ធន់ វីរៈពណ៌ ជាកីឡាការិនីគុនខ្មែរទីពីរដែលឈ្នះ ខ្សែក្រវាត់គុនខ្មែរពិភពលោក
កីឡាការិនីគុនខ្មែរ ធន់ វីរៈពណ៌ បានក្លាយជាកីឡាការិនីទីពីររបស់កម្ពុជាដែលឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក បន្ទាប់ពីបានយកឈ្នះកីឡាការិនី Ranini ជនជាតិ Mauritius ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកកាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះក្នុងពិធីបុណ្យសមុត្រ ដែលធ្វើឡើងនៅទឹកដីខេត្តកំពត ។ កីឡាការិនីគុនខ្មែរដំបូងដែលឈ្នះខ្សែក្រវាត់នេះគឺ នៅ ស្រីពៅ ដែលបានឈ្នះកិឡាការិនី Ranini ម្នាក់នេះដូចគ្នាកាលពីឆ្នាំ ២០១៨ ក្នុងការប្រកួតថ្ងៃសម្ភោធវិមានឈ្នះៗ ។ ធន់ វិរៈពណ៌ ជាក្មួយស្រីរបស់កីឡាករប្រដាល់គុនខ្មែរ មឿន សុភា ដែលរូបនាងកំពុងហ្វឹកហាត់នៅក្លិបក្រសួងការពារជាតិ និងទើបឡើងប្រកួតលើសង្វៀន៤ដងតែប៉ុណ្ណោះ ក្នុងនោះឈ្នះ ៤ និងម្តង ។