
Man UTD ឈ្នះ Brentford ប៉ុន្តែ Rangnick ថា អត់សប្បាយចិត្តសោះ
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Manchester United ទទូចថា លោកមិនសប្បាយចិត្តប៉ុន្មានទេអំឡុងការដឹកនាំក្រុមមកនេះ ហើយក៏ទទួលស្គាល់ថា ដាក់គោលដៅយកកៅអីទៅ Champions League ដែរ។
“ខ្ញុំមិនសប្បាយចិត្តប៉ុន្មានទេចំពោះលទ្ធផល ជាពិសេសប៉ុន្មានប្រកួតចុងក្រោយ៤ទៅ៥សប្ដាហ៍មកនេះ។ ៦ខែមកនេះក៏អ៊ីចឹងដែរ។ ខ្ញុំសង្ឃឹមថា យើងអាចបានកៅអីនៅ Champions League។ យើងបាត់បង់កីឡាករសំខាន់ៗមួយចំនួន ចាប់តាំងពីពេលឈ្នះ West Ham មក។” នេះជាការថ្លែងរបស់លោក Rangnick។
ក្នុងការប្រកួតលើទឹកដីចុងក្រោយនៅថ្ងៃចន្ទ ទី០២ ខែឧសភា បិសាចក្រហមបានឈ្នះ Brentford ៣ទល់នឹង០។
បច្ចុប្បន្ន Man UTD ស្ថិតនៅលេខ៦ និងប្រឈមការមិនបានលេងនៅ UEFA Champions League រដូវកាលក្រោយ។ ក្នុងការដឹកនាំ២៧ប្រកួតពីគ្រប់កម្មវិធី លោក Rangnick ឈ្នះបាន១១ប្រកួត៕