ស្រីស្អាតថៃមួយរូប ត្រូវបុរស៤នាក់រំលោភសម្លាប់ ក្រោយទស្សនាការប្រកួត UEFA Champion League វគ្គផ្តាច់ព្រ័ត
វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបុរស៤នាក់ បានបីនារីដ៏ស្រស់ស្អាតម្នាក់ដែលស្រវឹងជោគជាំ ចេញពីក្នុងបារមួយក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA Champion League រវាងក្រុមអធិរាជស Real Madrid និង ក្រុមហង្សក្រហម Liveerpool មុនពេលនាងត្រូវបានរំលោភនិងសម្លាប់ចោល ។
តាមរយៈវីដេអូកាមេរ៉ាក្នុងបារបានបង្ហាញឲ្យឃើញក្រុមបុរសទាំងនោះ បានបីនារីរងគ្រោះឈ្មោះ Nong Gift អាយុ ២១ ឆ្នាំ ចេញពីក្នុងបារ ទីកន្លែងដែលនាងបានកំពុងទស្សនាវគ្គផ្តាច់ព្រ័តជាមួយមិត្តភក្តិកាលពីថ្ងៃសៅរ៍ នៅក្នុងខេត្ត Chanthaburi ប្រទេសថៃ។
នារីដែលជាអ្នកលក់គ្រឿងសម្អាងខាងលើ បានស្លាប់នៅក្នុងហាងមួយ ដែលសាច់ញាតិបានអះអាងថា នាងត្រូវបានគេបញ្ច្រកស្រាឲ្យស្រវឹងជោគជាំ ហើយនាំយកចេញពីក្នុងបារនៅវេលាម៉ោង ២ យប់ និងបន្ទាប់មក ដាក់នាងនៅផ្នែកខាងក្រោយរថយន្តដឹកទំនិញមួយ ដោយបុរស៤នាក់ ដែលត្រូវបានគេនឹកស្មានថាពួកគេនឹងយកនាងទៅកាន់ផ្ទះរបស់នាង ។
បុរសទាំង៤ ដែលក្នុងនោះ ម្នាក់ត្រូវបានគេនិយាយថាបានស្គាល់នារីរងគ្រោះ បានដឹកនាងទៅកាន់ដីចម្ការ -ទីកន្លែងដែលនាងត្រូវបានគេរំលោភរួចហើយ មុនពេលវាយសម្លាប់ ។ ហើយសាកសពរបស់នាងត្រូវបានគេរកឃើញនៅយប់ថ្ងៃបន្ទាប់។
ជនសង្ស័យទាំង៤ ដែលត្រូវបានកាមេរ៉ាចាប់បានចាកចេញពីក្នុងបារ ត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ Nattaphong Saenkraud, Patti Boonthal, Panya Chan Somdee និង Suitsit Jaechim ។ នៅថ្ងៃពុធ ក្រុមអន្ធពាលទាំងនោះបានសារភាពពីអំពើឃាតកម្មរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច ។ ប៉ូលីសនិយាយថា សាកសពរបស់នាងត្រូវបានរកឃើញបែកពពុះមាត់, ច្រមុះឈាម និងសម្លៀកបំពាក់របស់នាងខ្លះនៅលើកម្រាល ។
Nong Gift ដែលជាអាជីវករលក់គ្រឿងសម្អាង បានចូលទៅក្នុងបារមួយ ជាមួយស្ត្រី៣នាក់នៅយប់មួយ ដែលពួកគេបានចាកចេញមុន ដោយកត់សម្គាល់ឃើញថា នាងពុំបង្ហាញអាកប្បករិយាស្រវឹងទេ ។ ម្នាក់ក្នុងចំណោមមិត្តភក្តិរបស់នាងឈ្មោះ Airziz Opachat បានប្រាប់អ្នកសារព័ត៌មានថា៖ ”ខ្ញុំពិតជាមានការសោកស្តាយណាស់! ប្រសិនពួកយើងដឹងថា យប់នោះជាវេលាដែលពួកយើងជួបជុំគ្នាលើកចុងក្រោយ នោះខ្ញុំនឹងមានថែអ្នកឲ្យបានល្អបំផុត។ ខ្ញុំសូមទោសផង ដែលខ្ញុំមិនបានមើលថែអ្នកឲ្យបានល្អ៕”
ទស្សនាវីដេអូ៖
ตร.ล่าตัวสาวสายเดี่ยวดำ! ช่วยอุ้ม‘น้องกิ๊ฟ’จากผับ ก่อนโดนแก๊งโฉดรุมโทรมจนตาย
Posted by Thairath on Thursday, May 31, 2018
เพื่อน ‘กิ๊ฟ’ ข้องใจ เผย ‘แอร์' มีพิรุธ
สรุปยังไง? ไหนบอกว่าไม่รู้จักกัน? งานนี้ต้องมีคนโกหก!!
Posted by Thairath on Friday, June 1, 2018