នរបស់គេ ក៏ដូចជាថ្នាក់ដឹកនាំនៅប្រទេសបារាំងក៏ដោយ។​​ ដូច្នេះហើយ Paris Saint-Germain បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងម្នាក់ គឺកីឡាករ Amine ...
  • 1056
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា កីឡាករ លឹម ពិសុទ្ធ នឹងទទួល​ការវះកាត់របួសបែកឆ្អឹងជង្គង់។ បន្ទាប់ពីការវះកាត់នេះទៅ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនឹងបន្តសម្រាកព្យាបាលរបួសពីចន្លោះ២ទៅ៣ខែ។ ភ្នំពេញក្រោនសរសេរបែបនេះ “៖ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា កីឡាករ លឹម​ ពិសុទ្ឋ បានបែកទ្រនាប់ជង្គង់ជើងខាងឆ្វេង ហើយបន្ទាប់ពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ពិសុទ្ឋ​ ត្រូវការធ្វើការវះកាត់នៅបញ្ហារបួសនេះ។ ក្លិបបាល់ទាត់ភ្នំពេញក្រោនសូមថ្លែងអំណរគុណនៅការយកចិត្តទុកដាក់ពីសំណាក់អ្នកគាំទ្រ និងសហព័ន្ធបាល់ទាត់កម្ពុជា ដែលបានសហការជាមួយក្លិប ក្នុងករណីព្យាបាលរបួសរបស់កីឡាករ លឹម ...
  • 1399
    0

    លោក Raft Rangnick គ្រូបង្វឹកបណ្តោះអាសន្ន Manchester United បានបដិសេធ ការផ្សព្វផ្សាយពីអ្នកកាសែតថាខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែការពារ Harry Maguire កំពុងប្រជែងអំណាចប្រធានក្រុមដែល ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថា ពួកគេកំពុងតែមានទំនាស់ជារឿយៗ។ ​ យ៉ាងណា Maguire ក៏បានបង្ហោះលើបណ្តាញសង្គម បដិសេធថាជារឿងមិនពិតឡើយ ពាក់ព័ន្ធនឹងបញ្ហាពាក្យចចាមអារ៉ាមដែលថាកំពុងជួបបញ្ហាជាមួយខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ។ ជុំវិញរឿងនេះ លោក Rangnick បានលើកឡើងថា “ខ្ញុំមិនដែលខកចិត្តនឹងរឿងបែបនេះឡើយ ...
  • 2475
    0

    ក្នុងការប្រកួត AFF U23 Championship 2022 ប្រចាំពូល A ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើត គេមិនឃើញមានវត្តមាន​ខ្សែការពារស្ដាំ តាំង ប៊ុនឆៃ។ អវត្តមានកីឡាករមកពីក្លិបបឹងកេតត្រូវបានប្រភពមួយចំនួនឲ្យដឹងថា ដោយសារតែគេបានតេស្ដឃើញវិជ្ជមានកូវីដ១៩។ ប្រភពដដែលបង្ហើបថា មិនមែនតែប៊ុនឆៃម្នាក់ទេ កីឡាករ U23 កម្ពុជាមួយចំនួន ដូចជា លឹម អារុណរេយមិន និងជួន ...
  • 1298
    0

    Emerick Pierre Aubameyang រកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់ FC Barcelona លើ Valencia ១ទល់នឹង៤ ក្នុងការប្រកួត La Liga។ នេះក៏ជាការរកបានគ្រាប់បាល់លើកដំបូងសម្រាប់ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងដែលផ្ទេរពី Arsenal ក្នុងខែមករា កន្លងទៅ។ បើតាមស្ថាប័ន Opta បន្ទាប់ពីបំប៉ោងសំណាញ់ទីសម្រាប់ក្រុមថ្មីនេះ Aubameyang បានក្លាយជាកីឡាករទី៤ដែលរកគ្រាប់បាល់បាននៅលីគកំពូលអេស្ប៉ាញ, បារាំង, អាល្លឺម៉ង់ និងអង់គ្លេស។ គិតមកទល់ពេលនេះ កីឡាករកើតនៅបារាំងរកបាននៅ ...