បាល់ទាត់
-
អ្នកគាំទ្រ Trabzonspor ដេញវាយកីឡាករ Fenerbahce លើទីលាន
អ្នកគាំទ្រ Trabzonspor បានរត់ទៅលើទីលាន ហើយបានវាយប្រហារកីឡាករ Fenerbahce បន្ទាប់ពីការប្រកួត Super Lig កាលពីថ្ងៃអាទិត្យ។ Fenerbahce បានឈ្នះក្នុងលទ្ធផល ៣-២ នៅ Papara Park ហើយកីឡាកររបស់ពួកគេត្រូវបានជួបនឹងអំពើហិង្សា ខណៈដែលពួកគេបានអបអរជ័យជម្នះនេះ។ Bright Osayi-Samuel និង Michy Batshuayi ទាំងពីរនាក់បានព្យាយាមធ្វើអន្តរាគមន៍នៅពេលដែលសន្តិសុខបានចូលទៅជួយ។ លោក Ali Yerlikaya ... -
Man UTD ប៉ះ Coventry ខណៈ Man City ជួប Chelsea វគ្គ៤ក្រុម FA Cup
Manchester United នឹងជួបជាមួយ Coventry ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ខណៈក្រុមការពារជើងឯក Manchester City ប៉ះ Chelsea។ មុនឡើងមកកាន់វគ្គនេះ Coventry បានវាយបកយកឈ្នះ Wolverhampton ដោយលទ្ធផល២ទល់នឹង៣ ដែលរកបានគ្រាប់ជ័យជម្នះដោយ Haji Wright នាទីទី១០០។ ចំណែក Man UTD ក៏វាយបកយកឈ្នះ Liverpool ... -
Felix ថា CPL គួរមានតែមានវិធានការឱ្យសៀង ចន្ធា បានលេងវិញ
ទាក់ទងខ្សែប្រយុទ្ធ សៀង ចន្ធា លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយល់ថា ក្រុមហ៊ុន Cambodian Premier League គួរតែមានវិធានការណាមួយ ឬ លក្ខខណ្ឌសមស្របណាមួយ សម្រាប់ឱ្យសៀង ចន្ធា មានឱកាសបង្ហាញខ្លួនវិញនៅលីគកំពូលកម្ពុជាវិញ ។ លោក Felix បានបន្ថែមទៀតថា ៖ “ សៀង ចន្ធា គឺជាខ្សែប្រយុទ្ធវ័យក្មេងដ៏ល្អបំផុតមួយនៅកម្ពុជា ... -
Girona កាន់តែឃ្លាតពី Real Madrid ច្រើនពិន្ទុហើយ
Girona បានប្រកួតចាញ់ Getafe ០ទល់នឹង១ ក្នុងការប្រកួតជុំទី២៩ La Liga ដែលធ្វើឱ្យពួកគេតាមពីក្រោយ Real Madrid ១០ពិន្ទុដើម្បីប្រជែងតំណែងជើងឯក។ គ្រាប់ជ័យជម្នះរបស់ Getafe ធ្វើបានក្នុងនាទី៣៣ដែល Ilaix Moriba ញាក់ផុតខ្សែការពារ Girona ហើយបញ្ជូនទៅឱ្យ Yellu Santiago រកគ្រាប់បាល់បញ្ចូលទីបានសម្រេចនាទី៣៣។ នេះជាបរាជ័យលើកទី៣ក្នុងចំណោម៥ប្រកួតចុងក្រោយ ធ្វើឱ្យ Girona កាន់តែឃ្លាតឆ្ងាយពី ... -
Kane បង្កើតកំណត់ត្រាថ្មីនៅ Bayern តែក៏ជួបបញ្ហាមួយដែរ
Harry Kane រកបានមួយគ្រាប់ក្នុងជ័យជម្នះ៥ទល់នឹង២របស់ Bayern Munich លើ Darmstadt ដោយលទ្ធផល៥ទល់នឹង២ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសខាងលើបានតែតបញ្ចូលទីក្នុងនាទី៤៥+១ ពីការបញ្ជូនដោយ Joshua Kimmich។ នេះជាគ្រាប់បាល់ទី៣១របស់រូបគេ និងជាកំណត់ត្រាថ្មីដែលអាចរកបានចាប់ពី៣១គ្រាប់ឡើងក្នុងមួយរដូវកាលនៅលីគកំពូល។ កាលពីលើកមុនគេរកបាន៣០គ្រាប់ក្នុងរដូវកាល២០១៦/២០១៧ និង២០២២/២០២៣ សម្រាប់ Tottenham Hotspur។ គិតមកទល់ពេលនេះ កីឡាករកើតឆ្នាំ១៩៩៣រកបាន៣៧គ្រាប់ ពី៣៥គ្រាប់លើសម្រាប់ ... -
Privat នៅតែមិនទាន់អាចលេងឱ្យជម្រើសជាតិកម្ពុជា
ខ្សែប្រយុទ្ធ Privat Mbarga នៅតែមិនអាចលេងឱ្យជម្រើសជាតិកម្ពុជាបានទេ បន្ទាប់ពី FIFA សម្រេចថាគ្មានសិទ្ធិ បើទោះបីជាមានលិខិតឆ្លងដែនកម្ពុជាក៏ដោយ។ Privat កើតនៅប្រទេសកាមេរូន និងបានចំណាយពេលភាគច្រើននៃអាជីពលេងនៅប្រទេសកម្ពុជា ដែលធ្វើឱ្យគាត់មានសិទ្ធិទទួលបានសញ្ជាតិខ្មែរ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានទាក់ទង FIFA ដោយផ្ទាល់ ក៏ដូចជាធ្វើការជាមួយមេធាវីកីឡាផងដែរ។ ប៉ុន្តែ FIFA មិនបានយល់ព្រមឱ្យគាត់លេងឱ្យកម្ពុជាទេ ដោយលើកឡើងពីកង្វះឯកសារផ្លូវច្បាប់៕ -
Tuchel បារម្ភពីជំនួប Arsenal
គ្រូបង្គោល Bayern Munich លោក Thomas Tuchel បានបង្ហាញការប្រុងប្រយ័ត្នចំពោះជំនួប Arsenal ក្នុងវគ្គ៨ក្រុម UEFA Champions League។ សារព័ត៌មាន Sky Sports បានដកស្រង់សម្តីគ្រូបង្វឹក Thomas Tuchel ដែលបាននិយាយបន្ទាប់ពីការចាប់គូថា “៖យើងពិតជាឆ្លងកាត់ដំណើរដ៏លំបាកបំផុតដែលនឹកស្មានមិនដល់ក្នុងការប្រកួត Champions League ដែលនៅសល់ក្នុងរដូវកាលនេះ។ Bayern ត្រូវតែប្រឈមមុខនឹងការប្រកួតមួយក្នុងចំណោម ក្រុមខ្លាំងបំផុតនៅអឺរ៉ុប។ ... -
Ronaldo ត្រូវគេគប់ដបពេលអបអរគ្រាប់បាល់
Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះជួយឱ្យ Al Nassr ឈ្នះ Al Ahli ជុំទី២៤ នៃលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។ ក្រោយទាត់បាល់១១ម៉ែត្រចូលទីបានសម្រេច CR7 បានរត់ទៅជុំម្ខាងដើម្បីអបអរគ្រាប់បាល់។ តែពេលនោះ ក្រុមអ្នកគាំទ្រម្ចាស់ផ្ទះបានគប់ដបទឹកសុទ្ធចូលទីលាន។ ពេលនោះស្រាប់តែដបទឹកសុទ្ធបានស្រោបពេលកន្លែងដែល Ronaldoបានឈរអបអរនោះ។ Sadio Mane និងមិត្តរួមក្រុមផ្សេងទៀតបាននាំគ្នាជួយការពារពេល Ronaldo ដើរចូលក្នុងវិញ៕ -
អាជ្ញាកណ្ដាលដែលបដិសេធគ្រាប់បាល់ Real ជាប់ពិន័យ
អាជ្ញាកណ្ដាល Jesús Gil Manzano មិនដឹកនាំការប្រកួត La Liga សប្ដាហ៍ទី២៩បានទេចុងសប្តាហ៍នេះ។ នេះក៏ជាជុំទី ២ ជាប់ៗគ្នាដែលអាជ្ញាកណ្តាលវ័យ ៤០ ឆ្នាំរូបនេះត្រូវបានពិន័យ។ ជាក់ស្ដែងក្នុងការប្រកួតស្មើ ២-២ របស់ Valencia ជាមួយក្រុម Real Madrid នៅកីឡដ្ឋាន Mestalla កាលពីថ្ងៃទី ៣ ខែមីនា លោក ... -
Southgate ថា ទ្វារជម្រើសជាតិនៅតែចំហរសម្រាប់ White
អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate និយាយថាមិនមានបញ្ហាអ្វីជាមួយ Ben White ទេ ខណៈរូបគេនៅតែមិនចូលរួមជាមួយក្រុម។ លោក Southgate បាននិយាយថា នាយកផ្នែកកីឡា Arsenal លោក Edu បានប្រាប់ថា White មិនចង់ចូលរួមទេ។ លោក Southgate បាននិយាយថា “ខ្ញុំបាននិយាយទៅកាន់គាត់ក្រោយ World Cup នៅកាតា ហើយមានការបដិសេធពីខាងគាត់។ ...