• 1661
    0

    ស្ថិតក្នុងវ័យ៣៤ឆ្នាំ និង៨០ថ្ងៃ Karim Benzema ជាកីឡាករចាស់ជាងគេដែលធ្វើបានហ៊ែតទ្រីកនៅ UEFA Champions League។ ខ្សែប្រយុទ្ធបារាំងខាងលើរកបាន៣គ្រាប់ម្នាក់ឯងក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UCL ដែល Real Madrid ឈ្នះ Paris Saint Germain ៣ទល់នឹង១។ គ្រាប់បាល់របស់ Benzema កើតឡើងក្នុងនាទី៦១, ៧៦ និង៧៨ ក្រោយ Kylian ...
  • 1090
    0

    ខ្សែប្រយុទ្ធ Marcus Rashford បានបើកចិត្តក្នុងការចាកចេញបន្ទាប់មិនសប្បាយចិត្តនៅរដូវកាលនេះ។ ក្នុងនោះក្រោមការដឹកនាំរបស់លោក Ralf Rangnick Rashford តែងតែឋិតនៅជាកីឡាករបម្រុង សម្រាប់តំបន់ប្រយុទ្ធ។ យ៉ាងណាមិញថ្លែងនៅលើបណ្ដាញសង្គមពី Rio Ferdinand បាននិយាយថា “ប្រសិនបើនោះជាការពិតវាពិតជាពិបាក លោកបានឃើញបែបនេះដែរ ហើយ Rashford គេលេងមិនបានល្អមួយរយៈមកហើយគេមើលទៅមិនសប្បាយចិត្តនៅ Man United នៅពេលនេះទេ។ ខ្ញុំមានអារម្មណ៍ថាដូចជាគេកំពុងមានសម្ពាធ ខ្ញុំបានឃើញវាច្រើនសប្តាហ៍មកហើយ” ។ Rashford ...
  • 1667
    0

    ក្លឹប Tottenham HotSpurs ត្រូវបានគេជឿថាកំពុងតែចាំស្ដាប់សំណើរពីក្លឹបផ្សេងៗបន្ទាប់ពីខ្សែការពារ Emerson Royal ចង់ចាកចេញពីក្លឹប។ Spurs ដែលទើបតែនាំយក Emerson Royal កាលពីរដូវកាលមុននោះត្រូវបានរងការរិះពីទម្រង់ធ្លាក់ចុះ នឹងត្រូវបានរបូតជម្រើសដំបូងទៅលើកីឡាករ Matt Dohertyដែលលេងបានល្អ ព្រោះអាចថាគេមានបទពិសោធទ៍នៅអង់គ្លេសស្រាប់។ គិតមកទល់ពេកនេះ Spurs នឹងបើកភ្លើងខៀវបើសិនមានក្លឹបផ្សេងចង់នាំយក Emerson ជាពិសេសការត្រលប់អ៉េស្ប៉ាញវិញ៕ Monsoon
  • 1417
    0

    សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារីអបអរសាទរខួបលើកទី១១១ «ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២» និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្ដាល និងចៅក្រមបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ ការប្រកួតបាល់ទះនារី អបអរសាទរ «ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២» នេះមានក្រុមចំនួន ៤ ចូលរួម ...
  • 2609
    0

    កីឡដ្ឋានហនុមានទទួលបាន​អ្នកចូលរួមទស្សនាដោយផ្ទាល់ច្រើនជាងគេក្នុងសប្ដាហ៍ទី១នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។ កីឡដ្ឋាននៅខេត្តសៀមរាបមួយនេះទទួល​បាន​អ្នកទស្សនាផ្ទាល់សរុប១១៨១នាក់ ពេលទទួលការប្រកួតរវាងអង្គរថាយហ្គឺរ និងវិសាខា នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា។ លំដាប់ទី២បានទៅលើ​កីឡដ្ឋានខេត្តស្វាយរៀងដែលមាន​ ១១៥១នាក់ ក្នុងការប្រកួតនៅថ្ងៃអង្គារ​ ទី០៨ ខែមីនា រវាងព្រះខ័នរាជស្វាយរៀង និង​គិរីវង់សុខសែនជ័យ។ ចំណែកលំដាប់ទី៣បានទៅលើ​កីឡដ្ឋានខេមបូឌាអ៊ែរវ៉េរបស់បឹងកេត ដោយទទួលបាន៥៨១នាក់ពេលប៉ះណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា។ នៅថ្ងៃដដែលនោះ កីឡដ្ឋាន​ Tiffy ...
  • 2189
    0

    អតីតអ្នកចាត់ការ Arsenal លោក Arsene Wenger ជឿជាក់ថា ការធ្វើពុតរបស់​ Fabinho ជាកត្តាមួយដែលធ្វើឲ្យ Alexis Sanchez ទទួល​បាន​កាតក្រហម។ “Fabinho ធ្វើពុតទេ។ គាត់ពិតជាមានបំណង។ បើ Suarez ទាត់ជើងគេមែននោះ ស្ថានភាពប៉ុណ្ណឹង គេសមតែងើបឡើងវិញបាន ភ្លាមៗ។” នេះជាការថ្លែងរបស់លោក Wenger។ ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA ...
  • 1476
    0

    បន្ទាប់ពីមានការបង្កជម្លោះនិងការវាយប្រហារគ្នាររវាងអ្នកគាំទ្ររបស់ក្លិប Atlas នឹង Queretaro FIFA បានស្នើឱ្យលីគ Liga ស្វែងរកយុត្តិធម៌យ៉ាងលឿនបំផុតជុំវិញបញ្ហាដែលបានកើតឡើង។ ក្នុងនោះFIFA បានចូលរួមជាមួយសហព័ន្ធបាល់ទាត់ម៉ិកស៊ិក និង CONCACAF ក្នុងការថ្កោលទោសបញ្ហាដ៏គ្រោះថ្នាក់ដែលបានកើតឡើងនឹងស្វែងរកដំណោះស្រាយឱ្យលឿនបំផុត។» នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។ យ៉ាងហោចណាស់មនុស្ស២៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្រោយពេលវាយប្រហារកើតឡើង ហើយសហព័ន្ធ FIFA បានចាត់ទុកអំពើហិង្សាថា ជារឿងដ៏ឃោឃៅ និងភាពអន្តរាយ៕ -Monsoon-
  • 1776
    0

    ខ្សែបម្រើប្រយុទ្ធ Paulo Victor មិនទាន់បានបង្ហាញខ្លួនសម្រាប់ក្រុមថ្មីវិសាខានៅឡើយទេចាប់តាំងពីចូលរួមក្រុមនេះនៅដើមរដូវកាល២០២២។ តាមពិតទៅ អតីតសមាជិកភ្នំពេញក្រោនដដែលនៅហាត់ជាមួយក្លិបថ្មីខាងលើធម្មតាទេ តែមិនអាចលេងបាន ព្រោះនៅជាប់បម្រាម៥ប្រកួត ពាក់ព័ន្ធទៅនឹងការប្រទូស្ដរាយ កាលឆ្នាំ២០២០នៅប្រកួតចុងក្រោយតទល់​បឹងកេត។ កាលណោះគេនៅភ្នំពេញក្រោន។ ការពិន័យនេះត្រូវបានដាក់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ មានន័យថា ទោះបីជាគេផ្លាស់ទៅលេងនៅក្រៅប្រទេស ក៏បម្រាមនៅតែមិនអស់សុពលភាពដែរ ដោយត្រូវទុកអនុវត្តដដែលពេលគេត្រលប់មកកម្ពុជាវិញ។ គួរដឹងដែរថា ក្រោយចេញពីកម្ពុជា ចុងឆ្នាំ២០២០ Paulo Victor បានទៅលេងនៅបារ៉ែន និងប្រទេសកំណើតប្រេស៊ីល៕
  • 1265
    0

    Tottenham Hotspur បន្តក្ដីសង្ឃឹមក្នុងការប្រជែងកៅអីកំពូលទាំង៤ ក្នុងក្របខណ្ឌ Premier League ក្រោយផ្ដួល Everton ៥ទល់នឹង០ នៅថ្ងៃចន្ទ ទី០៧ ខែមីនា។ គុណផល Spurs មិនសូវឋេរប៉ុន្មានទេប៉ុន្មានសប្ដាហ៍នេះ តែក្នុងការប្រកួតយប់មិញ ពួកគេពិតជាធ្វើបានល្អ។ Michael Keane បានភ្លាត់ស្នៀតឲ្យបាល់ចូលទីខ្លួនឯង​បើកឆាកឲ្យមាន់ខ្នាយមាសនាំមុខ។ Harry Kane រកបាន​២គ្រាប់ បូករួមទាំងគ្រាប់បាល់ម្នាក់មួយគ្រាប់ពី Son Heung-min ...
  • 1195
    0

    ការប្រកួតបាល់ទាត់ក្នុងសាល ឬហ្វូតសាលខាប់ រដូវកាល២០២១ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមីនា​ តទៅ ដោយមាន​២០ក្រុមចូលរួម។ សម្រាប់២០នេះត្រូវបែងចែកជា៥ពូល។ ក្នុងនោះក្រុមលេខ១តាមពូលនីមួយៗ បូករួមទាំងក្រុមលេខ២ល្អជាងគេមួយក្រុមឡើងទៅកាន់វគ្គវិលជុំសន្សំពិន្ទុដំណាក់កាលទី២។ ចប់ការប្រកួតវិលជុំដំណាក់កាលទី២នេះ ក្រុមលេខ៣ និងក្រុមលេខ៤ត្រូវប៉ះគ្នា ហើយអ្នកឈ្នះត្រូវឡើងទៅជួបក្រុមលេខ២ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមឈ្នះនឹងឡើងទៅប៉ះក្រុមលេខ១ ដណ្ដើមជើងឯក។ ក្រុមជើងឯកនឹងទទួលបានឱកាសតំណាងកម្ពុជាទៅប្រកួតជើងឯកហ្វូតសាលអាស៊ីអាគ្នេយ៍ ២០២២៕