Author: MSR Website
-
មិនបោះបង់! លោក Thomas Tuchel នៅតែតស៊ូនៅរហូតដល់ពេលចុងក្រោយជាមួយក្លឹប
លោក Thomas Tuchel ថា លោកនឹងស្នាក់នៅទឹកដី Stamford Bridge រហូតដល់ចប់រដូវកាល បើទោះជាក្លិប Chelsea កំពុងជួបបញ្ហាក៏ដោយ។ បច្ចុប្បន្ន ក្លិប Chelsea កំពុងជួបបញ្ហា ដោយសារតែវិធានការរបស់រដ្ឋាភិបាលអង់គ្លេសលើលោក Roman Abramovich ពោលពួកគេមិនអាចនាំចូលកីឡាករ ឬបន្តកុងត្រាថ្មីលើកីឡាករ ហើយក៏មិនអាចលក់សំបុត្រសម្រាប់ការប្រកួតផងដែរ។ ជុំវិញរឿងនេះលោក Thomas Tuchel បានថ្លែងថា “លោកនឹងនៅជាមួយក្លិបរហូតដល់ចប់រដូវកាល ... -
Benzema តាមស្មើកំណត់ត្រាផ្ទាល់ខ្លួនមួយកាល១០ឆ្នាំមុន
Karim Benzema បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួត La Liga ដែល Real Madrid ឈ្នះ ០ទល់នឹង៣។ គ្រាប់បាល់របស់គេកើតឡើងបន្ទាប់ពីការបើកឆាករបស់ Vinicius Jr។ គិតត្រឹមពេលនេះ Benzema រកបាន៣២គ្រាប់ ពីគ្រប់កម្មវិធី ខណៈពេញមួយរដូវកាល២០១១-២០១២ គេរកបាន៣២គ្រាប់គ្រប់កម្មវិធីដូចគ្នា។ ២៨ប្រកួតនៅ La Liga ក្រុមអធិរាជសមាន៦៦ពិន្ទុ នាំមុខក្រុមលេខ២ Sevilla ១០ពិន្ទុ៕ -
លោក Ralf Rangnick ជឿថា Ronaldo និងបង្ហាញភាពខ្លាំងពេលប៉ះ AT Madrid
អ្នកចាត់ការក្រុម Manchester United លោក Ralf Rangnick សង្ឃឹមថា Cristiano Ronaldo អាចបង្កើតទម្រង់លេងល្អឡើងវិញនៅយប់នេះ នៅពេលពួកគេជួបជាមួយ Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League។ Ronaldo បានជាពីរបួសត្រគាកកាលពីចុងសប្ដាហ៍មុនហើយបានស៊ុត Hat-trick ទល់នឹង Tottenham Hotspur ក្នុងក្របខណ្ឌ Premier League ដោយបានបំបែកកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគឺ ... -
នេន សុធារដ្ឋ ត្រូវចាំជាងមួយខែទៀតទើបអាចចូលទីលានបាន
លោក ឃឹម បូរី គ្រូបង្វឹកក្រុមធំណាហ្គាវើលដ៍ បង្ហើបថា ខ្សែការពារ នេន សុធារដ្ឋ បានធូរស្បើយពីរបួសសរសៃពួរជង្គង់៨០ភាគរយហើយ និងរង់ចាំជាង១ខែទៀតទើបអាចវិលចូលទីលានបាន។ ខ្សែការពារដែលអាចលេងបានច្រើនតំណែងខាងលើអាចហាត់ពង្រឹងកាយសម្បទាខ្លួនឯងបាន តែត្រូវរង់ចាំ១ខែជាងទៀតទើបអាចហាត់បច្ចេកទេសជាមួយមិត្តរួមក្រុម។ គួររំឮកថា នេន សុធារដ្ឋ បានរងរបួសដាច់សរសៃពួរជង្គង់អំឡុងការប្រកួតលីគកំពូល២០២១ កាលខែសីហា ពេលណាហ្គាប៉ះភ្នំពេញក្រោន។ កាលណោះ សុធារដ្ឋ បានព្យាយាមទៅជែងយកបាល់ពីក្រោយខ្នងប្រាក់ ធីវ៉ា តែភ្លាត់ដួលខ្លួនឯង បណ្ដាលឲ្យដាច់តែម្ដង៕ -
Manchester United កំពុងពិចារណានៅ៣ចំណុចធំៗដើម្បីកែលម្អ Old Trafford ឲ្យធំជាងមុន…
Old Trafford គីជាកីឡដ្ឋានលំដាប់ទី២ធំជាងគេនៅអង់គ្លេសបន្ទាប់ពី Wembley និងជាកីឡដ្ឋានធំលំដាប់ទី១១នៅអឺរ៉ុប។ កីឡដ្ឋានមួយនេះអាចផ្ទុកទស្សនិកជនចូលទស្សនាបានចំនួន 74140 នាក់។ Old Trafford ត្រូវបានកសាងឡើងនៅឆ្នាំ1909 និងបានសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ១៩១០ គិតមកដល់ពេលនេះវាមានអាយុកាល១១២ឆ្នាំហើយ។ ដោយឡែកថ្មីៗនេះដែល ក្រុមគ្រួសារត្រកូល Glazer ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Manchester United កំពុងពិចារណានៅ៣ចំណុចធំៗដើម្បីកែលម្អទីតាំងមួយនេះឲ្យធំជាងមុន។ ទី១នោះគឺ វ៉ៃចោល ... -
ឮថា ក្លិបបាល់ទាត់ធំមួយនៅកម្ពុជាទាក់ទងគ្រូធំឈ្នះជើងឯកលីគកំពូលឥណ្ឌា
ដំណឹងខ្សឹបខ្សៀវចុងក្រោយបង្អស់មួយថា ក្លិបបាល់ទាត់ដ៏ធំ និងសម្បូរលុយមួយនៅកម្ពុជាបានទាក់ទងគ្រូបង្វឹកម្នាក់ជាជាតិអេស្ប៉ាញ ធ្លាប់ដឹកនាំក្លិប Bagaluru FC ឈ្នះជើងឯកលីគកំពូលឥណ្ឌា កាលពីប៉ុន្មានឆ្នាំ។ ភាគីទាំង២ធ្លាប់ចរចាម្ដងហើយ តែមិនត្រូវគ្នាត្រង់ប្រាក់ខែដែលគ្រូបង្វឹកត្រូវបានគេស្គាល់ថា ឈ្មោះ Carles Cuadrat ទាមទារដល់ទៅ៥ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែភាគីខាងក្លិបមិនអាចរ៉ាប់រងបាន។ យ៉ាងណា បន្ទាប់ពីក្លិបនៅកម្ពុជាមួយនេះចាញ់ ក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League ថ្ងៃសៅរ៍ទៅ ក៏ឮដំណឹងថា បានចរចាគ្នាឡើងវិញ។ ប្រសិនបើលទ្ធផលនៅតែមិនល្អ នោះលោក Carles Cuadrat ... -
Juventus យល់ថា Morata ពេលនេះស្ថិតក្នុងខ្សែប្រយុទ្ធកម្រិតកំពូលមួយ
សេះបង្កង់ Juventus ការបង្ហាញទម្រង់លេងដ៏ល្អរបស់របស់ Álvaro Morata ពេលនេះកំពុងតែឋិតនៅកម្រិតកំពូលចាប់តាំងពីខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងផ្លាស់ទៅកាន់ Barça បានបរាជ័យ។ យ៉ាងណាមិញ មកទល់ពេះលនេះ Morata បានធ្វើអោយអ្នកគាំទ្រនឹងគ្រូបង្វឹកសប្បាយចិត្តជាខ្លាំង ដោយគេបាននិយាយថា៖ “ខ្ញុំមិនដឹងថាតើខ្ញុំនឹងនៅ Juventus នៅរដូវកាលក្រោយឬយ៉ាងណាទេ វាមិនអាស្រ័យលើខ្ញុំទេតែខ្ញុំមានមោទនភាពដែលបាននៅទីនេះ” Morata បានប្រាប់ Dazn ។ សូមបញ្ជាក់ថា Juventus ពេលនេះ មានជម្រើសក្នុងការទិញផ្ដាច់កុងត្រា ... -
ខ្សែការពារកូនខ្មែរបារាំង កុក បូរីស រកគ្រាប់បាល់ដំបូងក្នុងអាជីពនៅម៉ាឡេស៊ី
ខ្សែការពារ កុក បូរីស រកបាន១គ្រាប់ក្នុងជ័យជម្នះ៧ទល់នឹង០របស់ Sarawak United លើ Ultimate FC ក្នុងការប្រកួត Malaysia FA Cup នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ កីឡាករកូនខ្មែរកើតនៅបារាំងដែល Sarawak United ខ្ចីពីភ្នំពេញក្រោន បានទាត់បញ្ចូលទីគ្រាប់បើកឆាកក្នុងនាទីទី៩ រួមចំណែកជួយក្រុមឡើងទៅជុំទី២។ គួរដឹងដែរថា កុក បូរីស បានយល់ព្រមផ្លាស់ទៅលីគកំពូលម៉ាឡេស៊ី ... -
កីឡាករបាល់ទាត់ថៃម្នាក់វ៉ៃកែងគូប្រកួតបែក២៤ថ្នេរ ល្បីដល់អឺរ៉ុប
កីឡាករ Aitsaret Noichaiboon ត្រូវបានក្លិប Bangkok FC នៃលីគទី៣ថៃបញ្ចប់កិច្ចសន្យាភ្លាមៗ បន្ទាប់ពីរូបគេវាយកែងទៅលើគូប្រកួតដែលជាកីឡាករក្លិប North Bangkok University FC ក្នុងការប្រកួតមួយនៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ ការវាយកែងមិនចាញ់អ្នកប្រដាល់នេះ ធ្វើឲ្យកីឡាករ Supasan Ruangsuphanimit បែក និងត្រូវបានដេរដល់ទៅ២៤ថ្នេរឯណោះ។ ថ្នាក់ដឹកនាំក្លិប Bangkok FC ពិតជាខឹងខ្លាំងចំពោះទង្វើរបស់ Aitsaret ហើយក៏សម្រេចលុបកុងត្រាចោលតែម្ដង។ ... -
សមិទ្ធផលកម្ពុជាទទួលបានពីសមាជវិសាមញ្ញរបស់សហព័ន្ធប្រដាល់សកលអាស៊ី
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាតំណាងប្រទេសកម្ពុជាបានចូលរួមមហាសន្និបាតវិសាមញ្ញ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធប្រដាល់សកលអាស៊ី អាណត្តិថ្មី ឆ្នាំ២០២២-២០២៦ ដែលបានប្រព្រឹត្តនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅក្រុងអាម៉ង់ ប្រទេសហ្សកដានី ដែលមានប្រទេសសមាជិកចូលរួមចំនួន ៣០ ប្រទេសក្នុងទ្វីបអាស៊ី ។ ក្នុងឱកាសនោះផងដែរ លោក ប៊ុយ សុភ័ណ្ឌ ក៏បានឈរឈ្មោះជាបេក្ខភាពសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិ និងត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិឆ្នាំ២០២២-២០២៦ ។ នេះជាប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រដាល់សកលកម្ពុជាដែលមានសមាសភាពថ្នាក់ដឹកនាំសហព័ន្ធចូលរួមជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធប្រដាល់សកលអាស៊ីជាលើកដំបូង ។ សមិទ្ធផលធំៗចំនួន ៣ ដែលលោកអគ្គលេខាធិការរូបនេះទទួលបានពីការចូលរួមមហាសន្និបាតវិសាមញ្ញសហព័ន្ធប្រដាល់សកលអាស៊ី ...