លោក Pep Guardiola និយាយថា Liverpool កុំទាន់មានសង្ឃឹមថាលើកពានឆ្នាំនេះ
ក្រុមការពារតំណែងជើងឯករដូវកាលមុន Man City ក្រោមការដឹកនាំដោយអ្នកចាត់ការក្រុមលោក Pep Guardiola បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបានប្រកួតឈ្នះក្រុម Everton កាលពីយប់មិញនេះថា៖ Man City នៅតែចិញ្ចឹមចិត្តដេញតាមក្រុមហង្សក្រហម Liverpool ជានិច្ច ទោះបីជាបច្ចុប្បន្នក្លឹបនៅដេញតាមពីក្រោយចំនួន១១ពិន្ទុ ស្របពេលដែល Liverpool នៅសល់២ប្រកួតក្នុងដៃក៏ដោយ។
គួររំលឹកថា កន្លកមកមានសារព័ត៍មានជាច្រើនធ្លាប់បានចុះផ្សាយថា Man City អស់អារម្មណ៍ដេញតាមក្រុមហង្សក្រហម ព្រោះតែ Liverpool កាន់តែមានពិន្ទុដាច់ឆ្ងាយទៅៗ ស្របពេលទម្រង់លេងឆ្នាំនេះរបស់លោក Pep មានការចុះខ្សោយជាងឆ្នាំមុន។ គិតត្រឹមសប្តាហ៍ទី២១នេះ ពពកខៀវ Man City កំពុងឈរលេខ៣មាន៤៤ពិន្ទុ ដោយចាញ់ក្រុមលេខ២ Leicester City ចំនួន១ពិន្ទុ និងចាញ់ក្រុមលេខ១ចំនួន១១ពិន្ទុ តែហង្សក្រហមនៅសល់២ប្រកួតក្នុងដៃ៕