បាល់ទាត់
-
អាហ្សង់ទីន ប្រកាសលុបចោលការប្រកួតមិត្តភាពជាមួយអ៊ីស្រាអែល ដោយសារបញ្ហាសិទ្ធិមនុស្ស
អាហ្សង់ទីន នៅថ្ងៃអង្គារម្សិលមិញ បានប្រកាសលុបចោលការប្រកួតមិត្តភាពជាមួយអ៊ីស្រាអែល ដែលជាការប្រកួតសមជើងចុងក្រោយ ត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup។ ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain បាននិយាយនៅថ្ងៃអង្គារថា ការប្រកាសលុបចោលនេះ ដោយសារតែសម្ពាធនយោបាយ ដែលកាន់តែរីកដុះដាល មុនពេលការប្រកួតនៅថ្ងៃសៅរ៍ ដែលគ្រោងធ្វើឡើងនៅទីក្រុងហេ្សរុយសាឡឹមចូលមកដល់។ ជុំវិញការប្រកាសលុបចោលនេះ ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា និងក្នុងទីក្រុង Rramallah នៃតំបន់ West Bank បានធ្វើពិធីអបអរសាទរ និងអរគុណ ដល់កីឡាករ ... -
Yaya Toure ថា Pep Guardiola ជាមនុស្ស «មានបញ្ហាជាមួយជនជាតិអាហ្វ្រិក»
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីនេះៗ Yaya Toure អតីតកីឡាករក្លឹប Mancester City និង Barcelona បានចោទប្រកាន់អ្នកចាត់ការទូទៅសញ្ជាតិកាតាឡាន់ លោក Pep Guardiola ថាជាមនុស្ស «មានបញ្ហាជាមួយជនជាតិអាហ្វ្រិក» ដែលនេះជាមូលហេតុបណ្តាលឲ្យរូបគេ ចាកចេញពីកីឡដ្ឋាន Etihad ។ សូមរម្លឹកជូនថា អតីតខ្សែបម្រើសញ្ជាតិ Ivorian វ័យ ២៥ឆ្នាំ បានចាកចេញពីក្លឹប Man ... -
ខ្សែការពារ ៦រូប ដែលទស្សនាវដ្តី Forbes ចាត់ថា ‘ល្អបំផុត’
កាលពីពេលថ្មីនេះ Forbes Magazine ដែលជាទស្សនាវដ្តី មានប្រជាប្រិយភាពបំផុតលើលោក បានឲ្យចំណាត់ថ្នាក់ ដល់កីឡាករចំនួន ៦រូប ថាជាខ្សែការពារល្អបំផុត ក្នុងពេលបច្ចុប្បន្ន សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី។ កីឡាករទាំង ៦នោះ រួមមាន៖ Mats Hummels: កីឡាករអាល្លឺម៉ង់ វ័យ ២៩ឆ្នាំរូបនេះ អាចលេងការពារ ទាំងនៅតំបន់កណ្តាល និងខាងក្រោមបានយ៉ាងល្អ។ ... -
ក្រុមហ៊ុន Adidas ថាឱកាសលក់ឈុតកីឡារបស់ខ្លួន នៅរុស្ស៊ី អាចពិបាកជាងនៅប្រេស៊ីល
ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ល្បីរបស់អាល្លឺម៉ង់ Adidas បានប្រកាសក្នុងសប្តាហ៍នេះថា ខ្លួនវ៉ារផ្តាច់លើគូប្រជែង គឺក្រុមហ៊ុន Nike ក្នុងការឧបត្ថម្ភសម្លៀកបំពាក់ ដល់ក្រុមបាល់ទាត់ជម្រើសជាតិ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្ស៊ី ដែលនឹងចូលមកដល់ នាប៉ុន្មានសប្តាហ៍ទៀត។ តាមការចុះផ្សាយរបស់គេហទំព័រ Independent ក្រុមហ៊ុន Adidas ត្រូវធ្វើជាម្ចាស់ sponsor ដល់ក្រុមបាល់ទាត់ជម្រើសជាតិចំនួន ១២ ខណៈក្រុមហ៊ុន Nike ឧបត្ថម្ភចំនួន ១០ ... -
Sadio Mane ព្រមព្រៀងផ្ទេរទៅកាន់ Real Madrid ក្នុងតម្លៃជិត១០០លានផោន
តាមការអះអាងរបស់ប្រភពព័ត៌មាននៅប្រទេសបារាំងបានចេញផ្សាយថា Sadio Mane បានព្រមព្រៀងចូលរួមជាមួយ Real Madrid តាំងពីមុនពេល Zinedine Zidane សុំលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅ។ តាមកាសែត France Football ឲ្យដឹងថាខ្សែប្រយុទ្ធ Liverpool នឹងក្លាយជាកីឡាករដំបូងដែលក្លឹបយក្សរបស់អេស្ប៉ាញទិញបាននៅអំឡុងទីផ្សារដោះដូរកីឡាករបើកនៅរដូវក្ដៅនេះ។ ប្រភពដដែលបន្តថា ភ្នាក់ងាររបស់ Mane បានឈានដល់កិច្ចព្រមព្រៀងរួចអស់ហើយនៅចាំតែ ការព្រមព្រៀងរវាងក្លឹបប៉ុណ្ណោះ។ ទោះជារបាយការណ៍ខាងលើមិនបញ្ជាក់ពីតម្លៃតែគេជឿជាក់ថា លោក Jurgen Klopp នឹងទាមទារមិនក្រោម១០០លានផោននោះទេបើពិតជាត្រូវលក់ Mane ... -
ក្រោយតកុងត្រាថ្មី ថ្លៃខ្លួន Samuel Umtiti នៅ FC Barcelona ឡើងគុណនឹង១០
កាលពីម្សិលមិញ ខ្សែការពារ Samuel Umtiti បានសម្រេចបន្តកិច្ចសន្យាថ្មីនៅ FC Barcelona ដល់ដំណាច់រដូវកាល២០២៣ ដោយបញ្ចប់ការចង់បានរបស់ក្រុមបិសាចក្រហម Manchester United រួមជាមួយនឹង PSG។ គួររំលឹកថា កីឡាករសញ្ជាតិបារាំងបានផ្ទេរពី Lyon មកកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០១៦ ជាមួយនឹងតម្លៃ២៥អឺរ៉ូ ហើយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៨៨លើកឲ្យក្រុមរហស្សនាមអ្នកមានបុណ្យ។ ក្នុងរយៈពេល២ឆ្នាំនេះ Samuel Umtiti បានឈ្នះពានរង្វាន់ La ... -
អាល្លឺម៉ង់បញ្ចេញបញ្ជីសមាសភាព២៣រូបចុងក្រោយទៅរុស្ស៊ី ខណៈ Leroy Sane អត់ឈ្មោះ
ខ្សែស្លាប Leroy Sane មិនមានឈ្មោះក្នុងបញ្ជីកីឡាករទាំង ២៣ របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលនឹងត្រូវទៅលេង World Cup នៅរុស្ស៊ីនាពេលខាងមុខនេះឡើយ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ លោក Low បានហៅការសម្រេចចិត្តដែលកាត់ឈ្មោះ Sane ចោលគឺជា “ការសម្រេចចិត្តដ៏សែនប្រកៀកប្រកិត”។ លោកបានបញ្ជាក់ថា កន្លងមក លោកបានពិចារណាថាតើគួរជាកីឡាករ Manchester City រូបនេះ ឬខ្សែស្លាបJulian Brandt របស់ Bayer ... -
Arsene Wenger ថានឹងបញ្ជាក់ពីអនាគតរបស់ខ្លួននៅ១៥ថ្ងៃខាងមុខទៀត
លោក Arsene Wenger បានបង្ហើបថាលោកនឹងគិតគូពីអនាគតរបស់ខ្លួននៅប៉ុន្មានសប្ដាហ៍សប្ដាហ៍ខាងមុខ ក្រោយចាកចេញពីក្រុមកាំភ្លើងធំ Arsenal ។ អ្នកចាត់ការវ័យ៦៨ឆ្នាំត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា នឹងអាចទៅជំនួសតំណែងរបស់ Zinedine Zidane នៅ Real Madrid។ Wenger ក៏ត្រូវបានទាក់ទងពីក្លឹបអ្នកមានបារាំង Paris Saint-Germain ឲ្យទៅធ្វើនាយកគ្រប់គ្រងនៅទីនោះផងដែរ។ និយាយទៅកាន់ទូរទស្សន៍បារាំង Wenger៖ “ខ្ញុំត្រូវតែឆ្លើយសំនួរពីអនាគតរបស់ខ្ញុំនៅ១៥ថ្ងៃទៀត។ ខ្ញុំនៅតែចង់ធ្វើជាអ្នកចាត់ការដដែល។ តើខ្ញុំសមនឹងនាំខ្លួនឯងចូលទៅកាន់ការងារដែលមានការប្រជែងច្រើននេះទៀតឬយ៉ាងណា? វាគឺជាការងារដែលទាមទារការប្ដេជ្ញាចិត្តខ្ពស់”។ គួររំលឹកថា ... -
៧ប្រទេស ដែលមានអ្នកជឿជាក់ច្រើនជាងគេថានឹងលើកពាន World Cup ២០១៨
គេហទំព័រ Moneycontrol News បានធ្វើការព្យាករណ៍ថា មានក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៧ប្រទេស ដែលអ្នកគាំទ្រជឿជាក់បំផុត ថានឹងលើកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី។ ចង់ដឹងថា មានក្រុមណាខ្លះ តាមដានទាំងអស់គ្នា៖ 1. ប្រេស៊ីល៖ ដោយសារតែបទពិសោធន៍បរាជ័យយ៉ាងចុកចាប់ ចាញ់អាល្លឺម៉ង់ 1-7 ក្នុងទឹកដីខ្លួនឯង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2014 ប្រេស៊ីល ... -
ស្រីស្អាតថៃមួយរូប ត្រូវបុរស៤នាក់រំលោភសម្លាប់ ក្រោយទស្សនាការប្រកួត UEFA Champion League វគ្គផ្តាច់ព្រ័ត
វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបុរស៤នាក់ បានបីនារីដ៏ស្រស់ស្អាតម្នាក់ដែលស្រវឹងជោគជាំ ចេញពីក្នុងបារមួយក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA Champion League រវាងក្រុមអធិរាជស Real Madrid និង ក្រុមហង្សក្រហម Liveerpool មុនពេលនាងត្រូវបានរំលោភនិងសម្លាប់ចោល ។ តាមរយៈវីដេអូកាមេរ៉ាក្នុងបារបានបង្ហាញឲ្យឃើញក្រុមបុរសទាំងនោះ បានបីនារីរងគ្រោះឈ្មោះ Nong Gift អាយុ ២១ ឆ្នាំ ចេញពីក្នុងបារ ទីកន្លែងដែលនាងបានកំពុងទស្សនាវគ្គផ្តាច់ព្រ័តជាមួយមិត្តភក្តិកាលពីថ្ងៃសៅរ៍ នៅក្នុងខេត្ត Chanthaburi ប្រទេសថៃ។ ...