• 9440
    0

    បងរត់ថែមមួយជុំទៀតទៅ ចាំចូលហ្វឹកហាត់, នេះគឺជាសំដីរបស់ប្រពន្ធ យ៉េន ឌីណា គ្រាដែលអ្នកនាងតែងតែទៅមើលប្តីហ្វឹកហាត់ជាប្រចាំនៅក្លឹប អេ ភូថង នៅក្នុងបរិវេណកីឡដ្ឋានជាតិអូឡាំពិក។ គួររំលឹកថា ចាប់តាំងពី យ៉េន ឌីណា បានរៀបអាពាណ៍ពិពាណ៍មក ការឡើងសង្វៀនប្រកួតរបស់គេភាគច្រើនគឺទទួលបានជ័យជំនៈសឹងតែគ្រប់សមរភូមិហើយថ្មីៗនេះក៏ទើបតែឈ្នះបានខ្សែក្រវ៉ាត់១គ្រឿងបន្ថែមទៀតមករក្សាទុកផងដែរ។ ជាមួយគ្នានោះ ក៏មានមិត្តភ័ក្រក៏ដូចជាប្រិយ៍មិត្តគាំទ្រ យ៉េន ឌីណា ជាច្រើនបានសរសើរនិងលើកទឹកចិត្តដល់រូបគេថា ពិតជាមានសំណាង ដែលមានប្រពន្ធចេះទុកដាក់ ហើយថែមទាំងជំរុញអោយស្វាមីរបស់ខ្លួនប្រឹងប្រែងហ្វឹកហាត់ដើម្បីឡើងសង្វៀនប្រកួត ដោយខុសពីប្រពន្ធកីឡាករមួយចំនួនទៀត នៅពេលដែលរៀបអាពាណ៍ពិពាណ៍ហើយ ច្រើនតែគ្រួសារមិនអោយឡើងប្រកួត ...
  • 2247
    0

    ការប្រកួតពានរង្វាន់បាល់ទាត់លីហ្គកំពូលកម្ពុជារដូវកាលថ្មីនឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ សប្តាហ៍នេះហើយដែលមានការប្រកួតជាច្រើនគូតាមកីឡដ្ឋានដែលជាម្ចាស់ផ្ទះរៀងៗខ្លួន ។ ឆ្នាំនេះមានការចូលរួមពីក្រុមចំនួន១៣ ខណៈកាលពីរដូវកាលមុនមានក្រុម១៤ ដោយកំពង់ចាមត្រូវបានដកចេញក្នុងរដូវកាលថ្មីនេះ ។ យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញការប្រកួតផ្លូវការថា ការប្រកួតនៅថ្ងៃសៅរ៍ រួមមាន៖ ក្រុមយុវជនបាទី ប៉ះក្រុមកងយោធពលខេមរភូមិន្ទ ដែលជាអតីតក្រសួងការពារជាតិ, វិសាខា ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភ្នំពេញក្រោន ប៉ះ អគ្គិសនីកម្ពុជា។ ចំពោះការប្រកួតនៅថ្ងៃអាទិត្យ មាន៣ប្រកួតដែរ ដែលជាការជួបគ្នារវាងក្រុមអង្គរថាយហ្គឺរ ប្រកួតជាមួយបឹងកេត, អាស៊ីអឺរ៉ុបយូណាយធីត ជួប ...
  • 2198
    0

    គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់ នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។ ...
  • 1712
    0

    (BC-99) អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United កំពុងរៀបចំផែនការយក​ថ្ងៃ​ទី​ ១ កុម្ភៈ​ ជួប​ជុំ​គ្នា​នៅ Old Trafford ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងម្ចាស់ក្លឹបដែលមានឈ្មោះថា Glazers និង​ហិរញ្ញិក​របស់​លោក​គឺ Ed Woodard ។ នា​ជំនួប​សប្តាហ៍​ទី​ ២៥ របស់​ក្រប​ខណ្ឌ Premier League នៅ​ពេល​ដែល​ក្រុមបិសាច​ក្រហម Manchester United ជួប​ប្រកួត​ជើង​ទី​២​ជា​មួយ​ចចក Wolverhampton ...
  • 8491
    0

    ក្រុមការពារតំណែងជើងឯករដូវកាលមុន Man City ក្រោមការដឹកនាំដោយអ្នកចាត់ការក្រុមលោក Pep Guardiola បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបានប្រកួតឈ្នះក្រុម Everton កាលពីយប់មិញនេះថា៖ Man City នៅតែចិញ្ចឹមចិត្តដេញតាមក្រុមហង្សក្រហម Liverpool ជានិច្ច ទោះបីជាបច្ចុប្បន្នក្លឹបនៅដេញតាមពីក្រោយចំនួន១១ពិន្ទុ ស្របពេលដែល Liverpool នៅសល់២ប្រកួតក្នុងដៃក៏ដោយ។ គួររំលឹកថា កន្លកមកមានសារព័ត៍មានជាច្រើនធ្លាប់បានចុះផ្សាយថា Man City អស់អារម្មណ៍ដេញតាមក្រុមហង្សក្រហម ព្រោះតែ Liverpool កាន់តែមានពិន្ទុដាច់ឆ្ងាយទៅៗ ...
  • 4228
    0

    បច្ចុប្បន្ននេះវិស័យគុនខ្មែរកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ក្រៅពីការប្រកួតយ៉ាងមមាញឹកក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថាសង្វៀននៅតាមបណ្តាខេត្តមួយចំនួនក៏ចាប់ផ្តើមលិចរូបរាងជាបណ្តើរៗផងដែរ ដូចជាសង្វៀនស្រុកឯកភ្នំនៅខេត្តបាត់ដំបងប្រកួតរៀងរាល់សប្តាហ៍ សង្វៀនគុនខ្មែរខេត្តសៀមរាបក៏ប្រកួតរៀងរាល់សប្តាហ៍ សង្វៀនគុនខ្មែរនៅខេត្តបន្ទាយមានជ័យយូរៗទើបឃើញប្រកួតមុ្តង និង សង្វៀនគុនខ្មែរនៅខេត្តកោះកុងក៏យូរៗឃើញមានសកម្មភាពម្តងៗផងដែរ ក្រៅពីនោះនៅតាមបណ្តាខេត្តផ្សេងៗទៀតក៏មានការប្រកួតយូរៗម្តងដូចគ្នា ពិសេសនៅក្នុងកម្មវិធីបុណ្យទានមួយចំនួននៅក្នុងវត្ត។ល។   តែបើយើងនិយាយអំពីសង្វៀនគុនខ្មែរក្នុងរាជធានីភ្នំពេញវិញគឺរីកដូចផ្សិត ដោយសប្តាហ៍ខ្លះសឹងតែរកកីឡាករប្រកួតអន្តរជាតិមិនបាន ហើយបើនិយាយអំពីកីឡាករវិញតាមស្ថានីយ៍ទូរទស្សន៍ដែលមានរៀបចំការប្រកួតរៀងរាល់សប្តាហ៍គឺដណ្តើមយកកីឡាករពីគ្នាទៅវិញទៅមក ហេតុដូចនេះធ្វើឲ្យកីឡាករខ្លះត្រូវឡើងសង្វៀនប្រកួតស្ទើររាល់សប្តាហ៍ ហើយបើនិយាយអំពីការប្រកួតដណ្តើមខ្សែក្រវ៉ាត់វិញគឺភាគច្រើនមុខដដែរៗ។ ថ្ងៃនេះ MSR SPORT សូមលើកយកកីឡាករគុនខ្មែរមួយចំនួនដែលឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ក្នុងពេលបច្ចុប្បន្ននេះដែលធ្លាប់ប្រកួតឈ្នះខ្សែក្រវ៉ាត់ឌុបមកបរិយាយជូនបងប្អូន ហើយក៏សូមអធ្យាស្រ័យទុកជាមុនបើរៀបរាប់មិនអស់ព្រោះ Admin អាចមានចន្លោះប្រហោងខ្លះ។ សម្រាប់កីឡាករដែលធ្លាប់ឈ្នះខ្សែក្រវ៉ាត់ឌុបមានដូចជា៖ ១- កីឡាករកណ្តាប់ដៃភ្លើងជើងរន្ទះ ...
  • 3459
    0

    (BC-99) Erling Haaland បានឡើងយន្ដហោះទៅកាន់ទីក្រុង Manchester ដើម្បី​ចរចា​ជា​មួយ​ក្រុម United មុន​ពេល​ដែល​មាន​ការ​យល់​ព្រម​​ក្នុង​ការ​ផ្ទេរ​មក​កាន់ Old Trafford ។ SunSport បានបង្ហើបឱ្យដឹងថាក្រុមរបស់លោក Ole Gunnar Solskjaer មានទំនុកចិត្តក្នុងការបំពេញកិច្ចព្រមព្រៀងលើ​កញ្ចប់​ទឹក​ប្រាក់​ចំនួន ៧៦ លានផោនសម្រាប់កីឡាករវ័យ ១៩ ឆ្នាំរូបនេះ។ យោងតាមទូរទស្សន៍ Tv2 របស់​អូទ្រីស​បាន​អោយ​ដឹង​ថា​កីឡាករ​របស់​ក្រុម​  Red Bull ...
  • 4091
    0

    លោក Jorge Mendes ភ្នាក់ងាររបស់ Cristiano Ronaldo បានបង្ហើបពីគម្រោងចូលនិវត្តន៍ពីពិភពបាល់ទាត់នាពេលអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ។ បុរសវ័យ៥៣ឆ្នាំដែលមានឥទ្ធិពលខ្លាំងនៅក្នុងទីផ្សារដោះដូរកីឡាករបាននិយាយថា៖ “ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យគ្រោងនឹងព្យួរស្បែកជើងជាមួយក្រុមសេះបង្កង់ Juventus នាពេលអនាគត។” “កុងត្រារបស់ Cris នៅ Juventus គឺអស់សុពលភាពនៅពេលគេមានអាយុ៣៧ឆ្នាំ ហើយគេនឹងចូលនិវត្តន៍នៅទីនោះតែម្តងព្រោះឥលូវនេះរូបគេកំពុងតែរីករាយជាមួយនឹងជីវិតនៅប្រទេសអ៊ីតាលីផងដែរ” នេះគឺជាការបន្ថែមរបស់ភ្នាក់ងារ David de Gea, José Mourinho, ...
  • 1517
    0

    លីកបាល់ទាត់កំពូលទាំង៥ក្នុងតំបន់អឺរ៉ុបកំពុងតែប្រជែងគ្នាខ្លាំងណាស់នាពេលបច្ចុប្បន្ន ក្នុងនោះមានតែក្របខណ្ឌ Premier league ប៉ុណ្ណោះដែលកំពុងបង្ហាញភាពអស្ចារ្យតាមរយៈក្រុមហង្សក្រហម Liverpool ប្រកួត ១៧ប្រកួតកន្លងមក មិនទាន់ស្គាល់បរាជ័យម្តងនោះទេ កំពុងកាន់កាប់កំពូលតារាង។ ប៉ុន្តែពេលនេះ Admin ចង់បង្ហាញកីឡាករ ៣រូបដែលកំពុងនាំមុខគ្រាប់បាល់ច្រើនជាងគេក្នុងចំណោមលីកបាល់ទាត់កំពូលទាំង៥ក្នុងតំបន់អឺរ៉ុប ពួកគេទាំនោះគឺ៖ * Jamie Vardy របស់ក្រុម Leicester City (16 Goals) ទោះមានវ័យ ៣២ឆ្នាំច្រើនបន្តិចមែន ក៏ខ្សែប្រយុទ្ធជនជាតិអង់គ្លេសរូបនេះនៅតែបង្ហាញភាពខ្លាំងក្នុងពិភពបាល់ទាត់។ ...
  • 2562
    0

    (BC-99) បើ​យោល​ទៅ​តាម​សារព័ត៌មាន Metro របស់​ចក្រភព​អង់គ្លេស​បាន​ចុះ​ផ្សាយ​អោយ​ដឹង​ថា អតីត​កីឡាករ​របស់​មាន់​ខ្នាយ​មាស​ Tottenham Hot Spur Jermaine Jenas បាន​រំអុក​អោយ​លោក Mauricio Pochettino ឈប់​រំពឹង​លើ​ការងារ​ជា​អ្នក​ដឹក​នាំ​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​នៅ​ទំនេរ តែ​គួរ​រង់​ចាំ​ជំនួស​កន្លែង​របស់ Ole Gunnar Solskjaer នៅ Manchester United​ ។ ក្លិបកាំភ្លើងធំ Arsenal ...