• 818
    0

    West Ham United បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ក្រោយឈ្នះ Lyon ០ទល់នឹង៣ ក្នុងជើងទី២ ដែលលទ្ធផលសរុបទាំង២ជើង គឺ១ទល់នឹង៤។ នេះជាលើកដំបូងហើយក្នុងរយៈពេល៤៦ឆ្នាំដែលក្រុមរហស្សនាមញញួរធំបានឡើងដល់វគ្គ៤ក្រុមពានកម្រិតអឺរ៉ុបមួយនេះ។ ដោយឡែក FC Barcelona វិញបានធ្លាក់ពីពានទី២កម្រិតអឺរ៉ុបនេះ បន្ទាប់ពីចាញ់ Eintracht Frankfurt ដោយលទ្ធផល២ទល់នឹង៣ ក្នុងជើងទី២ ដូច្នេះលទ្ធផលសរុប គឺ៣ទល់នឹង៤។ ការប្រកួតជើងទី២នៅអេស្ប៉ាញ Frankfurt ...
  • 934
    0

    ប្រធានក្រុមនគរបាលជាតិ សាយ ពិសិដ្ឋ បង្ហើបថា ឯកឧត្តមប្រធានក្លិប ជួន ណារិន្ទ បានជួយជ្រោមជ្រែងរូបគេតាំងពីឈានជើងចូលក្លិបនេះដំបូង រហូតដល់ក្លាយជាកម្លាំងសំខាន់ក្នុងក្រុម និងមានឱកាសទទួលបានការងារបម្រើប្រជាពលរដ្ឋថែមទៀត។ កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអះអាងថា ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំបែបនេះហើយទើបមិនចង់ផ្លាស់ប្ដូរទៅកាន់ទ្រនំថ្មីណាមួយ ពោលគឺចង់បន្តលេងនៅក្រុមតំណាងនគរបាលជាតិរហូតដល់ថ្ងៃចូលនិវត្តន៍តែម្ដង។ សាយ ពិសិដ្ឋ ពន្យល់ “៖ក្រៅពីមានអាជីពបាល់ទាត់មួយដ៏ល្អហើយ ឯកឧត្តមប្រធាន ជួន ណារិន្ទ បានជួយឲ្យខ្ញុំ និងប្អូនខ្ញុំមានក្របខណ្ឌការងារដ៏សមរម្យមួយទៀត អ៊ីចឹងហើយបានជាខ្ញុំមិនចង់ចាកចេញពីក្លិបនគរបាលជាតិ។ ចាំបានថា ពេលខ្ញុំមកហាត់នៅក្លិបប៉ូលិសបានមួយឆ្នាំ ខ្ញុំក៏ជាប់ជម្រើសជាតិ ...
  • 1084
    0

    ខ្សែបម្រើកងយោធពលខេមរភូមិន្ទ ព្រីង ចិត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងស្ថិតក្រោមការតាមដានពីសំណាក់ក្រុមការងារពេទ្យ។ បើតាមគណនី Facebook បងស្រីរបស់កីឡាករមានកំណើតពីខេត្តកណ្ដាល គឺរូបគេមានបញ្ហាកកឈាមក្នុងខួរក្បាល ហើយពេទ្យនឹងតាមដាន២ទៅ៣ថ្ងៃទៀត ប្រសិនបើឈាមមិនរលាយ នោះនឹងវះកាត់។ គួរដឹងដែរថា ព្រីង ចិត្រា បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទ ក្នុងរដូវកាលនេះ ក្រោយចប់កិច្ចសន្យានៅអាស៊ីអឺរ់ុបយូណាយធីត៕
  • 734
    0

    សារព័ត៌មាន Manchester Evening រាយការណ៍ថា Manchester United មានបំណងស៊ីញ៉េកុងត្រាយកលោក Antonio Conte ទៅដឹកនាំជំនួសលោក Ole Gunnar Solskjaer ដែរ តែមិនទទួលបានការគាំទ្រពី Cristiano Ronaldo ទេ។ គ្រានោះ ថ្នាក់ដឹកនាំ Manchester United បានសួរយោបល់ Ronaldo តែគេបានបដិសេធ។   ...
  • 648
    0

    ក្រោយទម្លាក់ Altetico Madrid យ៉ាងលំបាកពីវគ្គ៨ក្រុមចុងក្រោយ Manchester City បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League សាជាថ្មី។ ទន្ទឹមនឹងនេះ លោក Pep Guardiola ក៏បានក្លាយជាគ្រូបង្វឹកដំបូងគេដែលបានឆ្លងដល់វគ្គ៤ក្រុមនេះដែរ ដែលក្នុងនោះជាមួយ Barcelona ៤ដង, Bayern Munich ៣ដង និង Man City ២ដង។ ...
  • 886
    0

    លោក ផន រស្មីពេជ្រ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំបញ្ជាក់ថា លោកធ្លាប់ជាជំនួយការលោក ស៊ុំ វណ្ណា កាលនៅវេស្ទើនភ្នំពេញ ចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ហើយទោះបីលែងធ្វើការរួមគ្នា ក៏អ្នកទាំងពីរនៅបន្តទំនាក់ទំនងល្អរហូតដល់បច្ចុប្បន្ន។ គ្រូបង្វឹកក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០១៩ បង្ហើបថា ទទួលបានការជួយពន្យល់ណែនាំច្រើនពីលោក ស៊ុំ វណ្ណា ជាពិសេសលើការរៀបចំក្រុម។ ដូច្នេះហើយបានជាលោកចាត់ទុកអតីតគ្រូបង្គោលភ្នំពេញក្រោនប្រៀបដូចជាបងប្រុសបង្កើតម្នាក់។ ផន រស្មីពេជ្រ គ្រូបង្គោលក្រុមត្បូងឃ្មុំ ...
  • 734
    0

    យើងបានឃើញហើយពីលទ្ធផលការប្រកួតរបស់ Villarreal ដែល បានយកឈ្នះ Bayern Munich ឡើងទៅវគ្គ៤ក្រុមចុងក្រោយយ៉ាងមិនគួរអោយជឿក្រោមការដឹកនាំរបស់លោក Unai Emery ។   កត្តាសំខាន់មួយចំនួន បានជម្រុញក្រុមបាល់ទាត់អ៉េស្ប៉ាញមួយនេះបង្កើតរឿងមួយដ៏គួរឲ្យចាប់អារម្មណ៍នៅឆ្នាំនេះពោលគឺមិនមែនសំណាងទេ ។ រឿងទាំងនោះដែលយើងចាប់អារម្មណ៍គឺ ៖ លោក Unai Emery បដិសេធដឹកនាំ Newcastle United នាំយកខ្សែប្រយុទ្ធដែលក្លឹបចង់បានគឺ Danjuma ដើម្បីជួយក្លឹប ភាពវ័យឆ្លាតរបស់ក្លឹបដែលយក ...
  • 943
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីបឋម៣៥នាក់នៃក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាដើម្បីប្រមូលផ្ដុំហ្វឹកហាត់ មុនឆ្ពោះទៅស៊ីហ្គេម ២០២១ នៅវៀតណាម ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ លោក ប្រាក់ វុទ្ធី គ្រូបង្គោលបណ្ដោះអាសន្នក្រុមនារីកម្ពុជា​ប្រាប់ថា ការប្រមូលផ្ដុំហ្វឹកហាត់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែមេសា​ តទៅនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់បាទី។ ការហ្វឹកហាត់ត្រូវបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទី១ ហ្វឹកហាត់ក្នុងចំណោម៣៥នាក់ មុនចម្រាញ់យក២៥នាក់សម្រាប់ដំណាក់កាលទី២។ មិនតែប៉ុណ្ណោះទេ ក៏មានការប្រកួតសមជើងតទល់ក្រុមយុវជនបាទី​អាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំផងដែរ។ ក្រុមនារីកម្ពុជានឹងចេញទៅ​វៀតណាម នៅថ្ងៃទី០៦ ខែឧសភា។ កម្ពុជាស្ថិតក្នុងពូល ...
  • 789
    0

    ប្រធានប្រតិភូអត្តពលិកម៉ាឡេស៊ីចូលរួមស៊ីហ្គេមលើកទី៣១ នៅវៀតណាម លោក Nur Azmi Ahmad សង្ឃឹមថា អត្តពលិករបស់លោកនឹងអាចសម្រេចបានគោលដៅ ដោយអាចស្ថិតក្នុងចំណោមកំពូលទាំង៣នៃតារាងមេដាយសរុប។ “យើងប៉ងចូលក្នុង Top 3។ អត្តពលិកយើងត្រូវតែប្រឹងប្រែង និងផ្ដល់តម្លៃទៅលើអ្វីដែលរដ្ឋាភិបាលបានជ្រោមជ្រែង នោះគឺការប្រជែងមេដាយឲ្យបានច្រើន។” នេះជាការថ្លែងរបស់លោក Nur Azmi Ahmad។ ថ្នាក់ដឹកនាំដដែលនិយាយថា គោលដៅចម្បងរបស់ក្រុមម៉ាឡេស៊ី គឺដណ្ដើមឲ្យបានមេដាយមាស៣១គ្រឿងនៅស៊ីហ្គេមឆ្នាំនេះ។ លោក Nur Azmi អះអាងថា ...
  • 632
    0

    អ្នកចាត់ការ Chelsea លោក Thomas Tuchel ទទូចថា ក្រុមលោកមិនស្ដាយអ្វីទេចំពោះការចាញ់ Real Madrid ៥ទល់នឹង៤ ធ្លាក់ពី UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។ “បរាជ័យជារឿងឈឺចាប់ តែចាញ់បែបនេះ គឺយើងអាចទទួលបាន។ យើងលេងអស់ពីសមត្ថភាពហើយ គ្មានអ្វីត្រូវស្ដាយទេ។ យើងលេងទៅតាមអ្វីដែលយើងចង់បាន ហើយកើនគុណភាពជាងមុនដែរ។ យើងគ្រាន់តែខ្វះសំណាងប៉ុណ្ណឹង។” នេះជាការសង្កត់ធ្ងន់ពីលោក Tuchel។   ...