Author: MSR Website
-
សៀមរាបអេហ្វស៊ីបញ្ចប់កំណត់ត្រា១០០ភាគរយរបស់ក្រុមនារីភ្នំពេញក្រោន
កំណត់ត្រាមិនដែលចាញ់ មិនដែលស្មើ របស់ក្រុមកីឡាការិនីភ្នំពេញក្រោនពីការប្រកួត១០លើកកន្លងមកក្នុងក្របខណ្ឌ Cambodian Women’s League រដូវកាល២០២១/២០២២ ត្រូវបានបញ្ចប់ដោយក្រុមនារីសៀមរាបអេហ្វស៊ី។ ក្រុមមកពីខេត្តសៀមរាបបានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល២ទល់នឹង៣ ក្នុងការប្រកួតសប្ដាហ៍ទី១១ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ ក្នុងការប្រកួតនេះ ក្រុមនារីភ្នំពេញក្រោនរកបាន២ទល់នឹង១ ក្នុងវគ្គទី១។ ផ្ទុយទៅវិញ ក្នុងវគ្គទី២ បន្ទាប់ពីមានការប្រទូស្ដរាយរហូតដល់អាជ្ញាកណ្ដាលដកកាតក្រហមដល់កីឡាការិនីសៀមរាបអេហ្វស៊ីម្នាក់ និងភ្នំពេញក្រោន២នាក់ ការប្រកួតក៏ប្រែប្រួល។ សៀមរាបអេហ្វស៊ីឆក់យកបាន២គ្រាប់បន្ថែមទៀត។ សរុបមក ភ្នំពេញក្រោនមានកាតក្រហម៣នាក់ ពោលក្នុងវគ្គទី១ ... -
អ្នកគាំទ្រ Chelsea បារម្ភពីស្ថានភាពរបស់ក្លឹបទោះបីប្រកួតឈ្នះក្ដី
អ្នកគាំទ្រ Chelsea បង្ហាញអារម្មណ៍ពិតពេល Chelsea ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល នឹងបាននិយាយថាពួកគេបារម្ភថាយុគសម័យនៃភាពជោគជ័យរបស់ក្លឹបនឹងត្រូវបញ្ចប់បន្ទាប់ពីមហាសេដ្ឋីរុស្ស៊ី Roman Abramovich ត្រូវបានបង្កកទ្រព្យសម្បត្តិកាលពីសប្តាហ៍មុន។ ពេលនេះ Chelsea ស្ថិតក្នុងស្ថានភាពទន់ខ្សោយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មលើលោក Abramovich និងអ្នកជំនួញរុស្ស៊ីផ្សេងទៀតដោយថា លោក Abramovich មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន អស់ជាច្រើនទសវត្សរ៍មកហើយ។ ម្ចាស់ជើងឯកអ៊ឺរ៉ុនេះកំពុងដំណើរការក្រោមអាជ្ញាប័ណ្ណពិសេសរបស់រដ្ឋាភិបាលដែលរួមបញ្ចូលច្បាប់តឹងរឹងលើការចំណាយប្រតិបត្តិការហើយ ក្រុមអាចបន្តលេង និងផ្តល់ប្រាក់ឈ្នួលដល់កីឡាករ និងបុគ្គលិក ប៉ុន្តែមិនអាចទិញ ឬលក់កីឡាករ ... -
ក្រោយទាត់ចូល១គ្រាប់ឲ្យ West Ham ខ្សែប្រយុទ្ធអ៊ុយក្រែនស្រក់ទឹកភ្នែកភ្លាម
Andriy Yarmolenko ទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ West Ham United ក្រោយរូបគេទាត់បញ្ចូលទីមួយគ្រាប់ក្នុងការប្រកួតឈ្នះ Aston Villa ២ទល់នឹង១ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ ការទទួលសម្លេងលើកទឹកចិត្តកាន់តែច្រើននេះ ដោយសារតែគេបានសម្រក់ទឹកភ្នែកអំឡុងអបអរគ្រាប់បាល់បញ្ចូលទី និងជាការស្រក់ទឹកភ្នែកដែលបង្ហាញពីការនឹកគិតដល់ប្រទេសអ៊ុយក្រែនរបស់គេ។ ក្រោយចប់ការប្រកួត Yarmolenko ត្រូវបានគណៈកម្មការរៀបចំផ្ដល់រង្វាន់ជាកីឡាករល្អប្រចាំការប្រកួត៕ -
វិសាខា ប៉ះណាហ្គា មានន័យថា លោក មាស ចាន់ណា ប៉ះក្រុមចាស់លើកដំបូង
វិសាខា ត្រូវទទួលភ្ញៀវណាហ្គាវើលដ៍ក្នុងការប្រកួត Cambodian Premier League រដូវកាល២០២២ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា នេះ។ អ្វីដែលគួរកត់សម្គាល់ដែរ គឺលោក មាស ចាន់ណា នឹងប៉ះក្រុមចាស់ណាហ្គារបស់ខ្លួនដែលលោកធ្លាប់ចំណាយពេលជាង២០ឆ្នាំក្នុងនាមជាកីឡាករ និងគ្រូបង្គោល។ បច្ចុប្បន្នលោកជាអ្នកចាត់ការក្រុមរបស់វិសាខា (Team Manager)។ គ្រូបង្វឹកមានកំណើតនៅខេត្តកំពង់ស្ពឺបានចូលរួមជាមួយក្រុមតំណាងក្រុមហ៊ុនណាហ្គាវើលដ៍មួយនេះតាំងពីឆ្នាំ១៩៩៧ ក្នុងនាមជាកីឡាករ និងបានឈ្នះជើងឯកលីគកំពូលរដូវកាល២០០៧ និង២០០៩។ លោកបានចូលនិវត្តន៍ក្នុងនាមជាកីឡាករក្នុងឆ្នាំ២០១២ និងបានធ្វើជាជំនួយតាំងពីពេលនោះមក។ អតីតខ្សែបម្រើឆ្នើមជម្រើសជាតិកម្ពុជារូបនេះបានបន្តបាល់ទាត់ក្នុងនាមជាគ្រូជំនួយក្រុមដដែលនេះរហូតដល់ឆ្នាំ២០១៥ក៏បានកាន់ជាគ្រូបង្គោលពេញសិទ្ធិ ... -
កីឡាករកើតនៅអាល្លឺម៉ង់ម្នាក់រង់ចាំ៥ឆ្នាំទម្រាំបានជាប់ជម្រើសជាតិវៀតណាម
Adriano Schmidt បានបញ្ចប់ការរង់ចាំ៥ឆ្នាំក្នុងការជាប់ជម្រើសជាតិវៀតណាម ដែលជាប្រទេសខាងឪពុករបស់ខ្លួន។ ខ្សែការពារកណ្ដាលរូបនេះបច្ចុប្បន្នលេងនៅក្លិប Binh Dinh នៃលីគកំពូលវៀតណាម។ គេមានឪពុកជាជនជាតិវៀតណាម និងម្ដាយជាជនជាតិអាល្លឺម៉ង់ ហើយគេកើតនៅប្រទេសខាងម្ដាយ។ កីឡាករវ័យ២៧ឆ្នាំបានចូលហ្វឹកហាត់បាល់ទាត់នៅប្រទេសអាល្លឺម៉ង់់ក្នុងក្រុមថ្នាលចំនួន៣ មុនចូលក្រុមធំ TSV Schwabmünchen នៃលីគទី៥អាល្លឺម៉ង់ ក្នុងឆ្នាំ២០១៦។ ឆ្នាំ២០១៨ គេបានផ្លាស់មកលីគកំពូលវៀតណាម ដោយចូលរួមជាមួយក្លិប Hai Phong និងក្នុងបំណងជាប់ជម្រើសជាតិរបស់ប្រទេសខាងឪពុក។ Schmidt ដែលមានកម្ពស់១ម៉ែត្រ៨៥ត្រូវបានកោះហៅចូលជម្រើសជាតិវៀតណាមត្រៀមប្រកួតជម្រុះ FIFA ... -
ហ៊ុល គឹមហ៊ុយ ទុករៀមច្បងម្នាក់ជា Idol
អ្នកចាំទី ហ៊ុល គឹមហ៊ុយ ទម្លាយថា រៀមច្បងសម្បូរបទពិសោធ ស៊ូ យ៉ាទី គឺជានិមិត្តរូបក្នុងដួងចិត្តតាំងពីតូចម្ល៉េះ ហើយថា បានតាមដានច្រើននូវបច្ចេកទេសចាប់បាល់ពីសមាជិកក្លិបណាហ្គាវើលដ៍រូបនេះដើម្បីសម្រួចសមត្ថភាពផ្ទាល់ខ្លួនកាន់តែប្រសើរ។ គឹមហ៊ុយ បង្ហើបថា កាលពីតូចធ្លាប់តែហុចទឹកដល់រៀមច្បងខាងលើ ដូច្នេះគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលមានឱកាសហ្វឹកហាត់ និងបានប្រកួតប្រជែងក្នុងក្រុមជម្រើសជាតិជាមួយអតីតអ្នកចាំទីក្លិបបឹងកេតខាងលើនាពេលកន្លងមក។ គួររំឭកថា ហ៊ុល គឹមហ៊ុយ បានចូលរួមជាមួយបឹងកេតពីសាលាបាល់ទាត់ជាតិបាទីនៅដំណាច់រដូវកាល២០១៨ ពោល៤ខែក្រោយស៊ូ យ៉ាទី ចាកចេញពីក្រុមជើងឯក MCL ៤សម័យមួយនេះទៅក្រុមគូប្រជែងណាហ្គាវើលដ៍។ អ្នកទាំងពីរផ្ដើមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិរួមគ្នាលើកដំបូងកាលខែមិថុនា ឆ្នាំ២០១៧ ... -
គ្រូបឹងកេត បង្ហើបចំណុចពិសេសរបស់ទ័ពមុនប៉ះគ្នាថ្ងៃនេះ
“ចំណុចពិសេសរបស់ទ័ព គឺធ្វើការជាក្រុមបានល្អ, ការពារជាក្រុមបានល្អ និងវាយបកបានលឿន។” នេះជាការលើកឡើងរបស់លោក គីម ភក្ដី គ្រូបង្គោលបឹងកេត មុនប៉ះគ្នាជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា លើទឹកដីខ្លួន។ លោក គីម ភក្ដី មើលឃើញថា ទ័ពមានកីឡាករក្មេងៗ និងកីឡាករបរទេសល្អ ហើយក៏មានការប្រែប្រួលជាងរដូវកាលមុន។ ដូច្នេះលោកគិតថា ទ័ពគឺជាក្រុមដ៏ខ្លាំងនៅរដូវកាល២០២២នេះ។ ចំពោះចំណុចខ្វះខាតរបស់ទ័ពវិញ លោក គីម ភក្ដី ... -
Neymar ចេញបកស្រាយរឿងជម្លោះជាមួយ Donnarumma
បន្ទាប់ពីចាញ់ Real Madrid ធ្លាក់ចេញពី UEFA Champion League វគ្គ១៦ក្រុម ស្រាប់តែមានព័ត៍មានបានចុះផ្សាយថា Neymar នឹង Donnarumma មានជម្លោះនឹងគ្នានៅក្នុងបន្ទាប់ផ្លាស់សម្លៀកបំពាក់។ យ៉ាងណាមិញNeymar ចែករំលែក WhatsApp ឯកជនរបស់គេជាមួយ Gigio Donnarumma ដើម្បីបដិសេធពាក្យចចាមអារ៉ាមនៃការឈ្លោះគ្នានៅក្នុងបន្ទប់ស្លៀកពាក់ ថានេះជារឿងមិនពិតឡើយ”វាជារឿង ក្លែងក្លាយ មិនដូចអ្វីដែលគេបានចុះផ្សាយឡើយ។ Neymar ក៏បានបន្ថែមនៅលើ Instagram ... -
Man City ផ្ដល់ពេលអោយ Fernandinho សម្រេចចិត្តអោយបានត្រឹមត្រូវមុនសម្រេចចេញ
ខ្សែបម្រើដែលមានសក្ដានុពល Fernandinho កំពុងតែពិចារណាលើកុងត្រាថ្មី ហើយ Man City បញ្ចាក់ថាពិតជាមិនចង់បាត់បង់គេឡើយ។ ក្នុងនោះកុងត្រា Fernandinho ជាមួយ Man City និងអស់ក្នុងខែមិថុនា ខាងមុខនេះ ខណៈដែរ Fernandino ក៏ត្រូវបានអ្នកសារព័ត៍មានសួរដែរថាគេសម្រេចបែបណាលើរឿងនេះ Fernandinho តបវិញថាមានតែ ព្រះទេទើបដឹង” ហើយគេបានប្រាប់ BT Sport ថារឿងនេះនឹងឃើញច្បាស់នៅខែឧសភា។ រីឯ លោក ... -
Jamie Carragher ថា MAN UTD គួរតែធ្វើរឿងនេះទៅកាន់លោក Thomas Tuchel
វីរបុរសរបស់ក្រុមហង្សក្រហម លោក Jamie Carragher បាននិយាយថា Manchester United គួរតែនាំយកលោក Thomas Tuchel មកដឹកនាំក្រុម បន្ទាប់ពីក្លិប Chelsea ដែលលោកដឹកនាំ កំពុងជួបបញ្ហា។ គិតមកទល់ពេលនេះក្លឹបបានខាតបង់ទឹកប្រាក់ជាច្រើន បន្ទាប់ពីម្ចាស់ក្លឹបម្ចាស់ ត្រូវបានដាក់ទណ្ឌកម្មហើយអតីតខ្សែការពាររបស់ Liverpool លោក Carragher យល់ថា Man Utd គួរតែទាក់ទងនាំយកលោក Tuchel ...