ដឹងអត់! កែវ រំចង់ ប្រកួតអន្តរជាតិក្នុងស្រុកម្តងទទួលបានតម្លៃខ្លួនប៉ុន្មាន?
រាល់កីឡាករអ្នកប្រដាល់គុនខ្មែរភាគច្រើនសម្រាប់ការប្រកួតគូអន្តរជាតិ មិនថាការប្រកួតលក្ខណមិត្តភាពឬក៏ប្រកួតដណ្តើមពានខ្សែក្រវាត់អ្វីឡើយ ភាគច្រើនទទួលបានតម្លៃខ្លួនមិនដល់១ពាន់ដុល្លារឡើយ ដោយសារយោងទៅតាមកម្រិតនិងសមត្ថភាពរបស់ពួកគេ ណាមួយទីផ្សារប្រកួតក្នុងស្រុកខ្មែរនៅមានកម្រិត អ្នកខ្លះទទួលបាន៣០០ដុល្លារ ៥០០ដុល្លារ និង ៧០០ ជាដើម។
ជាមួយគ្នានេះផងដែរកីឡាករគុនខ្មែរ កែវ រំចង់ គឺជាអ្នកប្រដាល់ទិសពាយ័ព្យមួយដែលមានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូនកម្ពុជា កីឡាករគុនខ្មែរមានដើមកំណើតក្នុងខេត្តបាត់ដំបងរូបនេះបាននិយាយប្រាប់ MSR ថា ដំបូងឡើយនៅពេលដែលរូបគេប្រកួតមិត្តភាពអន្តរគឺទទួលបានកំរៃញើសឈាមប្រមាណ១០០ដុល្លារជាង តែរហូតមកដល់សព្វថ្ងៃនេះសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិម្តងៗគឺទទួលបានកំរៃញើសឈាម១០០០ដុល្លារ។ សូមបញ្ជាក់ថានេះគឺជាអ្នកប្រដាល់គុនខ្មែរទី១ហើយដែលទទួលបានកំរៃច្រើនដូចនេះ៕