Pedro ចេញពី Roma ទៅ Lazio ក្រោយមិនស្ថិតក្នុងគម្រោងលោក Mourinho
Pedro Rodriguez បានសម្រេចចិត្តចូលរួមជាមួយ Lazio ពី AS Roma ដែលការដោះដូរកីឡាកររវាងក្រុមគូប្រជែងរួមក្រុមទាំង២ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំ។
កីឡាករអេស្ប៉ាញរូបនេះមិនស្ថិតក្នុងបញ្ជី Roma សម្រាប់ការប្រកួត Pre-Season កន្លងមកទេ ហើយត្រូវបានដាក់ក្នុងបញ្ជីវាយចេញ។
Lazio មិនបង់ប្រាក់ដល់ Roma ទេចំពោះការផ្ទេរនេះ តែនឹងរ៉ាប់រងប្រាក់ឈ្នួល៤លានអឺរ៉ូមុនកាត់ពន្ធដល់ Pedro។
លោក Maurizio Sarri គ្រូបង្គោលថ្មី Lazio ពិតជារីករាយដែលបានជួបជុំជាមួយអតីតកូនក្រុមរបស់ខ្លួនកាលនៅ Chelsea៕