គ្រូថ្មី Spurs ទម្លាក់លុយ៤៥លានផោនទិញយកខ្សែប្រយុទ្ធ Adama Traore ពី Wolves
Tottenham Hotspurs ត្រូវគេរាយការណ៍មកថា បានត្រៀមកញ្ចប់ទឹកប្រាក់៤៥លានផោន ដើម្បីទិញយកខ្សែប្រយុទ្ធ Adama Traore ពី Wolverhampton Wanderers នៅរដូវក្តៅនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងនៅក្នុងការចាកចេញពីទឹកដី Molineux ដោយផ្លាស់ទៅកាន៉ Liverpool, Manchester City និង Juventus ជាដើមផងដែរ។
យ៉ាងណាក្តី គ្រូបង្វឹក Nuno Espírito Santo កំពុងឈានមុខគេក្នុងការនាំយក Adama Traore មកកាន់ក្រុមរហស្សនាមមាន់ខ្នាយមាស ព្រោះអ្នកទាំង២មានទំនាក់ទំនងយ៉ាងល្អពេលនៅ Wolves។