Paul Pogba ជាប់ឈ្មោះជាកីឡាករល្អប្រចាំសប្តាហ៍នៅ Premier League
ខ្សែបំរើប្រយុទ្ធរបស់ក្រុមបិសាចក្រហម Paul Pogba ត្រូវបានក្របខណ្ឌ Premier League ជ្រើសរើសជាកីឡាករល្អប្រចាំសប្ហាហ៍ទី២០ ក្រោយពីកីឡាកររូបនេះបានជួយឲ្រក្រុមបិសាចក្រហមឈ្នះក្រុម Bournemouth ក្នុងលទ្ធផល៤ទល់១កាលពីសប្តាហ៍ទី២០កន្លងទៅ។
គួរបញ្ជាក់ថាកីឡាករវ័យ 25 ឆ្នាំរូបនេះបានវិលត្រលប់មករកទម្រង់លេងល្អវិញសម្រាប់ក្រុម Manchester United ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មីលោក Ole Gunnar Solskjaer ក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្ន។
ចាប់តាំងពីលោក Solskjae ចូលមកដឹកនាំក្រុមបិសាចក្រហម Pogba អាចរកគ្រាប់បាល់បាន 4 គ្រាប់និងបញ្ជូលឲ្យមិត្តរួមក្រុមបាន3លើកក្នុងការប្រកួត3លើកចុងក្រោយនាខែធ្នូឆ្នាំ 2018 ហើយនេះគឺខែដែលល្អបំផុតរបស់ Pogba ក្នុងការរកគ្រាប់បាល់នៅក្នុងលីកកំពូលប្រទេសអង់គ្លេស៕