ខ្សែបម្រើ វិសាខា Zazai ត្រូវបានកោះហៅចូលជម្រើសជាតិ អាហ្វហ្គានីស្ថាន
ខ្សែបម្រើរបស់ក្លិបបាល់ទាត់ វិសាខា Mustafa Zazai ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន សម្រាប់ត្រៀមខ្លួនការប្រកួតមិត្តភាព និង ជម្រុះ World Cup 2022 ។
ក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន នឹងត្រូវប្រកួតជម្រុះ World Cup ក្នុងខែ មិថុនា ខាងមុខនេះ ដែលត្រូវប៉ះ ជម្រើសជាតិ បង់ក្លាដេស , អូម៉ង់ និង ឥណ្ឌា ។
Mustafa Zazai ជាប់ជម្រើសជាតិតាំងពីឆ្នាំ ២០១៤ មកដោយបង្ហាញខ្លួន ៣០ ប្រកួត និងរកបាន ៤គ្រាប់ ។
ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះបានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា លើកដំបូងនៅឆ្នាំ ២០១៩ ជាមួយក្លិប ភ្នំពេញក្រោន ហើយបានផ្លាស់ទៅ វិសាខា ក្នុងឆ្នាំ ២០២០ ដល់បច្ចុប្បន្ន ៕