
ប្រទេសមកពីតំបន់អាស៊ានមួយទៀតហើយដណ្ដើមបានមេដាយមាសអូឡាំពិក ២០២០
កីឡាការិនី Rahayu Apriyani និង Polii Greysia ដណ្ដើមមេដាយមាសសម្រាប់ឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០ ក្រោយឈ្នះវគ្គផ្ដាច់ព្រ័ត្រវាយសីជាគូនារីនៅរសៀលថ្ងៃចន្ទ ទី០២ ខែសីហា។
អ្នកទាំង២បានយកឈ្នះកីឡាការិនីចិន Chen Qingchen និង Jia Yifan ដោយលទ្ធផល ២១ទល់នឹង១៩ និង២១ទល់នឹង១៥ ក្នុងការប្រកួតដែលចំណាយពេលជិតមួយម៉ោង។
គិតត្រឹមពេលនេះ ឥណ្ឌូនេស៊ីរកបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២។
ពួកគេក៏ក្លាយជាប្រទេសទី៣មកពីអាស៊ីអាគ្នេយ៍ដែលបានឈ្នះមេដាយមាសអូឡាំពិក ២០២០ នៅប្រទេសជប៉ុន។ ២ប្រទេសមុន គឺថៃដែលដណ្ដើមបានក្នុងកីឡាតេក្វាន់ដូនារី ទម្ងន់ក្រោម៤៩គីឡូក្រាម និងហ្វីលីពីនយកបានក្នុងកីឡាលើកទម្ងន់ ក្រោម៥៥គីឡូក្រាម៕