សែន រ៉ាឌី និង សែន រ៉ាដេត សម្រកម្នាក់៦គីឡូចេញទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា
អតីតអ្នកប្រដាល់គុនខ្មែរពីរនាក់បងប្អូន សែន រ៉ាឌី និង សែន រ៉ាដេត ដែលបច្ចុប្បន្នជាកីឡាករ វ៉ូវីណាមបានសម្រកទម្ងន់ម្នាក់៦គីឡូក្រាមដើម្បីចេញទៅប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៩នៅទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ា ។
តាមការបញ្ជាក់របស់កីឡាករ សែន រ៉ាដេត ថាការប្រកួតនេះរូបគេនិងបងប្រុសត្រូវ សម្រកទម្ងន់ម្នាក់៦គីឡូក្រាម ពីព្រោះត្រូវប្រកួតលើវិញ្ញាសារវ៉ូវីណាមទម្ងន់ស្រាលពោល គឺរូបគេប្រកួតប្រភេទទម្ងន់ ៥១ គីឡូក្រាម ផ្នែកប្រយុទ្ធ និងសម្តែងជាក្រុមដែលមានស្រីម្នាក់ និងប្រុសបីនាក់ ខណៈ សែន រ៉ាឌី ត្រូវប្រកួតប្រភេទទម្ងន់ ៥៧ គីឡូក្រាម ផ្នែកប្រយុទ្ធ និងសម្តែងជាក្រុមដែល មានស្រីម្នាក់ និងប្រុសបីនាក់ដូចគ្នាដែរ ។
សម្រាប់ព្រឹត្តិការណ៍នេះធ្វើឡើងពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០១៨ ស្របពេល សែន រ៉ាដេត ត្រូវប្រកួតនៅថ្ងៃទី ១៦ ហើយ សែន រ៉ាឌី ប្រកួតនៅថ្ងៃទី ១៧ ៕