• 733
    0

    លោក Carlo Ancelotti បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងចូលនិវត្តន៍ពីអាជីពជាអ្នកចាត់ការក្លឹបបាល់ទាត់ នៅពេលលោកចប់ការងារជាមួយក្លឹប Real Madrid ដោយចង់ទៅដឹកនាំក្រុមជម្រើសជាតិវិញម្តង។ បុរសវ័យ៦២ឆ្នាំ ទើបបានក្លាយជាអ្នកចាត់ការដំបូងបំផុតដែលដឹកនាំក្រុមលើកពានលីគកំពូលទាំង៥នៅអឺរ៉ុប បន្ទាប់ពីជួយ Real Madrid ឈ្នះជើងឯកក្របខណ្ឌ La Liga រដូវកាល 2021-22។ ក្នុងអាជីពជាង២៦ឆ្នាំមកនេះ លោក Ancelotti ធ្លាប់បានដឹកនាំក្លិបធំៗចំនួន១១ រួចមកហើយ ប៉ុន្តែឥឡូវ លោកបានពិចារណាអំពីការចូលនិវត្តន៍ដើម្បីចំណាយពេលវេលាដើរកំសាន្តជាមួយក្រុមគ្រួសារ។ ...
  • 1254
    0

    លោក Eddie Howe គ្រូបង្វឹកក្រុមសារិការព្រៃ Newcastle United កំពុងតែត្រៀមទឹកប្រាប់ក្នុងការនាំយកកីឡាករថ្មីមកចូលរួម ខណៈដែលពេលកន្លងទៅលោកបានជួយក្លឹបមួយនេះមកកាន់ទីសុវត្ថិភាពនៅ Premier League ជាមួយនឹងការឈ្នះ 10 ដងក្នុងចំនោម 15 ប្រកួត។ Newcastle ត្រូវបានគេរំពឹងថានឹងអុកឡុកក្នុងទីផ្សារដោះដូរនេះដោយពួកគេនិងយកខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានរហ័ស ខ្សែបម្រើកណ្តាល និងខ្សែការពារឆ្វេងដូចគ្នា។ យ៉ាងណាកាលពីខែមករាក្លឹបបានចាយទឹកប្រាក់អស់ ៩៤លានផោន ក្នុងការនាំយកកីឡាករប្រមាណ៥រូប ខណៈលោក លោក Eddie Howe ...
  • 800
    0

    សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាឱ្យសហព័ន្ធបាល់ទាត់សេណេហ្គាល់ ប្រកួតដោយបិទទ្វារកីឡដ្ឋាន នឹងផាកពិន័យជាប្រាក់ប្រមាណ១៨០,០០០ដុល្លារ ដោយសារទង្វើមិនសមរម្យរបស់អ្នកគាំទ្រ។ អំឡុងការប្រកួតជម្រុះពានរង្វាន់ World Cup តំបន់ទ្វីបអាហ្រ្វិកក្នុងជំនួប អេហ្ស៊ីបប្រកួតចាញ់សេណេហ្គាល់ អ្នកគាំទ្រសេណហ្កាល់ បង្ហាញទង្វើមិនសមរម្យជាច្រើនដែលមានារប្រើប្រាស់ការបញ្ចាំងកាំរស្មី Laser ទៅលើខ្សែប្រយុទ្ធ Mohamed Salah និងកីឡាករអេហ្ស៊ីបផ្សេងទៀត។ ទោះជាបីជាបែបនេះ FIFA បានចាត់ទុកសកម្មភាពទាំងនោះថាជារឿងគ្មានច្បាប់ទម្លាប់ និងគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវក្នុងកីឡដ្ឋាន។ សេណេហ្គាល់ នឹងបង្ហាញខ្លួននៅការប្រកួត FIFA World ...
  • 1014
    0

    គ្រាប់បាល់ពីខ្សែប្រយុទ្ធ Kieffer Moore ក្នុងនាទី៨៣បញ្ជូន Bournemouth ទៅកាន់ក្របខណ្ឌ Premier League វិញហើយ តាមរយៈជ័យជម្នះ១ទល់នឹង០លើ Nottingham Forest ក្នុងការប្រកួត Championship សប្ដាហ៍ទី៤៥ នៅថ្ងៃអង្គារ ទី០៣ ខែឧសភា។ ជ័យជម្នះនេះធ្វើឲ្យ Bournemouth រក្សាកៅអីលេខ២របស់ខ្លួន ដោយមាន៨៥ពិន្ទុ នៅពីលើក្រុមលេខ៣ Nottingham Forest ៦ពិន្ទុ ...
  • 1456
    0

    ខ្សែប្រយុទ្ធ Luis Diaz មិនអាចទប់ភាពក្ដុកក្ដួលខ្លួនឯងបាន ដោយស្រក់ទឹកភ្នែកភ្លាមៗ ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដែល Liverpool របស់គេបានយកឈ្នះ Villarreal ២ទល់នឹង៣ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។ ហង្សក្រហមបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ដោយបាល់សរុបទាំង២ជើង ៥ទល់នឹង២។ ក្នុងការប្រកួតនេះ កីឡាករកូឡុំប៊ីខាងលើបានចូលជំនួស Diogo Jota ក្នុងនាទី៤៦ ហើយវត្តមានរបស់​គេបានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង។ គេមានស្ថិតិប៉ះសេច្បាស់ដល់៩០ភាគរយ, បានលេង៤ដងក្នុងប្រអប់ប៉េណាល់ទីរបស់​គូប្រជែង, ...
  • 1160
    0

    Lverpool កំពុង​មាន​បំណង​ចង់​ឈ្នះ​ពាន​ទាំង​៤ នៅ​រដូវ​កាល​នេះ ​​បន្ទាប់ពី​បាន​ឈ្នះ​ពាន EFL Cup ​​រួច​មក​។ ពួកគេនឹង​ត្រូវ​ប៉ះ Villarreal នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ UEFA Champions League ​​ជើង​ទី​២ នៅ​កីឡដ្ឋាន El Madrigal ​​យប់​នេះ។ កាលពីជើងទី១ នៅទឹកដី Anfield ក្រុមរបស់លោក Klopp បានឈ្នះដោយលទ្ធផល ២-០ ខណៈពួកគេបានឈ្នះគ្រប់ការប្រកួតក្រៅទឹកដីរដូវកាលនេះ ...
  • 1358
    0

    ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា ក្រុមបាល់ទាត់នារីមួយឈ្មោះថា ស្វាយចេកយូណាយធីត ត្រូវបាន​បង្កើតឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដែលមានមូលដ្ឋាននៅឃុំស្វាយចេក ស្រុកអង្គរ ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមខេត្ត២៥គីឡូម៉ែត។ សម្រាប់ចក្ខុវិស័យនៃការបង្កើតនេះក៏ធ្វើឡើងក្នុងចក្ខុវិស័យនៃការចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនមកលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងវិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត។ ទោះបីជាក្រុមថ្នាក់មូលដ្ឋានមែន តែស្វាយចេកយូណាយធីតមានការហ្វឹកហាត់ទៀងទាត់ ដោយធ្វើឡើង៣ថ្ងៃក្នុងមួយសប្ដាហ៍ រយៈពេល២ម៉ោង ក្រោមការបង្ហាត់ពីអ្នកមានបទពិសោធ។ ទន្ទឹមនឹងនេះក៏មានការប្រកួតមិត្តភាពរៀងរាល់ខែដើម្បីបង្កើនបទពិសោធ និងសមត្ថភាព។ ក្រៅពីផ្ដោតខ្លាំងលើកីឡា ក្រុមនារីស្វាយចេកយូណាយធីតនឹងចូលរួមការងារសង្គម ដូចជាការដាំដើមឈើ និងសប្បុរសធម៌ ជាដើម៕
  • 926
    0

    លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Manchester United ទទូចថា លោកមិនសប្បាយចិត្តប៉ុន្មានទេអំឡុងការដឹកនាំក្រុមមកនេះ ហើយក៏ទទួលស្គាល់ថា ដាក់គោលដៅយកកៅអីទៅ Champions League ដែរ។ “ខ្ញុំមិនសប្បាយចិត្តប៉ុន្មានទេចំពោះលទ្ធផល ជាពិសេសប៉ុន្មានប្រកួតចុងក្រោយ៤ទៅ៥សប្ដាហ៍មកនេះ។ ៦ខែមកនេះក៏អ៊ីចឹងដែរ។ ខ្ញុំសង្ឃឹមថា យើងអាចបានកៅអីនៅ Champions League។ យើងបាត់បង់កីឡាករសំខាន់ៗមួយចំនួន ចាប់តាំងពីពេលឈ្នះ West Ham មក។” នេះជាការថ្លែងរបស់លោក ...
  • 807
    0

    ក្រុមប្រតិភូ និងអត្តពលិក​កម្ពុជា ត្រូវបានផ្ដល់ការហោះហើរទៅចូលរួមស៊ីហ្គេមនៅវៀតណាម តាមរយៈជើងយន្ដហោះពិសេស ដោយឥតគិតថ្លៃ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនេះ រាល់ការធ្វើដំណើរចេញចូលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើឡើងតាមច្រក VIP។ គួរដឹងដែរថា សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកជាអនុសាសន៍ដ៏ថ្លៃថ្លាបែបនេះកាលពីសប្ដាហ៍មុនក្នុងពិធីជួបជុំជាមួយអត្តពលិកកម្ពុជាមុនចេញដំណើរទៅស៊ីហ្គេម នៅវៀតណាម។ សម្ដេចតេជោ ហ៊ុន សែនចង់លើកតម្កើងមុខមាត់ប្រតិភូ និងអត្តពលិកកម្ពុជាថែមទៀតស័ក្ដិសមនឹងព្រឹត្តិការណ៍កីឡាដ៏ធំក្នុងតំបន់មួយនេះ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅវៀតណាម ប្រព្រឹត្តទៅជាផ្លូវការពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា។ ប៉ុន្តែប្រភេទកីឡាមួយចំនួន ដូចជាបាល់ទាត់ចាប់ផ្ដើមមុនពិធីបើកផ្លូវការ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូ ...
  • 1080
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជី២០នាក់ចុងក្រោយនៃក្រុមបាល់ទាត់បុរសសម្រាប់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម។ កីឡាករទាំង២០នាក់ មកពីវិសាខា ៥នាក់, វិសាខា ៣នាក់, ភ្នំពេញក្រោន៣នាក់, ណាហ្គាវើលដ៍២នាក់, ព្រះខ័នរាជស្វាយរៀង៣នាក់, គិរីវង់សុខសែនជ័យ, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ និង​ព្រៃវែងអេហ្វស៊ី មានម្នាក់ដូចគ្នា។ កីឡាករទាំង២០នាក់ និងក្រុមការងារនឹងចេញទៅវៀតណាមនៅព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា។ ជុំវិញការជ្រើសរើសបញ្ជីចុងក្រោយនេះ លោក ភា សុភ័ក្ត្រា ធ្លាប់សង្កត់ធ្ងន់ថា ...