Pique ស៊ុតឲ្យ Barcelona ស្រវាបានជ័យជម្នះលើកដំបូងនៅ UCL រដូវកាលនេះ
Gerard Pique បានទាត់បញ្ចូលទីក្នុងនាទី៣៦ ផ្ដល់ជ័យជម្នះ១ទល់នឹង០ដល់ FC Barcelona លើ Dynamo Kyiv ក្នុងការប្រកួត UEFA Champions League ប្រចាំពូល E។
ខ្សែការពាររូបនេះបានទាត់ volley ពីការ cross ដោយ Jordi Alba និងជាជ័យជម្នះលើកដំបូងក្នុងវគ្គចែកពូល UCL រដូវកាលនេះសម្រាប់ Barcelona។
ក្រុមលោក Ronald Koeman ឈរនៅលេខ៣ ពូល E មាន៣ពិន្ទុ ពីក្រោមក្រុមលេខ២ Benfica ១ពិន្ទុ និងក្រុមកំពូលតារាង Bayern Munich ៦ពិន្ទុ។
មុនឈានដល់ការប្រកួតនេះ Barca បានចាញ់ Bayern Munich និង Benfica ៣ទល់នឹង០ដូចគ្នា។ ក្នុងការប្រកួតនៅថ្ងៃពុធ ទី២០ ខែតុលា ដដែល Benfica ចាញ់ Bayern Munich ក្នុងដីខ្លួនឯង ០ទល់នឹង៤។
ថ្ងៃអាទិត្យ សប្ដាហ៍នេះ Barcelona ត្រូវទទួល Real Madrid នៅ Camp Nou៕