• 122
    0

    បើតាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក នៅថ្ងៃសុក្រនេះបានឲ្យដឹងថា សម្រាប់រដូវកាលថ្មី នៃពានរង្វាន់ Soccer League លើកទី៧ នេះ ដូចគ្នាកាលពីឆ្នាំមុន ដោយមាន ២ប្រភេទវិញ្ញាសា គឺវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី ដែលនឹងចាប់ផ្ដើមទលក់ពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅអគារ The Kampus។ ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer ...
  • 131
    0

    លេងបានត្រឹមតែ៧វិនាទី Florian Wirtz បានរកគ្រាប់បាល់បញ្ចូលទីតែម្ដងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ​អាល្លឺម៉ង់ ក្នុងជ័យជម្នះ០ទល់នឹង២លើម្ចាស់ផ្ទះបារាំងនៃការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។ កីឡាករវ័យ២០ឆ្នាំខាងលើទទួលបាល់ពីការបញ្ជូនដោយ Toni Kroos។ គ្រាប់​បាល់​របស់​ខ្សែ​បម្រើ Bayer Leverkusen គឺ​ជា​គ្រាប់​បាល់​លឿន​បំផុត​មិន​ធ្លាប់​មាន​ដោយ​កីឡាករ​អាល្លឺម៉ង់។ Kai Havertz ក៏បន្ថែមបានមួយគ្រាប់ទៀតពីការ assist ដោយ Jamal Musiala ក្នុងនាទី៤៩។  
  • 82
    0

    ស្ថិតក្នុងវ័យ ១៧ឆ្នាំ និង ២៤៦ថ្ងៃ  Endrick បានក្លាយជាកីឡាករក្មេងជាងគេបំផុតមិនធ្លាប់មានដែលអាចរកគ្រាប់បាល់ក្នុងការប្រកួតសម្រាប់ក្រុមធំជម្រើសជាតិប្រេស៊ីល នៅកីឡដ្ឋាន Wembley។ គេរកបានគ្រាប់ជ័យជម្នះលើជម្រើសជាតិអង់គ្លេសក្នុងនាទី៨០។ កីឡាករក្លិប Palmeiras ក៏ក្មេងជាងគេដែលរកគ្រាប់បាល់សម្រាប់ប្រេស៊ីល ចាប់តាំងពី Ronaldo ធ្វើបានក្នុងឆ្នាំ១៩៩៤។ ដោយឡែក នេះជាបរាជ័យលើកដំបូងនៅ Wembley ក្នុងចំណោម២១ប្រកួតចុងក្រោយ ចាប់តាំងពីពួកគេចាញ់ដាណឺម៉ាក នៅ UEFA Nations League ខែតុលា ឆ្នាំ២០២០៕ ...
  • 107
    0

    កីឡាករគុនខ្មែរជើងចាស់ ឡោ សំណាង អាចឡើងសង្វៀនប្រកួតលក្ខណៈអន្តរជាតិវិញហើយនៅថ្ងៃសៅរ៍នេះនាខេត្តព្រៃវែង ក្រោយការជួយជូនទៅពិនិត្យសុខភាពដោយសំណាក់លោកឧកញ៉ា ស្រី ចាន់ថន។ លោកឧកញ់ា ស្រី ចាន់ថន បានសរសេរបែបនេះ ៖ លោកឧកញ៉ា ស្រី ចាន់ថន បញ្ជាក់ថា: ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរព ដោយមានការព្រួយបារម្ភពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរទៅលើសុខភាពរបស់កីឡាករ ឡោ សំណាង ដូច្នេះសហព័ន្ធបានសម្រេចផ្អាកការប្រកួតរបស់គាត់នៅសប្ដាហ៍នេះ បន្ទាប់មកខ្ញុំក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យជំនាញជាច្រើនកន្លែងដើម្បីពិនិត្យទៅលើសារពាង្គកាយរបស់គាត់ទាំងមូល ហើយជាលទ្ធផលបានបង្ហាញថា គាត់អាចប្រកួតបាន ដូច្នេះសង្វៀនKKIF និងផ្ដល់ឱកាសឲ្យគាត់ប្រកួត ...
  • 129
    0

    លោក Gareth Southgate ទទូចថា មិនទាន់បានគិតពីការងារនៅ Manchester United ព្រោះចង់ផ្ដោតសំខាន់លើការងារជម្រើសជាតិអង់គ្លេស។ “ជាដំបូងខ្ញុំជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បេសកកម្មរបស់ខ្ញុំគឺនាំយកជើងឯកទ្វីបអឺរ៉ុប។ លើសពីនេះ Manchester United ក៏មានគ្រូបង្វឹកដែរ វាខ្វះការគោរព នៅពេលដែលសារព័ត៌មានផ្សព្វផ្សាយថាខ្ញុំ នឹងដឹកនាំនៅ Old Trafford ។ អ្វីគ្រប់យ៉ាងគួរតែឈប់នៅទីនេះ។ ខ្ញុំគ្មានអ្វីត្រូវនិយាយអំពី Man Utd ទៀតទេ។” នេះជាការសង្កត់ធ្ងន់របស់លោក ...
  • 143
    0

    ប្រភពពី Sky Germany បានឱ្យដឹងថា Alonso ចាប់អារម្មណ៍ក្នុងការធ្វើការជាមួយ Bayern Munich ច្រើនជាង Liverpool ។ ដូច្នេះហើយ ក្នុងករណីចែកផ្លូវជាមួយ Leverkusen គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញចង់បន្តធ្វើការនៅប្រទេសអាឡឺម៉ង់ ដូច្នេះជ្រើសរើសក្រុម Allianz Arena ជាកន្លែងថ្មី។ បច្ចុប្បន្ន Bayern និង Liverpool កំពុងយកចិត្តទុកដាក់ចំពោះគ្រូបង្វឹករូបនេះ។ ក្រុមទាំងពីរក៏កំពុងស្វែងរកគ្រូបង្វឹកថ្មីយ៉ាងសកម្មផងដែរ ព្រោះ ...
  • 98
    0

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រ ការបង្កើតមូលនិធិជន ពិការតេជោសែន ដោយសម្តេចនឹងឧបត្ថម្ភថវិកា ២០០លានរៀលក្នុង១ឆ្នាំ រយៈពេល៤ឆ្នាំដំបូង សម្រាប់ទ្រទ្រង់ដំណើរការ មជ្ឈមណ្ឌលមួយនេះ ។ ក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាថ្ងៃទី២១ មីនា តបតាមសំណើរ របស់ប្រធានមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន សម្តេចធិបតីបានឯកភាព និងគាំទ្រដល់ការបង្តើត មូលនិធិតេជោសែន ដើម្បីគៀងគរប្រភពថវិកា ...
  • 103
    0

    Guardian បានបង្ហាញថា Chelsea, Newcastle, Nottingham Forest និង Leicester City ប្រឈមនឹងហានិភ័យនៃការលក់កីឡាករមុន EURO 2024 ដើម្បីអនុលោមតាមយន្តការត្រួតពិនិត្យថ្មីមួយហៅថា PSR (Profit and Sustainability Rules – rules on profits and stainability)។ ) PSR ...
  • 116
    0

    យោងតាម La Vanguardia ឪពុករបស់ខ្សែប្រយុទ្ធ Neymar គឺលោក Neymar De Silva Santos បានចំណាយប្រាក់ធានាមួយលានអឺរ៉ូដើម្បីជួយ Alves ដើម្បីចេញពីពន្ធនាគារជាបណ្តោះអាសន្ន។ ប៉ុន្តែបើយោងតាម AS ខ្សែការពារប្រេស៊ីលនៅតែមិនមានសេរីភាព។ កន្លងមក មេធាវីការពារក្តីរបស់អតីតតារា Barcelona បានដាក់បណ្តឹងឧទ្ធរណ៍ ហើយបច្ចុប្បន្នកំពុងរង់ចាំការសម្រេចចុងក្រោយពីតុលាការ Barcelona ។ Mundo Deportivo បានបន្ថែមថា ...
  • 45
    0

    Nottingham Forest ត្រូវបាន FA កាត់អស់ 4ពិន្ទុដោយសារតែគណៈកម្មាការឯករាជ្យបានរកឃើញថាពួកគេបំពានច្បាប់នៃប្រាក់ចំណេញដោយខាតបង់អស់ប្រមាណ 35លានផោននៅរដូវកាលមុន។ ការបាត់បង់ពិន្ទុភ្លាមៗមានន័យថាពួកគេបានធ្លាក់ទៅក្រោម Luton Town ចូលទៅក្នុងតំបន់កាត់ចោលនៅក្នុងលីគ។ Nottingham Forest បង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់អង់គ្លេស។ដើមឡើយ Nottingham ត្រូវបានកំណត់ឱ្យកាត់ 6 ពិន្ទុចេញ – បីពិន្ទុសម្រាប់ការល្មើសដំបូង និង 3ពិន្ទុ បន្ថែមទៀតសម្រាប់ទំហំនៃកាល្មើសប៉ុន្តែដោយសារក្លឹបបានសារភាពជាមុន និងធ្វើកិច្ចសហការជាមួយនឹង FA ...