Author: MSR Website
-
Rio Ferdinand ថាបើ Rashford ជួបបញ្ហាផ្លូវចិត្តនោះអាចពិបាក
ខ្សែប្រយុទ្ធ Marcus Rashford បានបើកចិត្តក្នុងការចាកចេញបន្ទាប់មិនសប្បាយចិត្តនៅរដូវកាលនេះ។ ក្នុងនោះក្រោមការដឹកនាំរបស់លោក Ralf Rangnick Rashford តែងតែឋិតនៅជាកីឡាករបម្រុង សម្រាប់តំបន់ប្រយុទ្ធ។ យ៉ាងណាមិញថ្លែងនៅលើបណ្ដាញសង្គមពី Rio Ferdinand បាននិយាយថា “ប្រសិនបើនោះជាការពិតវាពិតជាពិបាក លោកបានឃើញបែបនេះដែរ ហើយ Rashford គេលេងមិនបានល្អមួយរយៈមកហើយគេមើលទៅមិនសប្បាយចិត្តនៅ Man United នៅពេលនេះទេ។ ខ្ញុំមានអារម្មណ៍ថាដូចជាគេកំពុងមានសម្ពាធ ខ្ញុំបានឃើញវាច្រើនសប្តាហ៍មកហើយ” ។ Rashford ... -
Spurs ត្រៀមទទួលសំណើរបើសិនមានក្លឹបចង់បានកីឡាកររូបនេះ
ក្លឹប Tottenham HotSpurs ត្រូវបានគេជឿថាកំពុងតែចាំស្ដាប់សំណើរពីក្លឹបផ្សេងៗបន្ទាប់ពីខ្សែការពារ Emerson Royal ចង់ចាកចេញពីក្លឹប។ Spurs ដែលទើបតែនាំយក Emerson Royal កាលពីរដូវកាលមុននោះត្រូវបានរងការរិះពីទម្រង់ធ្លាក់ចុះ នឹងត្រូវបានរបូតជម្រើសដំបូងទៅលើកីឡាករ Matt Dohertyដែលលេងបានល្អ ព្រោះអាចថាគេមានបទពិសោធទ៍នៅអង់គ្លេសស្រាប់។ គិតមកទល់ពេកនេះ Spurs នឹងបើកភ្លើងខៀវបើសិនមានក្លឹបផ្សេងចង់នាំយក Emerson ជាពិសេសការត្រលប់អ៉េស្ប៉ាញវិញ៕ Monsoon -
សហព័ន្ធបាល់ទះកម្ពុជាត្រៀមបង្កើតក្រុមនារីទុកប្រកួតនៅស៊ីហ្គេម២០២៣
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារីអបអរសាទរខួបលើកទី១១១ «ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២» និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្ដាល និងចៅក្រមបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ ការប្រកួតបាល់ទះនារី អបអរសាទរ «ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២» នេះមានក្រុមចំនួន ៤ ចូលរួម ... -
កីឡដ្ឋានហនុមានឈរលើគេសម្រាប់ចំនួនអ្នកទស្សនាផ្ទាល់នៅលីគកំពូលសប្ដាហ៍ទី១
កីឡដ្ឋានហនុមានទទួលបានអ្នកចូលរួមទស្សនាដោយផ្ទាល់ច្រើនជាងគេក្នុងសប្ដាហ៍ទី១នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។ កីឡដ្ឋាននៅខេត្តសៀមរាបមួយនេះទទួលបានអ្នកទស្សនាផ្ទាល់សរុប១១៨១នាក់ ពេលទទួលការប្រកួតរវាងអង្គរថាយហ្គឺរ និងវិសាខា នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា។ លំដាប់ទី២បានទៅលើកីឡដ្ឋានខេត្តស្វាយរៀងដែលមាន ១១៥១នាក់ ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី០៨ ខែមីនា រវាងព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ។ ចំណែកលំដាប់ទី៣បានទៅលើកីឡដ្ឋានខេមបូឌាអ៊ែរវ៉េរបស់បឹងកេត ដោយទទួលបាន៥៨១នាក់ពេលប៉ះណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា។ នៅថ្ងៃដដែលនោះ កីឡដ្ឋាន Tiffy ... -
Wenger រិះគន់ Fabinho រឿងធ្វើពុត បណ្ដាលឲ្យ Sanchez បានកាតក្រហម
អតីតអ្នកចាត់ការ Arsenal លោក Arsene Wenger ជឿជាក់ថា ការធ្វើពុតរបស់ Fabinho ជាកត្តាមួយដែលធ្វើឲ្យ Alexis Sanchez ទទួលបានកាតក្រហម។ “Fabinho ធ្វើពុតទេ។ គាត់ពិតជាមានបំណង។ បើ Suarez ទាត់ជើងគេមែននោះ ស្ថានភាពប៉ុណ្ណឹង គេសមតែងើបឡើងវិញបាន ភ្លាមៗ។” នេះជាការថ្លែងរបស់លោក Wenger។ ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA ... -
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានថ្កោលទោសក្លិប Queretaro និងក្លិប Atlas នៃលីគកំពូលម៉ិកស៊ិក Liga
បន្ទាប់ពីមានការបង្កជម្លោះនិងការវាយប្រហារគ្នាររវាងអ្នកគាំទ្ររបស់ក្លិប Atlas នឹង Queretaro FIFA បានស្នើឱ្យលីគ Liga ស្វែងរកយុត្តិធម៌យ៉ាងលឿនបំផុតជុំវិញបញ្ហាដែលបានកើតឡើង។ ក្នុងនោះFIFA បានចូលរួមជាមួយសហព័ន្ធបាល់ទាត់ម៉ិកស៊ិក និង CONCACAF ក្នុងការថ្កោលទោសបញ្ហាដ៏គ្រោះថ្នាក់ដែលបានកើតឡើងនឹងស្វែងរកដំណោះស្រាយឱ្យលឿនបំផុត។» នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។ យ៉ាងហោចណាស់មនុស្ស២៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្រោយពេលវាយប្រហារកើតឡើង ហើយសហព័ន្ធ FIFA បានចាត់ទុកអំពើហិង្សាថា ជារឿងដ៏ឃោឃៅ និងភាពអន្តរាយ៕ -Monsoon- -
ឮថា Paulo Victor មិនទាន់លេងឲ្យវិសាខាបានទេ ព្រោះបញ្ហានេះ
ខ្សែបម្រើប្រយុទ្ធ Paulo Victor មិនទាន់បានបង្ហាញខ្លួនសម្រាប់ក្រុមថ្មីវិសាខានៅឡើយទេចាប់តាំងពីចូលរួមក្រុមនេះនៅដើមរដូវកាល២០២២។ តាមពិតទៅ អតីតសមាជិកភ្នំពេញក្រោនដដែលនៅហាត់ជាមួយក្លិបថ្មីខាងលើធម្មតាទេ តែមិនអាចលេងបាន ព្រោះនៅជាប់បម្រាម៥ប្រកួត ពាក់ព័ន្ធទៅនឹងការប្រទូស្ដរាយ កាលឆ្នាំ២០២០នៅប្រកួតចុងក្រោយតទល់បឹងកេត។ កាលណោះគេនៅភ្នំពេញក្រោន។ ការពិន័យនេះត្រូវបានដាក់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ មានន័យថា ទោះបីជាគេផ្លាស់ទៅលេងនៅក្រៅប្រទេស ក៏បម្រាមនៅតែមិនអស់សុពលភាពដែរ ដោយត្រូវទុកអនុវត្តដដែលពេលគេត្រលប់មកកម្ពុជាវិញ។ គួរដឹងដែរថា ក្រោយចេញពីកម្ពុជា ចុងឆ្នាំ២០២០ Paulo Victor បានទៅលេងនៅបារ៉ែន និងប្រទេសកំណើតប្រេស៊ីល៕ -
Spurs លត់ Everton ៥-០ បន្តក្ដីសង្ឃឹមប្រជែង Top 4
Tottenham Hotspur បន្តក្ដីសង្ឃឹមក្នុងការប្រជែងកៅអីកំពូលទាំង៤ ក្នុងក្របខណ្ឌ Premier League ក្រោយផ្ដួល Everton ៥ទល់នឹង០ នៅថ្ងៃចន្ទ ទី០៧ ខែមីនា។ គុណផល Spurs មិនសូវឋេរប៉ុន្មានទេប៉ុន្មានសប្ដាហ៍នេះ តែក្នុងការប្រកួតយប់មិញ ពួកគេពិតជាធ្វើបានល្អ។ Michael Keane បានភ្លាត់ស្នៀតឲ្យបាល់ចូលទីខ្លួនឯងបើកឆាកឲ្យមាន់ខ្នាយមាសនាំមុខ។ Harry Kane រកបាន២គ្រាប់ បូករួមទាំងគ្រាប់បាល់ម្នាក់មួយគ្រាប់ពី Son Heung-min ... -
មកដឹងដំណាក់កាលនៃការប្រកួតហ្វូតសាលខាប់ ២០២១
ការប្រកួតបាល់ទាត់ក្នុងសាល ឬហ្វូតសាលខាប់ រដូវកាល២០២១ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមីនា តទៅ ដោយមាន២០ក្រុមចូលរួម។ សម្រាប់២០នេះត្រូវបែងចែកជា៥ពូល។ ក្នុងនោះក្រុមលេខ១តាមពូលនីមួយៗ បូករួមទាំងក្រុមលេខ២ល្អជាងគេមួយក្រុមឡើងទៅកាន់វគ្គវិលជុំសន្សំពិន្ទុដំណាក់កាលទី២។ ចប់ការប្រកួតវិលជុំដំណាក់កាលទី២នេះ ក្រុមលេខ៣ និងក្រុមលេខ៤ត្រូវប៉ះគ្នា ហើយអ្នកឈ្នះត្រូវឡើងទៅជួបក្រុមលេខ២ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមឈ្នះនឹងឡើងទៅប៉ះក្រុមលេខ១ ដណ្ដើមជើងឯក។ ក្រុមជើងឯកនឹងទទួលបានឱកាសតំណាងកម្ពុជាទៅប្រកួតជើងឯកហ្វូតសាលអាស៊ីអាគ្នេយ៍ ២០២២៕ -
លោក Thomas Tuchel ថាអ្នកគាំទ្រ Chelsea ថ្វើខុសរឿងមួយនៅពេល Chelsea ឈ្នះ Burnely
ក្នុងការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅដែល Chelsea បានឈ្នះ Burnley ៤ទល់នឹង ០ ទៅហើយនោះលោក Thomas Tuchel បានសម្ដែងការមិនពេញចិត្តទៅកាន់អ្នកគាំទ្រខ្លួននៅរឿងមួយ។ ក្នុងនោះមុនការប្រកួតចូលមកដល់កីឡាករទាំងអស់ នឹង អ្នកគាំទ្រតម្រូវឲ្យធ្វើការគោរព នឹងរំលែកក្ដីលំបាកដល់ប្រទេសអ៊ុយក្រែនបន្ទាប់ពីមានជម្លោះជាមួយរុស្សី។ យ៉ាងណាមិញអំឡុងពេលនោះបែរជាអ្នកគាំទ្រ Chelsea ទាំងអស់បាននាំគ្នាស្រែកឈ្មោះលោក Roman Abramovic ដែលជាម្ចាស់ក្លឹបជនជាតិរុស្ស៊ីទៅវិញ ហើយទង្វើនេះត្រូវបានលោក Tuchel ចាត់ទុកថាវាខុសទាំងស្រុង ព្រោះវាមិនមែនជាពេលដែលសាកសមក្នុងការធ្វើបែបនេះឡើយ៕ – Monsoon-