Author: MSR Website
-
ដាក់លក់អាវ Maradona ដែលពាក់ពេលប្រើដៃវ៉ៃចូលទីអង់គ្លេស តម្លៃ៧លានផោន
អាវដែល Diego Maradona ពាក់ពេលគាត់ប្រើដៃវ៉ៃបញ្ចូលទីអង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup 1986 ត្រូវបានប្រកាសដាក់លក់ ក្នុងតម្លៃ៧លាន១សែនផោន។ អាវខាងលើស្ថិតក្នុងដៃអតីតកីឡាករជម្រើសជាតិអង់គ្លេស Steve Hodge ដែលបានប្ដូរគ្នាជាមួយ Maradona កាល៣៦ឆ្នាំមុនពេលប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ។ យ៉ាងណា លោក Hodge ធ្លាប់និយាយថា មិនលក់ទេ ក្រោយលោក Maradona ចែកឋាន កាលខែវិច្ឆិកា ឆ្នាំ២០២០។ ... -
Ancelotti និង Benzema បង្កើតកំណត់ត្រាពិសេសក្រោយ Real Madrid ទម្លាក់ Man City
Real Madrid បានយកឈ្នះ Manchester City ៣ទល់នឹង១ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ដែលធ្វើឲ្យលទ្ធផលសរុប ៦ទល់នឹង៥។ ក្រោយនាំ Real Madrid ឡើងផ្ដាច់ព្រ័ត្រសាជាថ្មី លោក Carlo Ancelotti បានក្លាយជាគ្រូបង្វឹកដែលឈានដល់វគ្គពិសេសនេះច្រើនជាងគេ ដោយធ្វើបាន៥ដង (៣ដងនៅ AC Milan ៖ ... -
លោក Carlo Ancelotti ថា នឹងចូលនិវត្តន៍ពីអ្នកចាត់ការក្លិបពេលចប់ការងារជាមួយ Real Madrid
លោក Carlo Ancelotti បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងចូលនិវត្តន៍ពីអាជីពជាអ្នកចាត់ការក្លឹបបាល់ទាត់ នៅពេលលោកចប់ការងារជាមួយក្លឹប Real Madrid ដោយចង់ទៅដឹកនាំក្រុមជម្រើសជាតិវិញម្តង។ បុរសវ័យ៦២ឆ្នាំ ទើបបានក្លាយជាអ្នកចាត់ការដំបូងបំផុតដែលដឹកនាំក្រុមលើកពានលីគកំពូលទាំង៥នៅអឺរ៉ុប បន្ទាប់ពីជួយ Real Madrid ឈ្នះជើងឯកក្របខណ្ឌ La Liga រដូវកាល 2021-22។ ក្នុងអាជីពជាង២៦ឆ្នាំមកនេះ លោក Ancelotti ធ្លាប់បានដឹកនាំក្លិបធំៗចំនួន១១ រួចមកហើយ ប៉ុន្តែឥឡូវ លោកបានពិចារណាអំពីការចូលនិវត្តន៍ដើម្បីចំណាយពេលវេលាដើរកំសាន្តជាមួយក្រុមគ្រួសារ។ ... -
Newcastle United ត្រៀមអុកឡុកទីផ្សារដោះដូរកីឡាករសារជាថ្មី
លោក Eddie Howe គ្រូបង្វឹកក្រុមសារិការព្រៃ Newcastle United កំពុងតែត្រៀមទឹកប្រាប់ក្នុងការនាំយកកីឡាករថ្មីមកចូលរួម ខណៈដែលពេលកន្លងទៅលោកបានជួយក្លឹបមួយនេះមកកាន់ទីសុវត្ថិភាពនៅ Premier League ជាមួយនឹងការឈ្នះ 10 ដងក្នុងចំនោម 15 ប្រកួត។ Newcastle ត្រូវបានគេរំពឹងថានឹងអុកឡុកក្នុងទីផ្សារដោះដូរនេះដោយពួកគេនិងយកខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានរហ័ស ខ្សែបម្រើកណ្តាល និងខ្សែការពារឆ្វេងដូចគ្នា។ យ៉ាងណាកាលពីខែមករាក្លឹបបានចាយទឹកប្រាក់អស់ ៩៤លានផោន ក្នុងការនាំយកកីឡាករប្រមាណ៥រូប ខណៈលោក លោក Eddie Howe ... -
FIFA ផាកពិន័យសេណេហ្គាល់ ចំពោះអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រ នាជំនួបទល់អេហ្ស៊ីប
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាឱ្យសហព័ន្ធបាល់ទាត់សេណេហ្គាល់ ប្រកួតដោយបិទទ្វារកីឡដ្ឋាន នឹងផាកពិន័យជាប្រាក់ប្រមាណ១៨០,០០០ដុល្លារ ដោយសារទង្វើមិនសមរម្យរបស់អ្នកគាំទ្រ។ អំឡុងការប្រកួតជម្រុះពានរង្វាន់ World Cup តំបន់ទ្វីបអាហ្រ្វិកក្នុងជំនួប អេហ្ស៊ីបប្រកួតចាញ់សេណេហ្គាល់ អ្នកគាំទ្រសេណហ្កាល់ បង្ហាញទង្វើមិនសមរម្យជាច្រើនដែលមានារប្រើប្រាស់ការបញ្ចាំងកាំរស្មី Laser ទៅលើខ្សែប្រយុទ្ធ Mohamed Salah និងកីឡាករអេហ្ស៊ីបផ្សេងទៀត។ ទោះជាបីជាបែបនេះ FIFA បានចាត់ទុកសកម្មភាពទាំងនោះថាជារឿងគ្មានច្បាប់ទម្លាប់ និងគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវក្នុងកីឡដ្ឋាន។ សេណេហ្គាល់ នឹងបង្ហាញខ្លួននៅការប្រកួត FIFA World ... -
Bournemouth វិលទៅ Premier League វិញ
គ្រាប់បាល់ពីខ្សែប្រយុទ្ធ Kieffer Moore ក្នុងនាទី៨៣បញ្ជូន Bournemouth ទៅកាន់ក្របខណ្ឌ Premier League វិញហើយ តាមរយៈជ័យជម្នះ១ទល់នឹង០លើ Nottingham Forest ក្នុងការប្រកួត Championship សប្ដាហ៍ទី៤៥ នៅថ្ងៃអង្គារ ទី០៣ ខែឧសភា។ ជ័យជម្នះនេះធ្វើឲ្យ Bournemouth រក្សាកៅអីលេខ២របស់ខ្លួន ដោយមាន៨៥ពិន្ទុ នៅពីលើក្រុមលេខ៣ Nottingham Forest ៦ពិន្ទុ ... -
Diaz ស្រក់ទឹកភ្នែកក្រោយរួមចំណែកជួយ Liverpool ឡើងផ្ដាច់ព្រ័ត្រ UCL
ខ្សែប្រយុទ្ធ Luis Diaz មិនអាចទប់ភាពក្ដុកក្ដួលខ្លួនឯងបាន ដោយស្រក់ទឹកភ្នែកភ្លាមៗ ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដែល Liverpool របស់គេបានយកឈ្នះ Villarreal ២ទល់នឹង៣ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។ ហង្សក្រហមបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ដោយបាល់សរុបទាំង២ជើង ៥ទល់នឹង២។ ក្នុងការប្រកួតនេះ កីឡាករកូឡុំប៊ីខាងលើបានចូលជំនួស Diogo Jota ក្នុងនាទី៤៦ ហើយវត្តមានរបស់គេបានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង។ គេមានស្ថិតិប៉ះសេច្បាស់ដល់៩០ភាគរយ, បានលេង៤ដងក្នុងប្រអប់ប៉េណាល់ទីរបស់គូប្រជែង, ... -
Jurgen Klopp បារម្ភថា Villarreal អាចវាយបកនៅក្នុងការប្រកួតយប់នេះបាន
Lverpool កំពុងមានបំណងចង់ឈ្នះពានទាំង៤ នៅរដូវកាលនេះ បន្ទាប់ពីបានឈ្នះពាន EFL Cup រួចមក។ ពួកគេនឹងត្រូវប៉ះ Villarreal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជើងទី២ នៅកីឡដ្ឋាន El Madrigal យប់នេះ។ កាលពីជើងទី១ នៅទឹកដី Anfield ក្រុមរបស់លោក Klopp បានឈ្នះដោយលទ្ធផល ២-០ ខណៈពួកគេបានឈ្នះគ្រប់ការប្រកួតក្រៅទឹកដីរដូវកាលនេះ ... -
ឃុំស្វាយចេកបង្កើតក្រុមបាល់ទាត់នារីភ្ជាប់បំណងសំខាន់ៗ
ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា ក្រុមបាល់ទាត់នារីមួយឈ្មោះថា ស្វាយចេកយូណាយធីត ត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដែលមានមូលដ្ឋាននៅឃុំស្វាយចេក ស្រុកអង្គរ ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមខេត្ត២៥គីឡូម៉ែត។ សម្រាប់ចក្ខុវិស័យនៃការបង្កើតនេះក៏ធ្វើឡើងក្នុងចក្ខុវិស័យនៃការចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនមកលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងវិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត។ ទោះបីជាក្រុមថ្នាក់មូលដ្ឋានមែន តែស្វាយចេកយូណាយធីតមានការហ្វឹកហាត់ទៀងទាត់ ដោយធ្វើឡើង៣ថ្ងៃក្នុងមួយសប្ដាហ៍ រយៈពេល២ម៉ោង ក្រោមការបង្ហាត់ពីអ្នកមានបទពិសោធ។ ទន្ទឹមនឹងនេះក៏មានការប្រកួតមិត្តភាពរៀងរាល់ខែដើម្បីបង្កើនបទពិសោធ និងសមត្ថភាព។ ក្រៅពីផ្ដោតខ្លាំងលើកីឡា ក្រុមនារីស្វាយចេកយូណាយធីតនឹងចូលរួមការងារសង្គម ដូចជាការដាំដើមឈើ និងសប្បុរសធម៌ ជាដើម៕ -
Man UTD ឈ្នះ Brentford ប៉ុន្តែ Rangnick ថា អត់សប្បាយចិត្តសោះ
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Manchester United ទទូចថា លោកមិនសប្បាយចិត្តប៉ុន្មានទេអំឡុងការដឹកនាំក្រុមមកនេះ ហើយក៏ទទួលស្គាល់ថា ដាក់គោលដៅយកកៅអីទៅ Champions League ដែរ។ “ខ្ញុំមិនសប្បាយចិត្តប៉ុន្មានទេចំពោះលទ្ធផល ជាពិសេសប៉ុន្មានប្រកួតចុងក្រោយ៤ទៅ៥សប្ដាហ៍មកនេះ។ ៦ខែមកនេះក៏អ៊ីចឹងដែរ។ ខ្ញុំសង្ឃឹមថា យើងអាចបានកៅអីនៅ Champions League។ យើងបាត់បង់កីឡាករសំខាន់ៗមួយចំនួន ចាប់តាំងពីពេលឈ្នះ West Ham មក។” នេះជាការថ្លែងរបស់លោក ...