• 5519
    0

    (BC-99) កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo នៅតែស្ថិតក្នុងចំណោមអត្តពលិក​ទាំង​ ៣ រូប​ដែលអាចរកប្រាក់បាន ១ ពាន់លានដុល្លារក្នុងរដូវកាលនេះបើ​ទោះបីរូប​គេ​បានកាត់បន្ថយប្រាក់ឈ្នួល​ខ្លះ​យក​ទៅ​បរិច្ចាគ​កិច្ច​ការ​មនុស្ស​ធម៌​ក្នុង​អំឡុង​ពេល​ដែល​ពិភព​លោក​កំពុង​រង​ការ​វាយ​ប្រហារ​ពី​មេរោគ​ឆ្លង​ក្តី​។ តារាឆ្នើមវ័យ ៣៥ ឆ្នាំរបស់ក្លឹបសេះបង្កង់ Juventus បានកាត់​ប្រាក់ឈ្នួលរបស់ខ្លួនចំនួន ៣.៥ លានផោននៅសប្តាហ៍នេះដើម្បី​ជួយ​ដល់ក្លឹប​កុំ​អោយ​មាន​បញ្ហា​ហិរញ្ញវត្ថុទៅ​លើ​ការ​ចំណាយ​ផ្សេងៗ​ដល់​បុគ្គលិក​របស់​ខ្លួន​។ ប៉ុន្តែដោយសារតែ​មាន​កិច្ចព្រមព្រៀងពី​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​នូវ​កញ្ចប់​ទឹក​ប្រាក់ដ៏​ខ្ពស់ Ronaldo នៅតែរំពឹងថានឹងចូលរួមជាមួយតារា​វាយ​កូន​ហ្គោល Tiger Woods និង Floyd Mayweather Jr ក្នុងការប្រជែង​គ្នា​រក​អ្នក​ដែល​ទទួល​បាន​កម្រៃ​ពី​ការ​ឧបត្ថម​ច្រើន​ជាង​គេ​ក្នុងចន្លោះ​ឆ្នាំ ...
  • 2394
    0

    (BC-99) កីឡាករ​ឆ្នើម​របស់​ក្របខណ្ឌ​បាល់​ទាត់​ Premier League Jack Grealish បានបង្ករ​ហេតុ​ដោយ​ការ​បើករយន្ត​ទៅបុករថយន្ត​ផ្សេង​ទៀត​អោយ​មាន​ការ​ខូច​ខាត​យ៉ាង​ដំណំ។ បន្ទាប់ពីបាន​សរសេរ​សារ​ដាស់​តឿន​អោយ​ប្រិយ៍​មិត្ត​ស្នាក់នៅ​ក្នុង​ផ្ទះ​ដើម្បី​ចូលរួមទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​ឆ្លង​នៅ​លើ​គណនី​សង្គម​ Twitter របស់​ខ្លួន​ស្រាប់​តែ​កីឡាករ​ខ្សែបម្រើ​​ប្រយុទ្ធ​របស់​ក្រុម Aston Villa រូប​នេះ​បែ​ជា​ទៅ​​​ចូលរួមពិធីជប់លៀងរយៈពេល ៤ ម៉ោងនិង​បាន​បង្ករ​ជា​គ្រោះ​ថ្នាក់​ចរាចារណ៍​នេះ​តែ​ម្តង​។ កីឡាករ​មាត់​ផ្សេង​ចិត្ត​ផ្សេង​ដែល​មាន​អាយុ ២៤ ឆ្នាំរូប​នេះ​ត្រូវ​បានរាយការណ៍​ថា​បាន​បើក​រថយន្ត Range Rover ដែលមានតំលៃ ៨០,០០០ ផោនទៅ​បុក​រថយន្ត​ចំនួន​ ៣ ​គ្រឿងនៅ​កន្លែង​ចតឡាន​ជិត Solihull, ...
  • 1806
    0

    (BC-99) កីឡាករ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ ព័រទុយហ្គាល់ Cristiano Ronaldo បានចែករំលែករូបថតរបស់​ខ្លួន​ជាមួយម្តាយគឺ​អ្នក​ស្រី Dolores បន្ទាប់ពីគាត់​បានចាក​ចេញ​ពីមន្ទីរពេទ្យក្រោយ​ពី​បាន​ព្យាបាល​ជំងឺដាច់​សរសៃឈាម។ តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus រូប​នេះ​កំពុងស្ថិតនៅក្នុងបម្រាម​ហាម​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លងវីរុសកូរ៉ូណា​ជាមួយក្រុមគ្រួសារនៅឯកោះ​​ Madeira ហើយលោក​និយាយថាលោក​ពិតជាមានអារម្មណ៍ថ្លែងអំណរគុណដែលមានម្តាយនៅក្បែរយ៉ាង​ដូច្នេះ​។ Dolores Aveiro វ័យ ៦៥ ឆ្នាំត្រូវបានមន្ទីរពេទ្យ Nelio Mendonca អនុញ្ញាតិ​អោយ​ចាក​ចេញ​មក​កាន់​គេហដ្ឋាន​វិញ​កាលពីថ្ងៃទី ២១ ខែមីនាជិតពីរសប្តាហ៍កន្លង​ទៅ​បន្ទាប់ពីបាន​ព្យាបាលជំងឺ​ដាច់​សសៃ​ឈាម​របស់នាងជា​សះ​ស្បើយ​។ ក្នុង​ថ្ងៃ​នេះ​គេ​បាន​ឃើញ​នៅ​លើ​គណនី​ Twitter របស់​ ...
  • 3503
    0

    (BC-99) អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​បាល់​ទាត់ Everton លោក Carlo Ancelotti​ បានផ្ញើសារព្រមានយ៉ាងចាំ​បាច់​ទៅកាន់សហព័ន្ធ​បាល់ទាត់ អង់គ្លេស អោយ​ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរមួយ​។ ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងនា​អំឡុង​ពេលមានវិបត្តិជំងឺរាត​ត្បាត​បែប​នេះ​លោកបាន​ព្យាករណ៍ថា “ចំណូល​ក្នុង​វិស័យ​កីឡាប្រភេទ​នេះ​នឹង​មាន​ការ​ធ្លាក់​ចុះ​គួរ​អោយ​ព្រួយ​បារម្ភ​។ កីឡាករបាល់ទាត់និងគ្រូបង្វឹកនឹងទទួលបានថ្លៃ​ខ្លួន​តិចជាងមុនស្រប​ពេល​ដែល​សំបុត្រនឹងត្រូវចុះ​ថោក​ដោយសារ​តែ​មនុស្សម្នា​ក៏​មាន​ចំណូល​កាន់​តែ​តិច។ សេដ្ឋកិច្ចនឹងមាន​ការ​ផ្លាស់ប្តូរនៅគ្រប់កម្រិតហើយយើងត្រូវតែ​ត្រៀមខ្លួនឱ្យ​បាន​រួចរាល់” ។ ការ​ប្រកួត​បាល់​ទាត់​ស្ទើរ​ទូទាំង​ពិភពលោកកំពុងបិទខណៈដែលគ្រប់​ប្រទេសកំពុងប្រយុទ្ធជាមួយ Covid-19 ដែលកំពុងតែ​កាត់​ផ្តាច់​ជីវិតមនុស្សរាប់ពាន់នាក់ វាបានធ្វើឱ្យក្លិបនៅគ្រប់កម្រិតកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុនៅចំពោះមុខលើ​ការចំណាយដែល​កំពុង​តែ​កើនឡើងដោយមិនមានប្រាក់ចំណូលពិតប្រាកដ។ League និងក្លឹប កំពុងស្វែងរកវិធីដើម្បីបញ្ចប់រដូវកាលដើម្បីធានាថាពួកគេអាច​ទទួល​បាន​ប្រាក់ចំណូលរាប់ពាន់លានពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ព្រោះ​បើ​ពុំ​ដូច្នេះ​ទេ​ពួក​គេ​នឹង​ចេញ​ថ្លៃ​ខូច​ខាត​អោយ​ទៅ​ស្ថានីយ៍​ទូរទស្សន៍​ដែល​បាន​ទិញ​សិទ្ធ​ផ្តាច់​មុខ​ទាំង​អស់​នោះ​វិញជា​មិន​ខាន។ លោក Ancelotti ដែលមានអាយុ ៦០ ...
  • 4189
    0

    (BC-99) កីឡាករ​សញ្ជាតិ ហូឡង់ អាយុ ២២ ឆ្នាំរូប​នេះ​បានដួលនៅលើទីលានកាលពីខែកក្កដាឆ្នាំ ២០១៧ ដោយសារបញ្ហាគាំងបេះដូង​ក្នុង​អំឡុង​ពេល​ដែល​ក្រុម Ajax ធ្វើ​ការ​ប្រកួត​ជា​មួយ​ក្រុម Wederbremen ដែល​​បណ្តាល​អោយ​ខួរក្បាល​របស់​គេ​មាន​ការ​ប៉ះទង្គិច​​និង​ត្រូវ​ដេក​សន្លប់​ដូច​ជា​រុក្ខជាតិ​ចាប់​តាំង​ពី​ពេល​នោះ​មក​។ បើ​តាម​ការ​និយាយអោយ​ដឹង​នៅក្នុងកម្មវិធីពិសេសមួយនៅលើកញ្ចក់ទូរទស្សន៍ហូឡង់បងប្រុសរបស់ Nouri គឺ Abderrahim បានលើក​ឡើង​ថា​ ប្អូន​ប្រុស​របស់​ខ្លួន​បាន​ក្រោក​ពីសន្លប់ដោយការព្យាបាលយ៉ាង​ដិត​ដល់​ហើយលោក​សង្ឃឹម​ថា​ស្ថានភាព​ Nouri នឹង​បន្តរីកចម្រើនទៅមុខទៀតថែម​ទៀត​។ Nouri អាចអង្គុយលើរទេះរុញបានប៉ុន្តែរូប​គេ​នៅតែពឹងផ្អែកទាំង​ស្រុង​លើក្រុមគ្រួសារ។​ Abderrahim ក៏បាននិយាយ​បន្ត​ទៀត​អំពី Nouri ដែរ​ថា​មក​ដល់​ពេល​នេះ​គេ​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ក្នុង​ក្រុម​គ្រួសារ​បាន​ហើយ ...
  • 2497
    0

    (BC-99) ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ Oumar Niasse ត្រូវបានប៉ូលីស​បញ្ឈប់ខណៈពេលដែល​កំពុងបើកបររថយន្តម៉ាក Merc តម្លៃ ១០០,០០០ ផោន។ ខណៈ​ដែល​ អង់គ្លេស បាន​ប្រកាស​ដាក់​ប្រទេស​របស់​ខ្លួន​ក្នុង​ស្ថាន​ភាព​អាសន្ន​ដោយ​សារ​តែ​ជំងឺ​រាត​ត្បាត Covid-19 និង​បាន​ដាក់​បម្រាម​ការ​ចាក​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ឬ​កិច្ចការ​ចាំបាច់ ស្រាប់​តែកីឡាករ​​​សញ្ជាតិ សេណេហ្គាល់ Oumar Niasse របស់​ក្រុម​ស្ករគ្រាប់ Everton ត្រូវ​បាន​ប៉ូ​លីស ​ចក្រភព​អង់គ្លេស​ ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​កំពុង​តែ​បើកបរ​រថយន្ត​ដ៏​មាន​តម្លៃ​ថ្លៃ​របស់​ខ្លួន​ដោយ​មិន​ពាក់​ខ្សែក្រវាត់​ថែម​ទាំង​មាន​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​រយន្ត​ព្រម​ទាំង​កូន​ក្មេង​នៅ​បាំង​ខាង​ក្រោយ​ផង​ដែរ។ ប៉ូលីសបាន​និយាយទៅកាន់កីឡាករ​នោះ​ថា ...
  • 5103
    0

    ខ្សែប្រយុទ្ធ Luka Jovic អាចនឹងប្រឈមនឹងការចាប់់ខ្លួនភ្លាមៗ ប្រសិនបើល្មើសនឹងស្ថិតក្នុងលក្ខខ័ណ្ឌដាច់ដោយឡែកដោយខ្លួនឯង ក្រោយពីបានសម្រេចចិត្តហោះពីប្រទេសអេស្ប៉ាញមកកាន់ទឹកដីកំណើតរបស់ខ្លួនតាមរយៈយន្តហោះឯកជន។ អតីតយុវជន Red Star Belgrade បានរងការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​របស់​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ប្រទេស​ស៊ែប ​ដោយប្រឈមមុខនឹងការជាប់ពន្ធនាគារ នៃ​បទល្មើស​នឹង​បម្រាម​ស្វ័យ​ចត្តាឡឺស័ក​ ។ ស្របពេលដែលមានព័ត៌មានចុះផ្សាយថារូបគេបាន​ចេញ​ក្រៅ​ទៅ​ធ្វើ​ពិធី​ខួប​កំណើត​ជាមួយនឹងមិត្តស្រីរបស់ខ្លួនថែមទៀតផង។ មូលហេុតសំខាន់ដែលកីឡាករវ័យ២២ឆ្នាំរូបនេះហ៊ានបំពានច្បាប់របស់់ Real Madrid និងប្រទេសស៊ែបក្នុងការហោះហើរក្នុងអំឡុងពេលរក្សាខ្លួនឱ្យនៅដាច់ដោយឡែកគឺដោយសារតែ​ គេត្រូវទៅថែទាំមិត្តស្រី Sofia ដែលកំពុង​មាន​ផ្ទៃ​ពោះ។ យ៉ាងណាក្តី សមាជិក Real Madrid ខាងលើបាន​ធ្វើ​ការ​តេស្ដ​ស្វែង​រក​ជំងឺ​កូវីដ​១៩​ចំនួន​ពីរ​ដង​មក​ហើយ​ប៉ុន្តែ​លទ្ធផលចេញមកសុទ្ធ​តែ​អវិជ្ជមាន។ ...
  • 8481
    0

    (BC-99) អតីត​កីឡាករមិត្ត​​រួម​ជាតិ ​ប្រេស៊ីល Roberto Carlos និង​ Ronaldo បាន​ផ្ញើ​សា​ជូន​ពរ​លើក​ទឹក​ចិត្តដល់​ Ronaldinho ដែល​​កំពុងប្រារព្ធពិធីខួបអាយុ​ ៤០ ឆ្នាំ​របស់ខ្លួន​នៅ​ក្នុង​មន្ទី​ឃុំ​ឃាំងប្រទេស ប៉ារ៉ាហ្គាយ​។ ជាមួយនឹងសាច់អាំងដ៏ធំមួយចង្កាក់​ព្រម​ទាំង​មាន​ភេសជ្ជៈ​មួយ​កំប៉ុង​ផង​នោះ​គេ​ឃើញ​ផ្ទៃ​មុខ​ដែល​ពោ​ពេញ​ដោយ​ភាព​រីក​រាយ​របស់​អតីត​កីឡាករ​ សាំបា ដែល​កំពុងតែ​ទទួល​យក​ការកាត់​ទោសជាប់​ឃុំ​រយៈ​ពេល​ ៦ ខែ​ពី​បទ​ប្រើប្រាស់​លិខិតឆ្លងដែនក្លែងក្លាយដើម្បីចូលប្រទេសនៅ​ទ្វីប​អាមេរិកខាងត្បូងមួយ​នេះ​។ ដើម្បី​អប​អរ​​ពិធី​ខួប​កំណើត​របស់​មិត្ត​ចាស់​ដែល​កំពុង​ចំណាយ​ពេល​រស់​នៅ​ក្នុង​ឃុំ Ronaldo ដែល​ជា​​មិត្ត​ចាស់​វ័យ ៤៣ ឆ្នាំបានបង្ហោះរូបថតរបស់គេ​ទាំង​ពីរ​និងសរសេរចំណងជើងថា “សូម​ចូល​រួម​អបអរសាទរសម្លាញ់​ចាស់​ សូមឱ្យឯង​យកឈ្នះដំណាក់កាលដ៏លំបាកនៃជីវិតមួយ​នេះ សូម​ជួប​ប្រទះ​តែ​ភាព​រីក​រាយ​ពេញ​មួយ​ជីវិត​! ...
  • 21615
    0

    (BC-99) Peter Whittingham បានធ្លាក់ពីលើកាំជណ្ដើរនៅឯហាងស្រាមួយ​កន្លែងតាំង​ពី​ថ្ងៃទី ៧ ខែមីនាដែលជាថ្ងៃប្រកួត​បាល់​ឱប Six Nation រវាង​ក្រុម​អង់គ្លេសជាមួយក្រុម​វែលហើយបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរត្រូវ​បាន​រាយការណ៍​ថា​បាន​បាត់​បង់​ជីវិតហើយ​​ក្នុង​ថ្ងៃ​នេះ​ដោយ​បន្សល់​ទុក​កូន ២ នាក់អោយ​ក្លាយ​ជា​ក្មេង​កំព្រា។ ក្លឹប​បាល់​ទាត់​ Cardiff City បានចេញសេចក្តីថ្លែងការណ៍នៅ​លើ​គេ​ហទំព័រ​របស់​ខ្លួន​ថា “ វាគឺជារឿង​ដ៏​សោកសៅជាទី​បំផុត​ក្នុង​ការ​ជូនដំណឹងដល់អ្នកគាំទ្រថាអតីត​វិរៈ​បុរស​របស់​យើង​លោក Peter Whittingham បានទទួលមរណភាពហើយ​នៅវ័យ​ ៣៥ ឆ្នាំ។ កាល​ពី​ម្សិល​ម៉ិញ​នេះ​របាយការណ៍​មួយ​របស់​ប៉ូលីស​ទើប​តែ​ធ្វើ​ការ​បដិសេធ​អំពី​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា Whittingham បានទទួលមរណភាពតាំង​ពី​ថ្ងៃ​អង្គារ តែ​មិនទាន់​បានមួយ​ថ្ងៃ​ស្រួល​បួល​ផង​ស្រាប់​តែ​ដំណឹង​មរណភាព​នេះ​ក៏​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ទៅ​វិញ។ ...
  • 2436
    0

    (BC-99) រាជរដ្ឋាភិបាលជាមួយក្របខ័ណ្ឌ Premier League ត្រូវបានព្រាងសម្រាប់កិច្ចប្រជុំបន្ទាន់មួយដែល​អាច​ហាម​ប្រាម​ដល់​ប្រិយ៍មិត្ត​បាល់​ទាត់​ដែលមានអាយុលើសពី ៧០ ឆ្នាំមិនឱ្យចូលរួមទស្សនា​ក្នុងកីឡដ្ឋានបាល់​ទាត់​ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសឆ្លង។ យោងតាមសារព័ត៌មាន Sky បានអោយដឹងថាការប្រជុំមួយនឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទដើម្បីរៀបចំផែនការណ៍យថាភាពប្រសិនបើវីរុសនៅតែបន្តរីក​រាលដាល។ មានករណីឆ្លងវីរុសនេះចំនួន ១១៦ ករណីនៅ ចក្រភពអង់គ្លេស និងមាន​មនុស្ស​ជាង ១០០.០០០ នាក់នៅជុំវិញពិភពលោកដែល​បាន​ឆ្លង​ជំងឺ​នេះ​។ មេរោគកូរ៉ូណាបានបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់ព្រឹត្តិការណ៍កីឡានៅទូទាំងទ្វីបអ៊ឺរ៉ុបជាមួយនឹងការប្រកួតបាល់ទាត់​នៅក្នុងក្របខ័ណ្ឌ Serie A ដែលត្រូវបានពន្យារពេលឬត្រូវបានគេលេងដោយ​មិន​អោយមាន​អ្នក​ទស្សនា។​ ការប្រកួតកីឡាចំនួន ៦ ដែលមាន​ក្រុមជម្រើសជាតិ អ៊ីតាលី ប៉ះជាមួយ ...