• 1773
    0

    Fulham ដណ្ដើមបានកៅអីទៅក្របខណ្ឌ Premier League សាជាថ្មី ក្រោយឈ្នះ Preston North End ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី៤២ នៃក្របខណ្ឌ Championship។ តាមពិតទៅ ក្រុមលោក Marco Silva មានឱកាសវិលទៅលីគកំពូលអង់គ្លេសតាំងពីសប្ដាហ៍មុន តែបានចាញ់ Derby County ១ទល់នឹង២។ ទន្ទឹមនឹងនេះ Aleksandar Mitrovic រកបាន៤០គ្រាប់ពីការចូលលេង៤០លើកសម្រាប់ ...
  • 577
    0

    សារព័ត៌មានវៀតណាម Zing រាយការណ៍ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមត្រូវបានកែប្រែកាលបរិច្ឆេទថ្មី ដោយប្ដូរពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែកក្កដា ទៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា វិញ។ ព្រឹត្តិការណ៍ឆ្នាំ២០២២នេះនឹងធ្វើឡើងនៅក្រុង Java នៃខេត្ត Surakarta ដែលត្រូវបានស្គាល់ថា Solo ផងដែរ។ ការកែប្រែនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំជាមួយសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍។ លោកឧត្តមសេនីយ៍ Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍ ម្ចាស់ផ្ទះឥណ្ឌូនេស៊ីកំពុងតែប្រកួតប្រជែងជាមួយពេលវេលា ខណៈការប្រកួតនៅសល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះ។ Solo ...
  • 901
    0

    ខ្សែប្រយុទ្ធអាល្លឺម៉ង់ Thomas Muller ត្រៀម នឹងបន្តកុងត្រាថ្មីជាមួយ Bayern ហើយកិច្ច​ព្រម​ព្រៀង​គឺ​ជិត​ដល់​ពេល​វេលា​ដែលត្រូវធ្វើឡើងហើយនេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ។ ក្នុងនោះសមីខ្លួនបានបន្ថែមដែរថា ៖ “ យើង​កំពុង​ពិភាក្សា​គ្នា​យ៉ាងរលូនក្លឹបចង់បន្ត ខ្ញុំក៏ចង់ស្នាក់នៅ ,ដូចនេះយើងពិតជាត្រូវគ្នាល្អ ។ ខ្ញុំគិតថាដំណោះស្រាយនឹងត្រូវបញ្ចប់ នាពេលឆាប់ៗនេះ , Muller បានប្រាប់ Bild ។” សូមបញ្ចាក់ថាបច្ចុប្បន្ន Muller ៣២ឆ្នាំហើយ ស្របពេលកិច្ចសន្យាគ្រោងដល់ឆ្នាំ ...
  • 790
    0

    អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានចេញមកនិយាយទាក់ទងនិងរឿងមានក្លឹបទាក់ទងយកកូនក្រុម Marco Asensio ទៅកាន់ AC Milan ដែលកំពុងតែឡើងជើង។ ក្នុងនោះរដូវកាលនេះ Asensio ថ្វីបើគេបានចូលរួមលេងបានគួរសមតែភាគច្រើនជាកីឡាករបម្រុង និងផ្លាស់ប្ដូរចូលជាហេតុធ្វើអោយមានក្លឹបចង់បានគេនិងធានាថាគេបានចូលលេងជាប់លាប់ ។ យ៉ាងណាមិញលោក Ancelotti នៅតែកាពារលើ Asensio ដោយថា “ គេជាកីឡាករមានគុណភាពដ៏អស្ចារ្យ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងជាមួយអនាគតរបស់គេទេ ...
  • 774
    0

    គិតត្រឹមចប់សប្ដាហ៍ទី០៦ នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ មានតែម៉ាត់ នូរុណ ម្នាក់ប៉ុណ្ណោះដែលជាកីឡាករខ្មែរស្ថិតក្នុងចំណោម Top Scorers ទាំង៩។ ខ្សែប្រយុទ្ធបឹងកេត​រកបាន៥គ្រាប់ តាមពីក្រោមម្ចាស់កំពូលតារាង Marcus Haber របស់ព្រះខ័នរាជស្វាយរៀងដែលមាន១០គ្រាប់។ សប្ដាហ៍នេះ បឹងកេត នឹងត្រូវប៉ះភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា៕
  • 934
    0

    គង់ សំបូរ ត្រូវបានជ្រើសរើសចូលជំនួសចាន់ ប៊ុនហឿន សម្រាប់បេក្ខភាពដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកនៅសង្វៀនថោនដែលគ្រោងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី២៣ ខែមេសា តទៅ។ ការផ្លាស់ប្ដូរនេះត្រូវបានភាគីថោនបញ្ជាក់ថា ដោយសារតែរូបគេកំពុងជាប់ពិន័យរបស់សហព័ន្ធប្រដាល់គុនខ្មែរដែលផ្អាកការចាប់គូដល់រូបគេរយៈពេល ២ខែ។ គួរដឹងដែរថា គង់ សំបូរ នឹងរ៉ាប់រងក្នុងពូល A ជំនួសចាន់ ប៊ុនហឿន ដែលក្នុងនោះគេត្រូវប៉ះសោម វិឆ័យ, អេលីត សុខហ៊ុច, ខុន បូឡា, ផល សោភ័ណ្ឌ និង ...
  • 870
    0

    Cristiano Ronaldo ប្រកាសថា កូនភ្លោះប្រុសរបស់គេម្នាក់់បានចែកឋានហើយ នៅសល់តែកូនស្រី។ ខ្សែប្រយុទ្ធ Manchester United បានចាត់ទុកការបាត់បង់នេះជារឿងដ៏ឈឺចាប់មួយក្នុងជីវិតដែលឪពុកម្ដាយគ្រប់រូបអាចយល់បាន។   គេក៏ទទួលបានការលើកទឹកចិត្តពីមិត្តរួមក្រុមផ្សេងៗដែរ។ បូករួមទាំងកូនភ្លោះស្រីដែលនៅសល់ Cristiano Ronaldo មានកូន៥នាក់​ដែលក្នុងនោះមាន Ronaldo Junior (កើតឆ្នាំ២០១០), Mateo (កើតឆ្នាំ២០១៧) Eva និង Alana Martina (កើតឆ្នាំ២០១៧ ដែលជាកូនមានអ្នកពរពោះជំនួស)៕ ...
  • 833
    0

    ការហ្វឹកហាត់បន្ថែមខ្លួនឯងទាំងមុនម៉ោងជួបជុំគ្នាផ្លូវការគឺជាទម្លាប់មួយដែលលោក មាស ចាន់ណា តែងតែអនុវត្តកាលនៅជាកីឡាករ ព្រោះអាចអភិវឌ្ឍសមត្ថភាពឲ្យបានកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសមានឱកាសជាប់ជម្រើសជាតិនៅសម័យនោះ។ អ្នកចាត់ការវិសាខាដដែលពន្យល់បែបនេះ “៖ប្រៀបធៀបកីឡាករពីមុន និងកីឡាករឥឡូវ មិនដឹងកីឡាករច្រើនប៉ុនណាទេដែលលួចហាត់ថែម ប៉ុន្តែជំនាន់ខ្ញុំភាគច្រើនគឺលួចហាត់ថែមខ្លាំងណាស់។ ប្រសិនបើខ្ញុំវិញ បើគ្រូហាត់ម៉ោង៣អ៊ីចឹង ខ្ញុំទៅដល់តារាងម៉ោង២ ព្រោះខ្ញុំលួចហាត់មួយម៉ោងមុន ឬ៤៥នាទីមុនការហ្វឹកហាត់ផ្លូវការ។ ខ្ញុំប្រឹងដើម្បីជាប់ជម្រើសជាតិ ព្រោះពេលជាប់ជម្រើសជាតិជាមោទកភាពសម្រាប់ក្រុមខ្ញុំ។” បុរសមានកំណើតនៅខេត្តកំពង់ស្ពឺក៏ទទួលស្គាល់ថា នៅសម័យបច្ចុប្បន្នមានការរៀបចំបានល្អជាងមុន ទាំងក្រុមការងារ, រចនាសម័្ពន្ធ និងប្រាក់បៀវត្សច្រើនជាងកាលជំនាន់លោកលេងទៅទៀត។ លោកថា ប្រសិនបើបានលេងទាន់ជំនាន់បច្ចុប្បន្ន មិនដឹងជាសប្បាយប្រឹងយ៉ាងណាទេ។ ...
  • 852
    0

    Inaki Williams បានបង្កើតកំណត់ត្រាដ៏ពិសេសមួយ ដោយលេង២២៤ប្រកួតជាប់គ្នានៅ La Liga ដោយមិនសម្រាកមួយប្រកួតសោះ។ កីឡាករមានឪពុកម្ដាយជាជនជាតិហ្គាណា តែកើតនៅអេស្ប៉ាញ បានចូលរួមការប្រកួត La Liga រវាង Athletic Bilbao និង Celta Vigo នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា។ Bilbao របស់គេបានចាញ់​ក្រុមភ្ញៀវ Celta ០ទល់នឹង២។ យ៉ាងណា ...
  • 792
    0

    មានប្រភពចេញពីជីវិតជាក្មេងកំព្រាគ្មានឪពុកម្ដាយសាច់ញាតិតាំងពីមិនទាន់ដឹងក្ដី អេណារ័ត្ន បានបង្ហើបពីការពុះពារឆ្លងកាត់ការលំបាកតាំងពី ជិវិត ជាកូនគូលីធ្វើការឲ្យគេដើម្បីបាយ១ថ្ងៃ៣ពេល និងការលំបាកបន្តបន្ទាប់រហូតក្លាយជាកីឡាករគុនខ្មែរមួយរូប ។ អេ ណារ័ត្ន បានចាត់ទុកគុនខ្មែរជា ចំណែកដ៏សំខាន់ដែលបានធ្វើឲ្យជីវិតខ្លួនប្រែពីភាពលំបាកទៅរកភាពប្រសើរបន្តិចម្ដងៗ។ តស៊ូ ក្នុងគុនខ្មែរ រយៈពេលជិត១០ឆ្នាំមកនេះ កូនសិស្សលោក អេ ភូថង ទទួលបានឱកាសឡើងប្រកួតញឹកញាប់ទាំងលក្ខណៈជាតិ អន្តរជាតិ ខ្សែក្រវាត់ និងដណ្ដើមប្រាក់លានជាដើម ដែលជាប្រភពចំណូលយ៉ាងសំខាន់។ កីឡាករមានកំណើតពីខេត្តតាកែវ សង្កត់ធ្ងន់ថា អាជីពគុនខ្មែរត្រូវការអត់ធ្មត់ ព្រោះក៏ពិបាករកឱកាសប្រកួតហើយតម្លៃខ្លួនក៏ទាបសម្រាប់ការប្រលូក ...